ថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ប្រជាពលរដ្ឋចំនួនប្រមាណជិត១០០នាក់ រស់នៅភូមិគគី ឃុំ បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលអះអាងថាជាក្រុម២៣គ្រួសារ បាននាំគ្នាទៅធ្វើការវាយរបងស័ង្កសីរបស់ លោក សៅ សុខ ដែលជាភាគីទំនាស់របស់ខ្លួន
Sun,27 December 2020 (Time 08:12 PM)
ដោយ ៖ លោកកែវ សុផាត 097 60​ 56 118/ 012 598 938 (ចំនួនអ្នកអាន: 298នាក់)

ព្រះសីហនុ – ប្រជាពលរដ្ឋចំនួនប្រមាណជិត១០០នាក់ រស់នៅភូមិគគី ឃុំ បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលអះអាងថាជាក្រុម២៣គ្រួសារ កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ បាននាំគ្នាទៅធ្វើការវាយរបងស័ង្កសីរបស់ លោក សៅ សុខ ដែលជាភាគីទំនាស់របស់ខ្លួន ដោយអះអាងថា របងដែកស័ង្កសីនោះ សាងសង់រំលោភបំពានលើដីកម្មសិទ្ធិរបស់ពួកគេ។ _ ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ការវាយរបងកម្ទេចចោលនាពេលនេះ វាមិនមែនជារឿងខុសអ្វីនោះទេ ពីព្រោះដីចំណុចនេះជាដីកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋចំនួន២៣គ្រួសារ ដែលមានទំហំប្រមាណ៥ហិកតា ៤០អា មានលេខនិយាមការ(៣៤៤២៥៩ ដល់៣៤៤៥០៣), ដោយដីនេះត្រូវបានអាជ្ញាធរស្រុក អាជ្ញាធរខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធចុះវាស់វែងទទួលស្គាល់អស់ហើយ។ ដោយឡែកសំរាប់ការធ្វើរបងរបស់លោក សៅ សុខ គឺជាការរំលោភបំពានទាំងស្រុងតែម្តង ដូចនេះ ពួកគាត់ត្រូវតែរួមគ្នាវាយរបងទាំងនោះកម្ទេចចោលដើម្បីយកដីមកគ្រប់គ្រងវិញ។ ចំពោះបញ្ហានេះ លោក សៅ សុខ បានបញ្ជាក់ថា ដីរបស់គាត់មានទំហំ១៦ហិកតា ៩៣៣៤អា ស្ថិតក្នុងភូមិគគី ឃុំបិតត្រាំង និងមានលេខនិយាមការ(៣៤៣ ៥១២ដល់៣៤៣៩១២) គឺជាដីមានកម្មសិទ្ធិស្របច្បាប់ ដោយកន្លងមកដីរបស់គាត់ត្រូវបានក្រសួងដែនដី និងមន្ទីរដែនដីខេត្ត និងក្រុមអន្តរក្រសួងបានចុះវាស់វែងច្បាស់លាស់ចំនួន២ដងរួចមកហើយ ព្រមទាំងបានធ្វើកំណត់ហេតុដាក់ជូន ឯកឧត្តម ឧបនាយករដ្ឋីមន្ត្រី ជា សុផារ៉ា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ និងមានការឯកភាពពីឯកឧត្តមរដ្ឋមន្រ្តីនៅលើទីតាំងដីនេះផងដែរ។ _ ចំណែកដីរបស់ឈ្មោះ ឡុង កាត តំណាងឲ្យប្រជាពលរដ្ឋ២៣គ្រួសារដែលមាន លេខនិយាមការ(៣៤៤២៥៩ ដល់ ៣៤៤៥០៣) មិនស្ថិតនៅត្រង់ចំណុចវិវាទនេះទេ គឺនៅកន្លែងផ្សេងគ្មានការពាក់ព័ន្ធជាមួយនឹងដីរបស់លោកឡើយ ដូចនេះសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋដែលនាំគ្នាមកវាយកម្ទេចរបងដែកស័ង្កសីរបស់លោកនាពេលនេះ វាជារឿងមិនត្រឹមត្រូវនោះឡើយ។ លោក សៅ សុខ ក៏បានបន្តទៀតថា ជុំវិញបញ្ហាទំនាស់នេះ កន្លងមកនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ថ្មីនេះ លោកបានដាក់ពាក្យ បណ្តឹង ឈ្មោះ ឡុក កាត និងបក្ខពួកទៅរដ្ឋបាលឃុំបិតត្រាំងរួចហើយ ដើម្បីឲ្យថ្នាក់ដឹកនាំអាជ្ញាធរឃុំបិតត្រាំងចុះមកពិនិត្យជាក់ស្តែង និងធ្វើការដោះស្រាយ ប៉ុន្តែរគួរឲ្យសោកស្តាយបញ្ហានេះមិនទាន់បានដោះស្រាយផង បែរជាកើតមានបញ្ហានាំគ្នាមកធ្វើការវាយកម្ទេចរបងរបស់លោកចោលអស់គ្មានសល់ទៅវិញ។ _ ជុំវិញបញ្ហានេះ លោក មាច ចាន់ មេឃុំបិតត្រាំង ក្នុងពេលចុះដល់ចំណុចកើតហេតុ បានធ្វើការបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា ដីនេះបើតាមការអះអាងរបស់ លោក សៅ សុខ បានបញ្ជាក់ថា ដីប្រជាពលរដ្ឋ ចំនួន២៣គ្រួសារ មិនមាននិយាមការលើទីតាំងដីនេះទេ ប៉ុន្តែនេះគ្រាន់តែការអះអាង របស់លោក សៅ សុខ តែប៉ុណ្ណោះ ត្រង់ថា ដីជាន់គ្នាឬយ៉ាងណានោះគឺអាស្រ័យលើការចុះវាស់វែងជាក់ស្តែងរបស់មន្រ្តីជំនាញ ចំណែកលោកគ្មានជំនាញក្នុងរឿងនេះទេ។ តែទោះជាយ៉ាងណាក៏ដោយ លោកក៏បានធ្វើការពន្យល់ណែនាំទៅដល់ប្រជាពលរដ្ឋថា ឈប់បន្តសកម្មភាពវាយរបងរបស់លោក សៅ សុខ បែបនេះតទៅទៀតវាមិនមែនជាត្រឹមត្រូវទេ គឺខុសច្បាប់ហើយ ដោយទុកបញ្ហានេះឲ្យមន្រ្តីជំនាញនិងថ្នាក់ដឹកនាំខេត្តជាអ្នកដោះស្រាយទើបល្អប្រសើរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ