ថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការបង្ក្រាបក្រុមឧក្រិដ្ឋជន(ជនជាតិចិន) ជាបន្តបន្ទាប់
Wed,18 December 2019 (Time 05:23 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 135នាក់)

ខេត្តព្រះសីហនុ ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ដោយសហការជាមួយកម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវបង្ក្រាប ករណីចាប់ឃុំឃាំងមនុស្សដោយខុសច្បាប់ កាន់កាប់រក្សាទុក ប្រើប្រាស់អាវុធខុសច្បាប់ និងចែកចាយគ្រឿងញៀន ៖នៅថ្ងៃទី០៦.១២.១៩ វេលាម៉ោង១៦:០០នាទី មានជនជាតិចិន ម្នាក់ភេទប្រុស បានមកប្តឹងរាយការណ៍ថា បងប្អូនរបស់គាត់១នាក់ ភេទប្រុស ត្រូវបានជនជាតិចិនមួយក្រុមចាប់បង្ខាំងទុក មិនដឹងនៅទីណាទេ ។ បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ម៉ោង១៧:៣០នាទី ទើបដឹងថា ជនរងគ្រោះត្រូវបានជនសង្ស័យចាប់យកទៅបង្ខាំងទុកនៅផ្ទះសំណាក់ ស៊ែង ឆីង ស្ថិត នៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ក៍បានសហការជាមួយ កម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងប៉ុស្តិ៍សង្កាត់២ ធ្វើរដ្ឋបាលឆែកឆេរ ។+ ជាលទ្ធផលកិច្ចប្រតិបត្តិការ ៖- រំដោះបានជនរងគ្រោះ១នាក់ ភេទប្រុស ជនជាតិចិន ។- ឃាត់ខ្លួនជនសង្ស័យ ៧នាក់ ភេទប្រុស ជនជាតិចិន ។+ ដកហូតបានវត្ថុតាង ៖- កាំភ្លើងខ្លី២ដើមម៉ាក ( SIGSAUER P938 ពណ៌ទឹកប្រាក់ មានបង់២ មានលេខៈ52E039448 និងម៉ាក SIGSAUER P320SP ពណ៌ទឹកប្រាក់ មានបង់២ មានលេខៈ58C616611 ) ។- ប្រអប់កាំភ្លើង៣ប្រអប់- គ្រាប់កាំភ្លើង១៤១គ្រាប់ (គ្រាប់ប្រភេទ 9mm ចំនួន ៧៩គ្រាប់, គ្រាប់ប្រភេទ 380 ចំនួន ១២គ្រាប់, គ្រាប់ប្រភេទ 45ACP ចំនួន ៥០គ្រាប់) ។- ឧបករណ៍អេឡិចត្រូនិច បាញ់ឆក់សន្លប់ ១គ្រឿង មានគ្រាប់ចំនួន ៧គ្រាប់ ។- ខ្នោះដៃ ៣គូរ- ដំបងដែករលាស់២ដើម- ពិលឆក់ ១គ្រឿង- កាំប៉ិតសាំងគីម១ដើម- សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន- ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង- គ្រឿងញៀនប្រភេទទឹក និងប្រភេទម្សៅ មួយចំនួនធំ ។ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តចាត់ការតាមនីតិវិធី ។  ហើយក្រោយពីធ្វើការស្រាវជ្រាវបន្ត ករណីចាប់ឃុំឃាំង បង្ខាំងមនុស្សខុសច្បាប់ , ផ្តល់ទីតាំងប្រព្រឹត្តិបទល្មើសឧក្រិដ្ឋ និងនាំចូលសន្និធិអាវុធដោយគ្មានការអនុញ្ញាតិពីសមត្ថកិច្ច ៖កាលពីថ្ងៃទី០៦.១២.១៩ វេលាម៉ោង១៨:៣០នាទី កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិនចំនួន៧នាក់ ដែលជាប់ ពាក់ព័ន្ធនឹងករណីចាប់ឃុំឃាងបង្ខាំងមនុស្សខុសច្បាប់ ,ផ្តល់ទីតាំងប្រព្រឹត្តិបទល្មើសឧក្រិដ្ឋ និង នាំចូលសន្និធិអាវុធដោយគ្មានការអនុញ្ញាតិពីសមត្ថកិច្ច នៅចំណុចផ្ទះសំណាក់ស៊ែងឆីង ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ព្រមទាំងដកហូតបានកាំភ្លើងខ្លីចំនួន ២ដើម, កាំភ្លើងវែង១ដើម(M16)គ្រាប់កាំភ្លើងនិងគ្រឿងញៀនមួយចំនួនធំ ។ជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ។ ក្នុងករណីនេះកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តកិច្ចប្រត្តិការស្រាវជ្រាវស៊ើបអង្កេតជាលទ្ធផល នៅថ្ងៃទី១៣-១៤.១២.២០១៩ កម្លាំងជំនាញតាមចាប់ជនសង្ស័យនៅរាជធានីភ្នំពេញផង និងនៅក្រុងព្រះសីហនុផង បានជាបន្តបន្ទាប់សរុបចំនួន៧នាក់បន្ថែមទៀត (ជនជាតិខ្មែរ៤នាក់,ជនជាតិចិន៣នាក់ " ស្រី១នាក់ " ) ព្រមទាំងចាប់យកវត្ថុតាងកាំភ្លើង៥ ដើម (កាំភ្លើងវែង១ដើម,កាំភ្លើងខ្លី៤ដើម) និងគ្រាប់រំសេវមួយចំនួនទៀត ។+ជនសង្ស័យទាំង៧នាក់ ៖១-ឈ្មោះ នី ច័ន្ទសុវណ្ណរិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនច្បាស់លាស់។មានទីលំនៅបច្ចុប្បន្ន បុរី  ១០០ខ្នង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។២-ឈ្មោះ ZUO HAI PING ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដលិខិតឆ្លងដែន(គ្មាន)ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។៣-ឈ្មោះ WANG QIAOLING ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ G50635289 មានទីលំនៅ ផ្ទះ១៦C ផ្លូវ១០៩K ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។៤-ឈ្មោះ WANG HAITAO ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ EF5732652 មានទីលំនៅ ផ្ទះ១៦C ផ្លូវ១០៩K ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។៥-ឈ្មោះ ប៊ិន ចាន់ដារ៉ាសិទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះ៦អា ផ្លូវ៤៦២ ភូមិ៨ សង្កាត់ទន្លេបា សាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។៦-ឈ្មោះ ទេព សុភ័ក្រ្ត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនច្បាស់លាស់។ ផ្ទះ០១E1E2E2 ផ្លូវ០៣ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ។៧-ឈ្មោះ អ៊ុម ភូរី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ផ្ទះ២៩ ផ្លូវ៥០៦ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការ មន រាជធានីភ្នំពេញ។ +វត្ថុតាងចាប់យកបាន៖- កាំភ្លើងវែង ១ដើម (ម៉ាក AK47 ១ដើម មានលេខសម្គាល់ៈ ១៤៤៩៩៦) ។- កាំភ្លើងខ្លី៤ដើម(ម៉ាកGLOCK17 ១ដើម ពណ៌ខ្មៅ មានលេខៈ BEPP708 , ម៉ាក GLOCK19 ១ដើម ពណ៌ខ្មៅ មានលេខ TSW352 ,ម៉ាក GLOCK19 KILLER ១ដើម ពណ៌ខ្មៅ មានលេខ VSLG1931 និងម៉ាកK59 ១ដើម ពណ៌ខ្មៅ មានលេខ 3907 ) ។- បង់កាំភ្លើងប្រភេទ១៥គ្រាប់ចំនួន៤បង់- បង់កាំភ្លើងប្រភេទ៣០គ្រាប់ ចំនួន២បង់(ថ្មីមិនទាន់ហែកប្រើ)- គ្រាប់កាំភ្លើង១៨១គ្រាប់ (គ្រាប់ប្រភេទ៩mm ចំនួន ៦៦ គ្រាប់ ,គ្រាប់ប្រភេទ K59 ចំនួន៥គ្រាប់ ។- រឺស័របង់កាំភ្លើងចំនួន២(ថ្មីមិនទាន់ហែកប្រើ)- តួកាំភ្លើងម៉ាកGLOCK ចំនួន១-​ គ្រឿងបន្លាស់កាំភ្លើងមួយចំនួន(សម្រាប់កែឆ្នៃកាំភ្លើងខ្លីម៉ាក GLOCK ធម្មតា ទៅជាអូតូរ៉ាស់ហ្វាល់) ម៉ាស៊ីនស្វាន១គ្រឿង និងគ្រឿងបន្លាស់១ប្រអប់ ។ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងកសាងសំណុំរឿងបញ្ជូនទៅសា​លា​ដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ជុំវិញករណីបង្ក្រាបខាងលើនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានបញ្ជាក់ថាសកម្មភាពនេះខាងសមត្ថកិច្ច និងកំពុងស្វះស្វែងស្រាវជ្រាវបន្តទៀតយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណារក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ អ្នកវិនិយោគ ដែលប្រកបអាជីវកម្មនៅក្នុងទឹកដីនៃខេត្តព្រះសីហនុ ឲ្យបានល្អប្រសើរប្រកបដោយសុវត្ថិភាព ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ