ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឃាត់ខ្លួនជនជាតិខ្មែរចំនួន៧នាក់ ពាក់ព័ន្ធទៅនឹងករណី លបចូលកាប់ឈើគ្រញូងក្នុងតំបន់ហាមឃាត់របស់ថៃ
Sat,22 September 2018 (Time 11:29 AM)
ដោយ ៖ ខ្មែរថ្ងៃនេះ (ចំនួនអ្នកអាន: 1716នាក់)

ប្រទេសថៃ៖ជនជាតិខ្មែរចំនួន៧នាក់ ដែលលបចូលកាប់ឈើគ្រញូង នៅក្នុងឧទ្យានជាតិ ដែលជាតំបន់អភិរក្សព្រៃឈើនិងជាតំបន់ហាមឃាត់នោះ ត្រូវបានកម្លាំងមេព្រៃថៃធ្វើការឃាត់ខ្លួន នៅក្នុងឧទ្យានជាតិ ខណៈដែលពួកគេទាំងនោះ កំពុងធ្វើសកម្មភាពលបចូលទៅកាប់ឈើគ្រញូងនៅក្នុងតំបន់នោះ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា:កម្លាំងតម្រួតថៃ មេព្រៃ និងយោធាថៃបានចេញប្រតិបត្តិការនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចឧទ្យានជាតិ( ថាប់ឡានទី៣ ) ត្រង់បរិវេណប៉ាខៅរ៉ុប ស្ថិតនៅក្នុងឃុំគោកក្រៈឆាយ ស្រុកខនបុរី ខេត្តនគរាជសីមា ប្រទេសថៃ ក៏បានប្រទះឃើញជនជាតិខ្មែរចំនួន៧នាក់កំពុងលបចូលទៅកាប់ឈើគ្រញូង ក៏ត្រសូវបានសមត្ថកិច្ចចម្រុះរបស់ប្រទេសថៃ ចាប់ឃាត់ខ្លួនតែម្តង។

ក្រោយពីឃាត់ខ្លួនកម្លាំងសមត្ថកិច្ចថៃដកហូតបាននូវវត្ថុតាងឈើគ្រញូងដែលគេអារហើយស្រេចចំនួន៥០ដុំ គឺគេបានត្រៀមចងសម្រាប់ស្ពាយចេញពីព្រៃយកទៅអោយមេឈ្មួញ។

សេចក្តីរាយការដដែបន្តថា:ជនសង្សយ័ទាំង៧នាក់នោះរួមមាន:
ទី១. ឈ្មោះ ធី ចន្ថា ភេទប្រុស អាយុ២៤ឆ្នាំ។
ទី២.ឈ្មោះ ថន ថេ ភេទប្រុសអាយុ២៨ឆ្នាំ។
ទី៣. ឈ្មោះ ថៃ ភេទប្រុស អាយុ៣២ឆ្នាំ អ្នកទាំង៣ រស់នៅភូមិចំបក់ឃុំបឹងបេង ស្រុនម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ទី៤.ឈ្មោះ សែ តេង ភេទប្រុស អាយុ៣២ឆ្នាំ
រស់នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ។
ទី៥.ឈ្មោះ រ៉េត ធី ភេទប្រុស អាយុ២០ ឆ្នាំ។ទី៦.ឈ្មោះ សុខ រៀង ភេទប្រុស អាយុ៣៥ឆ្នាំ និង
ទី៧ ឈ្មោះ ប៊ិន ឈួត ភេទប្រុស អាយុ៣៣ឆ្នាំអ្នកទាំង៣ រស់នៅ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញ(មេព្រៃ)ថៃ រៀបចំឯកសារដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ