ថ្ងៃអង្គារ៍ ទី០៨ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ”ខែភ្លៀងមានអាវភ្លៀង ខែរងាមានអាវរងា” ឃ្លានេះគឺជាឃ្លាដែលបង្ហាញអំពីការយកចិត្តទុកដាក់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
Sat,14 November 2020 (Time 05:12 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 238នាក់)

រាជធានីភ្នំពេញ ៖ ថ្លែងក្នុងពិធីចែកអាវរងា អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា យើងតែងបានលឺពាក្យមួយឃ្លាពោលថា៖ “ខែភ្លៀងមានអាវភ្លៀង ខែរងាមានអាវរងា” ឃ្លានេះគឺជាឃ្លាដែលបង្ហាញអំពីការយកចិត្តទុកដាក់ នឹកចំា និងអរគុណរៀងរាល់ឆ្នាំជាប្រចំារបស់ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ចំពោះកងកម្លាំងគ្រប់ប្រភេទទាំងអស់ដែលឈរជើងតាមបណ្តោយព្រំដែន ក្នុងការបំពេញភារកិច្ចយ៉ាងអង់អាចក្លាហាន យកអស់កម្លាំងកាយចិត្ត ក្នុងការការពារបូរណភាពទឹកដី ការពារសុខសន្តិភាព និងស្ថិរភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តម បានបន្តថា កងកម្លាំងប្រដាប់អាវុធ គឺជាដាវ និង ខែលការពារជាតិដ៏រឹងមាំសម្រាប់រារាំងរាល់សកម្មភាពបំផិ្លចបំផ្លាញនានាដែលប៉ះពាល់ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ និងការពារសុខសន្តិភាព ដែលជាសន្តិភាពដ៏ពេញលេញ និងទទួលបានមកដោយលំបាក ហើយក៏ជាប្ញសគល់នៃការអភិវឌ្ឍលើគ្រប់វិស័យ និងនាំកម្ពុជាឱ្យឆ្ពោះទៅត្រើយនៃវឌ្ឍនភាព វិបុលភាព ថ្កុំថ្កើង រុងរឿង ខ្លាំងក្លាថែមទៀត។ ដូច្នេះ ហើយសូមរក្សានូវគោលការណ៍ និងស្មារតីនឹងនរ ហើយច្បាស់លាស់ ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ ថែរក្សារដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ និងការពារសុខសន្តិភាពដែលយើងនៅមានពេលនេះបានយូរអង្វែងទៅអនាគតសម្រាប់បន្សល់ទុកជាមរតកឱ្យកូនចៅជំនាន់ក្រោយៗទៀត។

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានលើកបញ្ជាក់ដែរថា ពេលនេះកម្ពុជាអាចគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ដោយមានអត្រាឆ្លងទាប មានករណីជាសះស្បើយយ៉ាងច្រើន មិនទាន់មានករណីស្លាប់ក្នុងប្រទេស ហើយក៏មិនទាន់មានយោធិនក្នុងប្រទេសណាម្នាក់រងគ្រោះដោយសារជំងឺកូវីដ-១៩នៅឡើយទេ។ តែទោះជាយ៉ាងណាក៏ដោយ ក៏យើងមិនបានធ្វេសប្រហែស និងមើលស្រាលចំពោះស្ថានការណ៍ដែលនៅតែបន្តឆ្លងរាតត្បាតទូទាំងពិភពលោកនេះនៅឡើយ ហើយរាជរដ្ឋាភិបាលកម្ពុជាបានបន្តការអំពាវនាវឱ្យពលរដ្ឋគ្រប់រូប គ្រប់បណ្តាកងឯកភាពទ័ព និងក្រសួង ស្ថាប័ននានា ត្រូវតែបន្តការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលាចំពោះការរីករាលនៃជំងឺកូវីដ-១៩ ។

ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ឈរជើងនៅក្នុងភូមិសាស្ត្រយោធភូមិភាគទី៤ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនជូនជាតិមាតុភូមិដោយបង្ហាញនូវភាពម៉ឺងម៉ាត់នៅក្នុងការថែរក្សា សន្តិសុខ សន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី ហើយបានបន្តចូលរួមយ៉ាងសកម្មក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋនៅក្នុងស្ថានការណ៍គ្រោះមហន្តរាយនានា៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ