ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 097 605 6118 / 012 598 938 / 069 700 277
សម្តេចហ៊ុនសែន៖ ខ្ញុំសូមអរ​គុណក្រសួងសាធារណ​ការនឹងដឹកជញ្ជូន គណៈ​កម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍ ផ្លូវគោកអាជ្ញាធរនិង​សមត្ថកិច្ច
Sun,11 February 2018 (Time 05:13 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 382នាក់)


ខ្ញុំសូមអរគុណក្រសួងសាធារណកា​រនឹងដឹកជញ្ជូនគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដែលកំ​ពុងពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ នឹងត្រួតពិនិ​ត្យយានយន្តកៃឆ្នៃខុសលក្ខណៈបច្ចេកទេសនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការដឹកទំនិញលើស ទម្ងន់កំណត់ដោយច្បាប់ ដែលបង្កអោយខូចផ្លូវស្ពាន​ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋ។បើតាមរបាយការណ៍ជំហានដំបូងមកទល់ថ្ងៃម្សិលមិ​ញ គឺមានរថយន្តកែឆ្នៃដាក់ទ្រុងសណ្តាងធំៗខុសបច្ចេកទេស៨១គ្រឿងហើយដែលបានកាត់ទ្រុងចេញ និងរថយន្ត៧៦គ្រឿងទៀតត្រូវបានដោះទ្រុងសណ្តោ​ងចេញ ហើយ ៣១០គ្រឿងទៀតកំពុងត្រៀមកាត់ទ្រុងចេញ។ រថយន្តធំៗវែងៗទាំងនោះគឺ ភាគច្រើនបើកលឿននៅលើដងផ្លូវដែលងាយនឹងបង្កគ្រោះថ្នា​ក់ខ្លាំងណាស់ ។ មានរថយន្តសណ្តោងធំៗវែងមួយចំនួនទៀត ក៏បានលួចចូលមកក្នុងក្រុងទម្លាក់ឥវ៉ាន់ចតធ្វើអោយប៉ះពាល់​ដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ។ចំពោះរថយន្តតទ្រុង និងកាត់តកែឆ្នៃទាំងអស់ បើឃើញមានបើកបរនៅខេត្តណា ឬស្រុកណា គឺត្រូវចាប់ទុក​ទាំងអស់។ ទាំងរដ្ឋមន្រ្តី ទាំងចៅហ្វាយខេត្ត ចៅហ្វាយខណ្ឌ ទាំងចៅហ្វាយស្រុក គឺត្រូវទទួលខុសត្រូវ។ បើមិនចាត់វិធានការទេ គឺប្រឈមនឹងការដកតួនាទីមុខតំណែង។ជនរួមជាតិអាចចូលមកផ្ញើសារ (Comment) ចូលក្នុង Facebook ខ្ញុំ។ ពេលនេះខ្ញុំនឹងចាត់វិធានការដោយខ្លួនឯង បើមន្រ្តីពាក់ព័ន្ឋទាំងនោះមិនអនុវត្តន៍។ទន្ទឹមនឹងនេះដែរ សូមជនរួមជាតិគោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា។ យើងមានផ្លូវថ្នល់ល្អៗ និងស្ពានល្អៗប្រើប្រាស់ សូមកុំបើកបរលឿនខុសច្បាប់ ហើយកុំដឹកទំនិញលើសការកំណត់ដោយច្បាប់។ យើងចូលរួមថែរក្សាផ្លូវថ្នល់ និងស្ពាននៅទូទាំងប្រទេស ដើម្បីយើងទាំងអស់គ្នាប្រើប្រាស់បានយូរអអ្វែង៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ទម្លាយថា សព្វាវុធរាប់ម៉ឺនតោនត្រូវបានដឹកមកដល់កម្ពុជានៅយប់មិញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ដូណាល់ ត្រាំ «បញ្ជាទិញយន្តហោះថ្មី ០២គ្រឿង​តម្លៃ​ជិត ០៤ពាន់លានដុល្លារ» និងបំពាក់​ប្រព័ន្ធសន្តិសុខខ្ពស់​ផ្តាច់គេ​លើ​លោក! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យវេស្ទើនជាង ៤ពាន់នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាខា​កាំកុងត្រូលខេត្តតាកែវ ចុះ​ពិនិត្យ និងដុតបំផ្លាញ​ទំនិញខូចគុណភាព មុន​ចូ​លឆ្នាំ​​ចិ​ន​​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចហ៊ុនសែន៖ ខ្ញុំសូមអរ​គុណក្រសួងសាធារណ​ការនឹងដឹកជញ្ជូន គណៈ​កម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍ ផ្លូវគោកអាជ្ញាធរនិង​សមត្ថកិច្ច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
35 នាក់
ម្សិលមិញ :
150 នាក់
សប្តាហ៍នេះ :
1233 នាក់
ខែនេះ :
8934 នាក់
3 ខែនេះ :
26308 នាក់
សរុប :
199968 នាក់