ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ប្រកាសផ្ទេរភារកិច្ច តែង​តាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ​ ជូនដល់មន្ត្រីនគរបាលជាតិ នៃ​ស្នងការដ្ឋា​ននគរបាលខេត្តកំពត
Tue,26 November 2019 (Time 04:07 PM)
ដោយ ៖ ខ្មែរថ្ងៃនេះ (ចំនួនអ្នកអាន: 882នាក់)

ខេត្តកំពត៖នាព្រឹក​ថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តកំពត រៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរ​ស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ក្រោមអធិប​តី​ភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហាវ ច័ន្ទសិទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងលោក សេង សេរីបុត្រ អភិបាលរងខេត្ត។ 

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់​ ឯកឧត្តម លោកជំទាវ លោកឧត្តមសេនីយ៍ លោកវ​រសេនីយ៍ លោក-លោកស្រីប្រធានមន្ទីរ​ អង្គភាពជុំវិញខេត្ត លោក-លោកស្រីស្នងការរង  អស់លោក​អនុប្រធានការិយាល័យកណ្តាល លោកនាយក-នាយរងការិយាល័យ លោកអធិការនគរបាលស្រុក-ក្រុងទាំង៨ ​លោកមេបញ្ជាការ-មេបញ្ជាការរងវរៈសេនាតូច ៦០១ និងលោកនាយប៉ុស្តិ៍ទាំង៩៣ ប៉ុស្តិ៍សរុបចំនួ​ន២៩៣នាក់។

មន្ត្រីនគរបាល​ជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ត្រូវផ្ទេររភារកិច្ច តែងតាំងមុខតំណែង និងបំ​ពាក់ឋាន​ន្តរស័ក្តិមានចំនួន១២៧នាក់រួមមាន៖
-ផ្ទេរ​ភារកិច្ច និងតែងតាំងមុខតំណែងចំនួន២៣នាក់។
-បំពា​ក់ឋានន្តរស័ក្តិចំនួន១០៥នាក់ មាន​: 
-ថ្នាក់វរសេនីយ៍​ទោ ចំនួន១២នាក់
-ថ្នាក់វរសេនីយ៍ត្រី ចំនួន៣៣នាក់
-ថ្នាក់អនុសេនី​យ៍ឯក ចំនួន១៥នាក់ 
-ថ្នាក់អនុសេនីយ៍ទោ ចំនួន២២នាក់ 
-ថ្នាក់អនុសេនីយ៍ត្រី ចំនួន១៤នាក់ 
-និងថ្នាក់ព្រិន្ទ​បាលឯក ចំនួន០៩នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ