ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
អង្គការសុខភាពពិភពលោក WHO ប្រកាសថា ការផលិតវ៉ាក់សាំងសម្រាប់វីរុស Covid-19 អាចនឹងរួចរាល់១៨ខែទៀត
Wed,12 February 2020 (Time 02:19 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 124នាក់)

ហ្សឺណែវ ៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស (Tedros Adhanom Gh​eb​re​y​e​s​us) បានប្រកាសថា ការផលិតវ៉ាក់​សាំ​ងសម្រាប់វីរុសកូរ៉ូណាថ្មី ដែលទើបតែមានឈ្មោះជាផ្លូវការ Covid-19 អាចនឹងត្រូវបានផ​លិ​តរួចរាល់នៅក្នុងរយៈពេល ១៨ខែខាងមុខនេះ ខណៈចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិននៅតែបន្តកើនឡើង ។ នេះបើតាម​កា​រចេញផ្សាយដោយស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០។លោក Tedros ធ្វើការកត់សម្គាល់ខាងលើ នៅឯសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃអង្គារសប្ដាហ៍នេះ​។ លោកប្រធាន WHO បានគូសប​ញ្ជា​ក់​យ៉ាងដូច្នេះថា «ការអភិវឌ្ឍ និងផលិតវ៉ាក់សាំង ព្រមទាំងវិធីសាស្ត្រព្យាបាល គឺជាផ្នែ​ក​មួយដ៏សំខាន់នៃរបៀបវារៈក្នុងការសិក្សាស្រាវជ្រាវ ប៉ុន្តែវាត្រូវការពេលវេលាខ្លះ ហើ​យខ្ញុំយល់ថា វ៉ាក់សាំងដំបូងអាចនឹងត្រូវបាន​ផ​លិតរួចរាល់នៅក្នុងរយៈពេល ១៨ខាងមុខទៀតនេះ»។ លោក Tedros បន្ថែមថា នៅក្នុងរយៈពេលដែលមិនទាន់មានវ៉ាក់សាំង ប្រ​ទេសទាំងឡាយគួរតែប្រើប្រាស់វិធានការដែលខ្លួនកំពុងអនុវត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19។គួរជម្រាបថា គណៈកម្មការសុខាភិបាលចិនបានបញ្ចេញនូវរបាយការណ៍ថ្មី នៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះដោយប​ញ្ជា​​​ក់ថា ចំនួនមនុស្សស្លាប់ដោយសារវី​រុ​ស​ខូវីដ ១៩ (កូរ៉ូណាថ្មីថ្មី ឬ Covid-19) បានកើនឡើងដល់១,១១៣នាក់ និងឆ្លងជាង​៤​៤​,​២​​​​០០នាក់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ