ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
លោក ខៀវ វិចិត្រ បញ្ជាក់ឱ្យដឹងថា ប្រជាពលរដ្ឋមានបំណងចង់ដាក់ពាក្យស្នើសុំសាងសង់លំនៅឋាន ឬជួសជុលតូចតាច និងសំណើផ្សេងៗ អាចមកដាក់ពាក្យនៅច្រកចេញ-ចូលទាំង៦របស់អាជ្ញាធរជាតិអប្សរា
Tue,24 November 2020 (Time 02:47 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 244នាក់)

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងរមណីយដ្ឋានអង្គរ អាចស្នើសុំការសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់បាន ដោយគ្រាន់តែគោរពទៅតាមលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់ ដែលបានគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាបាននូវទេសភាពវប្បធម៌ អត្តសញ្ញាណខ្មែរ បុរាណដ្ឋានត្រូវការពារ និងចៀសវាងការបំផ្លាញផ្សេងៗនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក។
លោក ខៀវ វិចិត្រ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅឋានក្នុងតំបន់អង្គរ នៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ឱ្យដឹងនៅថ្ងៃ៨កើត ខែមិគសិរ ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ ២០២០ថា បើប្រជាពលរដ្ឋមានបំណងចង់ដាក់ពាក្យស្នើសុំសាងសង់លំនៅឋាន ឬជួសជុលតូចតាច និងសំណើផ្សេងៗ អាចមកដាក់ពាក្យនៅច្រកចេញ-ចូលទាំង៦របស់អាជ្ញាធរជាតិអប្សរា ដែលមានមន្ត្រី បុគ្គលិក ប្រចាំការនៅទីនោះចាំប្រឹក្សាយោបល់អំពីឯកសារដែលត្រូវភ្ជាប់មកជាមួយ ដូចជា លិខិតកាន់កាប់ដីធ្លីស្របច្បាប់ សៀវភៅគ្រួសារ សំបុត្រកំណើត ប្លង់ដី និងអត្តសញ្ញាណប័ណ្ណ។ ពេលបានលិខិតអនុ ញ្ញាត ក្រុមការងារនឹងចុះមកពិនិត្យទីតាំងផ្ទាល់ រួមទាំងតាមដានសកម្មភាពសាងសង់ថា ត្រឹមត្រូវ ឬខុសពីលក្ខខណ្ឌដែលបានស្នើសុំ។ បើក្នុងករណីប្រជាពលរដ្ឋដែលគោរពតាមគោលការណ៍ក្នុងការស្នើសុំ អាជ្ញាធរជាតិអប្សរានឹងមានលិខិតសរសើរជូនដល់ពួកគាត់ដែលបានចូលរួមលើកស្ទួយតម្លៃតំបន់អង្គរ ហើយរាល់ការដាក់ពាក្យស្នើសុំ គឺពុំមានបង់ថវិកាឡើយ ។
យោងតាមការឱ្យដឹងពីសំណាក់លោកតា កែវ ផៃ ប្រជាពលរដ្ឋរស់នៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទើបសង់ផ្ទះរួចបានមានប្រសាសន៍ថា ខ្ញុំបានស្នើសុំច្បាប់សាងសង់ផ្ទះមិនមានការលំបាកទេ ត្រឹមតែ១ខែ គេចេញច្បាប់ឱ្យធ្វើ ព្រោះខ្ញុំមានឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវតាមលក្ខខណ្ឌដែលអាជ្ញាធរជាតិអប្សរាបានកំណត់ដូចជា ខ្ញុំជាអ្នកស្រុកចាស់រស់នៅតាំងពីឆ្នាំ១៩៨០មក ហើយមានខ្នងផ្ទះចាស់ មានឯកសារកាន់កាប់ដីធ្លីស្របច្បាប់ មានសៀវភៅគ្រួសារ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ មុននិងក្រោយការអនុញ្ញាតច្បាប់សាងសង់ អាជ្ញាធរជាតិអប្សរាបានចុះមកពិនិត្យ ថតរូប ក៏ដូចជាប្រឹក្សាយោបល់ផ្សេងៗ។
ចំណែកលោក សួង ដានី ដែលជាប្រជាពលរដ្ឋរស់នៅភូមិអូរទទឹងដែរនោះ បានលើកឡើងថា ខ្ញុំបានសុំច្បាប់សាងសង់តាមរយៈមេភូមិ ហើយមិនមានជួបការលំបាកអីទេ ព្រោះខ្ញុំភ្ជាប់ជាមួយឯកសារដែលគេត្រូវការត្រឹមត្រូវ។ មិនតែប៉ុណ្ណោះអាជ្ញាធរជាតិអប្សរា បានជួយសម្របសម្រួល គូសប្លង់បច្ចេកទេស និងរចនាបទផ្ទះបែបខ្មែរឱ្យខ្ញុំទៀតផង។ ចំពោះការដាក់ពាក្យស្នើសុំវិញ ក៏ពុំមានការបង់ប្រាក់ដែរ ហើយខ្ញុំក៏គោរពទៅតាមការស្នើសុំទាំងម៉ូតផ្ទះ ទំហំ របង មិនឱ្យលើសពីច្បាប់ស្នើសុំនោះទេ។ លោក ដានី ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរទាំងអស់ មុនធ្វើផ្ទះ ធ្វើសំណង់អ្វីមួយត្រូវគោរពតាមច្បាប់ ត្រូវមានឯកសារគ្រប់គ្រាន់ និងស្របតាមលក្ខខណ្ឌកំណត់របស់អាជ្ញាធរជាតិអប្សរានោះ មិនមានផលលំបាកក្នុងការស្នើសុំសាងសង់ទេ ហើយចៀសវាងការលួចធ្វើតាមចិត្តឯង ដែលនាំឱ្យប៉ះពាល់ដល់តម្លៃរមណីយដ្ឋានអង្គរនិងផលប្រយោជន៍របស់ខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ