ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សាខាកាកបាទក្រហមខេត្តកណ្ដាល ទទួលអំណោយ និងថ្លែងអំណរគុណ ក្រុមហ៊ុន KITHCHANTHA INVESTMENST Co,.Ltd
Thu,19 November 2020 (Time 05:35 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 10នាក់)

ខេត្តកណ្ដាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា គិត ចាន់ថា អគ្គនាយកក្រុមហ៊ុន KITHCHANTHA INVESTMENST Co,.Ltd លោកជំទាវ ចាន់ គន្ធា លោកជំទាវ ទិត សុខុម លោកស្រី ផង់ ស្រីមុំ លោកស្រី ចាយ ចិន្តាមុន្នី និង លោកស្រី យស សុគន្ធា ដែលបានជួយឧបត្ថម្ភម៉ាស់ចំនួន១០កេសធំ ទឹកអាល់កុលចំនួន ៣កេសធំ ជែលលាងដៃ៣កេសធំ និងថវិកាចំនួន៤លានរៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល សម្រាប់ប្រតិបត្តិការជួយ ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះបំផុត ក្នុងខេត្តកណ្តាល។
ពិធីប្រគល់និងទទួលអំណោយសប្បុរសធម៌នេះ ធ្វើឡើងនៅទីស្នាក់ការសាខារសៀលថ្ងៃទី១៨វិច្ឆិកា នេះ។ ឯកឧត្តម គង់ សោភណ្ឌ័ តាងនាមសាខាកាកបាទក្រហមខេត្ត បានបញ្ជាក់ថា៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល នឹងចាត់ចែងសម្ភារៈ និងថវិកាទាំងនេះដើម្បីចែកជូនដល់ប្រជាពលរដ្ឋ ងាយរងគ្រោះដោយផ្ទាល់ដៃ ដោយមិនប្រកាន់បក្សពួក ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយឡើយ។
ឯកឧត្តម អភិបាលខេត្តបានចាត់ទុក អំណោយទាំងនេះ គឺជាសក្ខីភាពនៃទឹកចិត្តដ៏ជ្រះថ្លារបស់សប្បុរសជន ដែលបានបង្ហាញពីស្មារតីនៃការចែករំលែក និងកម្លាំងសាមគ្គីគ្នារបស់ប្រជាជនខ្មែរ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ