ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
អាជ្ញាធរស្រុកសេសាន បានស្ថាបនាផ្លូវបេតុងប្រវែងជាង៥០០ម៉ែត្រចូលទៅកាន់ភូមិកាតូត ដែលបងប្អូន ជនជាតិព្រៅរស់នៅ សម្រាប់ឱ្យពួកគាត់ធ្វើចរាចរបានស្រួលនៅចុងឆ្នាំ២០២០នេះ
Tue,17 November 2020 (Time 05:10 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 57នាក់)

ខេត្តស្ទឹងត្រែង៖ អាជ្ញាធរស្រុកសេសាន បានស្ថាបនាផ្លូវបេតុងប្រវែងជាង៥០០ម៉ែត្រចូលទៅកាន់ភូមិកាតូត ដែលបងប្អូន ជនជាតិព្រៅរស់នៅ សម្រាប់ឱ្យពួកគាត់ធ្វើចរាចរបានស្រួលនៅចុងឆ្នាំ២០២០នេះ។
ក្នុងឱកាសចុះពិនិត្យសកម្មភាពសាងសង់ផ្លូវបេតុង នៅភូមិកាតូត ក្នុងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ថ្ងៃទី១៦វិច្ឆិកា លោក វណ្ណ វែង ប្រធានសហគមន៍ជនជាតិដើមភាគតិចព្រៅបានបញ្ជាក់ថា ផ្លូវបេតុងថ្មីដែលមានប្រវែងជាង៥០០ម៉ែត្រ និង ទទឹង៦ម៉ែត្រនេះ អាជ្ញាធរស្រុកនិងឃុំបានរៀបចំគម្រោងសងសង់ឡើង ដើម្បីសម្រួលជូនប្រជាពលរដ្ឋ ឱ្យងាយស្រួល ធ្វើដំណើរទៅមកតាមផ្លូវនេះ ។
លោកបន្តថា៖«កន្លងមកបងប្អូនជនជាតិព្រៅនៅភូមិកាតូតធ្វើដំណើរតាមផ្លូវនេះ ជួបភាពលំបាកជាច្រើនឆ្នាំមកហើយ ជាពិសេសពេលឈឺគ្រុនម្តងៗ ចេញទៅមន្ទីរពេទ្យខេត្តមិនដែលបានទាន់ចិត្តទេ ទើបនៅឆ្នាំនេះលោកអភិបាលស្រុក បានសម្រេចសាងសង់ជាផ្លូវបេតុងជំនួសផ្លូវលំ ឱ្យស្រួលទៅមក»។
លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់ថា ផ្លូវមួយខ្សែនេះវាគួរតែធ្វើយូរណាស់មកហើយ គ្រាន់តែការរៀបចំអភិវឌ្ឍន៍ផ្លូវស្ពាននៅមូលដ្ឋាន អាជ្ញាធររៀបចំធ្វើទៅតាមដំណាក់កាលនីមួយៗ តែការធ្វើយឺតវាល្អ ជាងមិនបានធ្វើសោះ។
លោកអភិបាលស្រុកបានអះអាងថា ផ្លូវបេតុងនេះលោកនិងជំរុញក្រុមបច្ចេកទេសសាងសង់ឱ្យហើយនៅដំណាច់ខែវិច្ឆិកានេះ ព្រោះតំបន់ភូមិជនជាតិព្រៅ មានភ្ញៀវទេសចរមកទស្សនាកម្សាន្តជាហូរហែពីមួយឆ្នាំទៅមួយឆ្នាំ។
លោក ណាក់ ណាន ប្រជាពលរដ្ឋនៅភូមិកំភុនបានចាត់ទុកថា ការស្ថាបនាផ្លូវនេះមានលក្ខណចាំបាច់ ជាងផ្លូវចេញទៅភូមិ កំភុន ព្រោះនេះជាផ្លូវដើមខ្សែបម្រើការដឹកជញ្ជូនផលកសិកម្មរបស់កសិករចេញទៅផ្លូវជាតិលេខ៧៨ ទៅកាន់ទីប្រជុំជន (អូរពងមាន់)ក្រចេះ ស្ទឹងត្រែង រតនគីរី និងទៅដល់ទីរួមខេត្តស្ទឹងត្រែងផង។
សូមបញ្ជាក់ថា ផ្លូវបេតុងប្រវែងជាង៥០០ ម៉ែត្រនិងទទឹង៦ម៉ែត្រនេះ ត្រូវបានអាជ្ញាធរស្រុកសេសាន និងឃុំកំភុន ចំណាយថវិកាមូលនិធិស្រុកផងនិងឃុំផង ជិត៥០០លានរៀល ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ