ខេត្តបាត់ដំប៖កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាពូងគោក ឃ្មុំ និងរូងជ្រៃ កាលពីវេលាម៉ោង១៣និង៤០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចុះធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសង(បៀរតង)មួយកន្លែងនៅចំណុចភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន០៧នាក់ មកអប់រំ។ លោកវរសេនីយ៍ត្រី ហៀង ប៊ុនថា អធិការរងស្រុកថ្មគោលបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះដែរជាលទ្ធផលក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនក្រុមអ្នកលេងល្បែងស៊ីសង(បៀរតង)បានចំនួន០៧នាក់៖០១.ឈ្មោះ ភាព ស៊ីណាត ភេទស្រី អាយុ៦២ឆ្នាំ(ម្ចាស់ផ្ទះ)០២.ឈ្មោះ មឿន សាម៉ុន ភេទស្រី អាយុ៥៨ឆ្នាំ០៣.ឈ្មោះ បូរ ស៊ីណាត ភេទស្រី អាយុ៣២ឆ្នាំ០៤.ឈ្មោះ ប៉ិច ឈុនលាង ភេទស្រី អាយុ២៨ឆ្នាំ០៥.ឈ្មោះ អ៊ួន តក់ ភេទស្រីអាយុ៧២ឆ្នាំ០៦.ឈ្មោះ អំ ពរ ភេទប្រុស អអាយុ៥៤ឆ្នាំ០៧.ឈ្មោះ ជា ចាន់ដារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ។ជាមួយគ្នាទៅនិងកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចជំនាញដកហូតវត្ថុតាងសម្ភារៈរួមមានៈ -បៀរតងចំនួន០២ហ៊ូ-កន្ទេលក្រាលចំនួន០១-ឈើកាវចំនួន០៣-ម៉ូតូចំនួន០៣គ្រឿង។បច្ចុប្បន្នក្រុមអ្នកញៀនលេងល្បែងស៊ីសង(បៀរតង)ខាងលើ រហូតមកដល់ពេលនេះ ត្រូវបានសមត្ថកិច្ចជំនាញបានធ្វើការអប់រំនិងធ្វើកិច្ចសន្យាអោយវិលត្រឡប់ទៅផ្ទះវិញ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ