ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
លោកជំទាវ ពុំ ចន្ទីនី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ២០៥គ្រួសារ នៅឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
Fri,20 November 2020 (Time 02:47 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 126នាក់)

ខេត្តកំពង់ឆ្នាំង ៖ ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពល រដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នាថ្ងៃ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា រួមដំណើរដោយ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និង ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ប្រតិភូកាកបាទក្រហមកម្ពុជា និងសមាជិក សមាជិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ២០៥គ្រួសារ នៅឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកន្លងមកសម្តេចតែងតែគិតគូរដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ និងងាយរងគ្រោះបំផុតនៅគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន អនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ជាពិសេសចៀសវាងកើតមានអំពើហិង្សាក្នុងគ្រួសារ គ្រឿងញៀន គ្រឿងស្រវឹង ដើម្បីភាពសុខសាន្តក្នុងក្រុមគ្រួសារ និងចូលរួមពង្រឹងសាមគ្គីភាពជាតិ និងរក្សាសុខសន្តិភាពដែលមានឱ្យបានគង់វង្ស មានសន្តិភាព មានកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍន៍។
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះរាជបន្ទូលផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខប្រជាពលរដ្ឋទាំងអស់ ដោយមនោសញ្ចេតនា ការនឹករលឹក អាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីទូទាំងព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវ បានពាំនាំនូវសារអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានស្មារតីប្រុងប្រយ័ត្នជានិច្ច ពីជំងឺកូវីដ-១៩ កុំមានការភ័យស្លន់ស្លោ ថ្វីត្បិតតែមិនទាន់មានថ្នាំព្យាបាលបាន ប៉ុន្តែយើងអាចទប់ស្កាត់បាន តាមរយៈការអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល ។ ជាពិសេសត្រូវអនុវត្តន៍ គិតគូរពីគម្លាតសុវត្ថិភាពសង្គម គម្លាតសុវត្ថិភាពបុគ្គល ពាក់ម៉ាសការពារ រក្សាអនាម័យ ឧស្សាហ៍លាងដៃនឹងសាប៊ូ ឬ អាល់កុល ។ ជាមួយគ្នានេះសូមលើកទឹកចិត្តដល់ស្ត្រីដែលមានផ្ទៃពោះត្រូវទៅពិនិត្យផ្ទៃពោះឱ្យបាន៤ដង មុនពេលសម្រាល និងទៅធ្វើតេស្តឈាមរកមេរោគអេដស៍ ដើម្បីការពារកុំឱ្យឆ្លងពីម្តាយទៅកូន និងត្រូវស្វែងរកមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកសម្រាលកូនឱ្យបានត្រឹមត្រូវ។
លោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាគិតគូរថែទាំសុខភាពឱ្យបានល្អ និងត្រូវរស់នៅដោយមានអនាម័យ ពិសាទឹកដាំឆ្អិនល្អ ប្រើប្រាស់ទឹកស្អាត ដើម្បីចៀសផុតពីជំងឺផ្សេងៗ និងត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដោយការលង់ទឹកជាយថាហេតុ។ លោកជំទាវ និងមន្ត្រីអមដំណើរ បាននាំយកអំណោយរបស់កាកបាទក្រហកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋចំនួន ២០៥គ្រួសារ ដោយក្នុងគ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, អំបិល២កញ្ចប់ និងឃីត១កញ្ចប់ ( មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១) ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ