ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាស្ដីពី «ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌» ដល់អ្នកសារព័ត៌មាន ដែលកំពុងបម្រើការងារផ្នែកព័ត៌មាន នៅក្នុងប្រទេសកម្ពុជា
Wed,12 February 2020 (Time 02:43 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 156នាក់)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលា ស្ដីពី «ការផ្សាយព័ត៌មានប្រកប​ដោ​យ​វិជ្ជាជីវៈ និងក្រមសីលធម៌» ដល់បណ្តាអ្នកសារព័ត៌មាន ដែលកំពុងបម្រើការងារផ្នែកព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។សិក្ខាសាលានេះ ត្រូវបានរៀបចំធ្វើឡើងនៅសាលប្រជុំសត្យា នៃទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ ក្រោមវត្តមានលោក ផុស សុវណ្ណ អគ្គនាយកសោតទស្សន៍ នៃក្រសួងព័ត៌មាន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អ្នកសារព័ត៌មានយ៉ាងច្រើន​ផ​ង​ដែរ ។មូលហេតុនៃការបើកសិក្ខាសាលា ស្ដីពី «ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ» និងក្រមសីលធម៌ ដើម្បីបញ្ជ្រាបចំណេះដឹងដល់អ្នកសារព័ត៌មាន សំដៅដល់ការធានាផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ចៀសវាងផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានលក្ខណៈញុះញង់ បង្កាច់បង្ខូច បំប៉ោងស្ថានការណ៍ ឬព្រឹត្តិការណ៍ណាមួយនាំឱ្យសាធារណជនមានការភាន់ច្រឡំ ។បច្ចុប្បន្ននេះ គេតែងតែសង្កេតឃើញថា មានអ្នកសារព័ត៌មានមួយចំនួនតូច បានផ្សព្វផ្សាយនូវព័ត៌មានមិនពិត ខ្វះប្រភព គ្មា​នវិជ្ជាជីវៈ ដែលធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ ចំពោះព័ត៌មានទាំងនេះ រហូតមានសាធារណជនខ្លះ ខឹងសម្បារចំពោះថ្នា​ក់ដឹកនាំ ព្រោះតែព័ត៌មានក្លែងក្លាយ គ្មានវិជ្ជាជីវៈ របស់អ្នកសារព័ត៌មានមួយចំនួនតូចជាដើម ។មិនតែប៉ុណ្ណោះ យុវជនខ្មែរបច្ចុប្បន្ននេះ មានការបារម្ភពីផលប៉ះពាល់ដល់សង្គមដោយសារព័ត៌មានមិនពិត អាចជះឥទ្ធិពលអា​ក្រក់ដល់សង្គម ក៏ដូចជាការគិតគូររបស់ប្រជាពលរដ្ឋ ខណៈដែលបណ្តាញទំនាក់ទំនងសង្គម កំពុងមានប្រជាប្រិយ៍ភាពទៅកាន់ប្រជាពលរដ្ឋកម្ពុជា ។សព្វថ្ងៃនេះ សារព័ត៌មានមិនពិតដែលគ្មានវិជ្ជាជីវៈ បាននឹងកំពុងកើតមានច្រើនឡើង ស្របពេលដែលប្រជាជនកម្ពុជាភាគ ច្រើ​នលែងសូវមានទម្លាប់ក្នុងការស្តាប់វិទ្យុ ឬទូរទស្សន៍ ។ ការរីករាលដាលនៃការសរសេរព័ត៌មានមិនពិតនេះ អាចមកពីការគិត​រ​ប​ស់ប្រជាពលរដ្ឋកម្ពុជា នៅខ្សោយពុំសូវបានពិនិត្យច្បាស់លាស់ ពីប្រភពព័ត៌មានណាដែលអាចទុកចិត្តបាន និងចេះតែចែ​ករំ​លែ​កតៗគ្នា ពីមួយទៅមួយ ។ ចំពោះការចែករំលែកព័ត៌មានមិនពិតនេះ នៅតាមបណ្តាញសង្គមបានបង្កើតបញ្ហាបន្ថែមដល់ស​ង្គ​​​ម និងប៉ះពាល់ដល់ការគិតរបស់ប្រជាពលរដ្ឋជាខ្លាំង ។ ព័ត៌មានមិនពិត កំពុងធ្វើឱ្យបរិយាកាសសង្គម ក្នុងបណ្តាញសង្គមនៅ​ក​ម្ពុជា មានភាពច្របូកច្របល់ជាខ្លាំង ដែលធ្វើឱ្យអ្នកប្រើប្រាស់ពិបាកទុ​ក​ចិ​ត្ត និងព្រួយបារម្ភចំពោះព័ត៌មានទាំងនេះ អាចជះឥទ្ធិពលមិនល្អដល់សង្គម ក៏ដូចជាក្រុមគ្រួសាររបស់អ្នកដែលព័ត៌មានមិនពិត ។បច្ចុប្បន្ន មានការចែករំលែកព័ត៌មានមិនពិតនេះមានកាន់តែច្រើនក្នុងបណ្តាញសង្គម ដែលធ្វើឱ្យប្រជាជនទទួលបានព័ត៌​មា​ន​​ខុស ហើយវាការតែខុស ច្រើនបន្ថែមទៀត នៅពេលដែលព័ត៌មាននោះត្រូវបានចែកចាយបន្ត។ ផលវិបាកដែលកើ​ត​​ពីព័​ត៌មា​ន​មិនពិតនេះ គឺអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ អ្នកដែលត្រូវបានសារព័ត៌មានទាំងនោះវាយប្រហារ ក៏ដូចជាអ្នកដែ​លទទួលរឿងនេះ​ ជាប្រភពនៃឯកសារខ្លួនផងដែរ។ដូច្នេះ ព័ត៌មានដែលអាចទុកចិត្តបាន គឺជាព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន អាជីពមានវិជ្ជាជីវៈត្រឹមត្រូវ ពិ​​​តប្រាកដ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ