ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចុះពិនិត្យមើលសកម្មភាពការស្តារឡើងវិញនូវជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋក្រោយពេលទឹកស្រកទៅវិញ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ
Mon,23 November 2020 (Time 09:50 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 88នាក់)

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ណាស់លើការស្តារឡើងវិញនូវជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋក្រោយពេលទឹកជំនន់បានស្រកទៅវិញព្រោះការបង្កបង្កើនផលក្រោយទឹកជំនន់ជាកិច្ចការចាំបាច់ណាស់ដើម្បីដោះស្រាយបញ្ហាស្បៀងអាហារ និងក្នុងជីវភាពរស់របស់ប្រជាពលរដ្ឋរងគ្រោះឱ្យមានភាពប្រសើរឡើងវិញនោះ។ ការថ្លែងបែបនេះរបស់ឯកឧត្តមទេសរដ្ឋមន្រ្ដីបានធ្វើឡើងក្នុងឱកាសចុះទៅពិនិត្យមើលសកម្មភាពធ្វើស្រែរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលខេត្តទាំងពីរនេះបានទទួលរងការជន់លិចយ៉ាងធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀង និងទឹកធ្លាក់ពីប្រទេសថៃបានធ្វើឱ្យដំណាំស្រូវនិងដំណាំរួមផ្សំផ្សេងៗ រងការខូចខាតជាច្រើនហិកតា។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា ការជួយជ្រោមជ្រែងការដាំដុះឡើងវិញរបស់ប្រជាកសិករឱ្យមានប្រសិទ្ធភាពគឺជាបទបញ្ជាដាច់ណាត់មួយរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានណែនាំទៅកាន់អាជ្ញាធរពាក់ព័ន្ធទាំងអស់។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ដថា ដើម្បីធានាដល់ការស្តារឡើងវិញនូវជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជាដល់ក្រសួងមុខព្រួញសំខាន់ៗចំនួន៣ រួមមាន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវធ្វើសកម្មភាពព្រមៗគ្នាក្នុងការចែកពូជស្រូវ ចែកពូជដំណាំ ជួសជុលប្រព័ន្ធធារាសាស្ត្រ ប្រឡាយទឹក និងផ្លូវនៅតាមទីជនបទជាដើម។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ដទៀតថា គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ពូជស្រូវប្រមាណ ៦ពាន់តោន និងដំណាំរួមផ្សំជិត ៥៦ម៉ឺនកញ្ចប់ត្រូវបានចែកជូនប្រជាកសិករដាំដុះឡើងវិញក្រោយពេលជំនន់ទឹកភ្លៀងបានស្រកទៅវិញ ហើយបច្ចុប្បន្នប្រជាកសិករ កំពុងតែមមាញឹកជាមួយការដាំដុះរបស់ពួកគេ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២០នេះការងារដាំដុះស្តារឡើងវិញក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យសម្រេចបានលទ្ធផលប្រមាណជាង៥០ភាគរយហើយ ក្នុងនោះ ខេត្តបាត់ដំបង ធ្វើស្រែបាន ៥ ៨៣១ ហិកតា លើផ្ទៃដីដែលអាចស្តារឡើងវិញបានចំនួន ១០ ៥០០ ហិកតា។ ចំពោះខេត្តបន្ទាយមានជ័យ ក៏បាន ៥ ១១៣ហិកតាលើផ្ទៃដីខូចខាតសរុបដែលអាចស្តារឡើងវិញបានចំនួន ១១ ១៦៩ ហិកតា។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានអំពាវនាវបន្ថែមទៅដល់អាជ្ញាធរពាក់ព័ន្ធជាពិសេសនៅក្នុងខេត្តរងការជន់លិចឱ្យបង្កើនការយកចិត្តទុកដាក់និងជួយអន្តរាគមន៍ដល់ការដាំដុះរបស់ប្រជាកសិករ។
សម្រាប់ប្រជាកសិកររងគ្រោះដែលកំពុងស្តារការដាំដុះស្រូវឡើងវិញបានសម្តែងការរីករាយជាខ្លាំង ចំពោះការយកចិត្តទុកដាក់និងការជួយឧបត្ថម្ភគាំទ្រពីប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងមន្ត្រីពាក់ព័ន្ធ ជាពិសេសចំពោះការចាត់ចែងផ្តល់ពូជស្រូវ និងការដោះស្រាយបញ្ហាទឹកពីសម្តេចតេជោ ហ៊ុន សែន បានផ្តល់លទ្ធភាពឱ្យការធ្វើស្រែឡើងវិញទាន់ពេលវេលានោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ