ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
រដ្ឋាភិបាលអូស្ត្រាលី បានសម្រេចផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា ចំនួន១០លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ការងារដោះមីន
Wed,12 February 2020 (Time 02:05 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 25នាក់)

ភ្នំពេញ ៖ រដ្ឋាភិបាលអូស្ត្រាលី បានសម្រេចផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា ចំនួន១០លានដុល្លារអាមេរិកបន្ថែមទៀត សម្រា​ប់​ការងារដោះមីន។ នេះបើតាម លោក កុ​យ​ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ។ជំនួយបន្ថែមរបស់អូស្ត្រាលីលើការងារដោះមីននេះ បានបង្ហាញឡើងតាមរយៈ លោក Pablo Chiho Kang ឯក​អគ្គរដ្ឋទូតថ្មីប្រ​ទេ​ស​អូស្ត្រាលីប្រចាំកម្ពុជា នៅរសៀលថ្ងៃ​ទី​១​​១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសដែល ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​កា​របរទេស និងសហប្រតិបត្តការអន្តរជាតិ អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម នៅ​​​ទីស្តីការក្រសួង ។លោក កុយ គួង បានបញ្ជាក់ថា៖ «ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីវិស័យដោះមីន ដែលកន្លងមកអូស្ត្រាលី បានជួយដល់កា​រ​ដោះ​មីនយើងច្រើន ចាប់តាំងពីឆ្នាំ១៩៩៤ ម​ក​​ម្ល៉េះ។ វិស័យមីន គឺអូស្ត្រាលីបានជួយជាច្រើន ហើយឆ្នាំនេះអូស្ត្រាលីនឹងផ្តល់ចំនួន ១០​លានដុល្លារថែមទៀត ព្រោះលោកឯកអគ្គរដ្ឋទូតថា ធ្វើយ៉ាងណាឲ្យវិស័យដោះមីន ស​ម្រេចបានតាមផែនការរបស់រាជរដ្ឋា​ភិ​បា​​​ល ដែលកំណត់ថាឆ្នាំ២០២៥ ឲ្យអស់គ្រាប់មីន»។បើតាមអ្នកនាំពាក្យ ក្នុងឱកាសនោះដែរ លោក ប្រាក់ សុខុន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងការអបអរសា​ទ​​​រ ដល់លោកឯកអគ្គរដ្ឋទូតថ្មីប្រទេសអូស្ត្រាលីប្រចាំកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ថ្នាក់ដឹកនាំកម្ពុជា ទាំង​ក្រ​សួងការបរទេស នឹងត្រៀមសហការជាមួយលោកឯកអគ្គរដ្ឋទូត ដើម្បីជួយសម្រួលដល់បេ​ស​កកម្មការទូត របស់លោកប្រ​កបដោយជោគជ័យ មានន័យថា ឲ្យទំនាក់ទំនងកម្ពុជា និងអូស្ត្រាលី កាន់តែមានលក្ខណៈស៊ីជម្រៅ និងប្រសើរថែមទៀត ។លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ប្រទេសអូស្ត្រាលី ដែលបានផ្តល់ជំនួយជាច្រើនដល់ប្រទេសកម្ពុជា រួមទាំងកិ​ច្ច​​​ខិតខំប្រឹងប្រែងស្វែងរកសន្តិភាព ជូនប្រ​ទេ​សកម្ពុជាផងដែរ ។ ប្រមុខការទូតកម្ពុជា ក៏បានសម្តែងការរំលែកទុក្ខ ដល់រ​ដ្ឋា​ភិ​បា​​​ល និងប្រជាជនអូស្ត្រាលី ដែលកន្លងមកទទួលរងគ្រោះ ដោយភ្លើងឆេះព្រៃដ៏យូរអង្វែង ដែ​លបង្កឲ្យមានវិនាសកម្មយ៉ាងច្រើន ។លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី បានសម្តែងនូវសេចក្តីរីករាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត មកធ្វើការនៅកម្ពុជា។ លោ​​​​កបានអរគុណ ដល់លោក ប្រាក់ សុខុន ដែ​ល​បានចូលរួមរំលែកទុក្ខ ដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលទទួលរងគ្រោះ​​ដោយសារភ្លើងឆេះព្រៃនេះ។ ជាងនេះទៅទៀត ឯកអគ្គរដ្ឋទូត បានរំលឹក និងអរគុណដ​ល់ប្រជាជនកម្ពុជា ទាំងសហគមន៍ខ្មែរ​នៅប្រទេសអូស្ត្រាលី ក៏ដូចជាក្រុមអតីតនិស្សិត ដែលធ្លាប់រៀននៅអូស្ត្រាលី ក៏ដូចជាក្រុមយុវជនខ្មែរយើងនៅប្រ​ទេ​ស​​​អូ​ស្ត្រា​លី​ ដែល​បា​នរៃអង្គាសថវិកា ជួយសម្រាលដល់ផលវិបាក ដោយភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលី ។ អ្នកនាំពាក្យក្រសួងការបរទេស គូ​សបញ្ជាក់បន្ថែម។លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការរំលែកទុក្ខផងដែរ នៃការបាក់អគារកន្លងមកនេះ ដែលកើតនៅក្រុងព្រះសីហនុផង និ​ងកើតនៅខេត្តកែបផង។ លោកបានលើកឡើ​ង​ថា​ កន្លងមកលោកបានជួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋម​ន្ត្រី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលលោកផ្តើមគំនិតឲ្យមានក្រមសុវត្ថិភាពផ្នែ​កសំណង់។ លោកឯកអគ្គរដ្ឋ​ទូ​ត ក៏បានផ្តើមឲ្យមានទស្សនកិច្ចសិក្សាទៅប្រទេសអូស្ត្រាលី ដោយយកមន្ត្រីក្រសួងពាក់ព័ន្ធ ដូចជាក្រសួងដែនដី នគរូបនីយក​ម្ម និងសំ​ណ​ង់​ ក្រសួងបរិស្ថាន ព្រមទាំងអាជ្ញាធរខេត្តមួយចំនួន ឲ្យទៅធ្វើទស្សនកិច្ចសិក្សាចំនួន ៣សប្តាហ៍ ធ្វើយ៉ាងណាដើម្បីឲ្យការ​សាងសង់ នៅថ្ងៃអនាគតឲ្យមានគុណភាពបន្ថែមទៀត។លោក កុយ គួង បានឲ្យដឹងទៀតថា ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពី កិច្ចសហប្រតិបត្តិការធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរកា​ន់​តែស៉ីជម្រៅ និងរីកចម្រើនបន្ថែមទៀត ជាពិ​សេ​សខាងវិស័យពាណិជ្ជកម្ម។ ភាគីទាំងពីរ នឹងជំរុញឲ្យមានការផ្លាស់ប្តូរទំនាក់ទំ​ន​ង រវាងមនុស្សនិងមនុស្ស មានទាំងវិស័យទេសចរណ៍ ដែលឯកអគ្គរដ្ឋទូតលើកឡើងថា ឆ្នាំ​កន្លងទៅអ្នកទេសចរអូស្ត្រាលី ដា​ក់​សុំ​វីសាមកលេងកម្ពុជា ប្រមាណជា ២២ម៉ឺននាក់។ លោកអគ្គរដ្ឋទូត លើកឡើងទៀតថា ការផ្លាស់ប្តូរនិស្សិតអូស្ត្រាលី មករៀននៅ​ក​​ម្ពុជា រយៈពេលខ្លីពី ៣ខែ ទៅ៩ខែ មាន៥៥៣នាក់ នៅក្នុងឆ្នាំ២០២០នេះ។ លោកឯកអគ្គរដ្ឋទូត បានលើកឡើងបន្តទៀតថា នៅ​ឆ្នាំ២០២០នេះ និស្សិតកម្ពុជាយើងទៅចុះឈ្មោះ​រៀននៅអូស្ត្រាលី ទាំងនិស្សិតអាហារូបករណ៍ ទាំងបង់ថ្លៃ ប្រមាណ ៣ពាន់នា​ក់​។ ​នេះបើតាមអ្នកនាំពាក្យ។មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានឲ្យដឹងបន្តថា លោកឯកអគ្គរដ្ឋទូត ក៏បានចាប់អារម្មណ៍ទៅលើវិស័យដឹកជញ្ជូននៅកម្ពុជា ដែ​លវិស័យនេះលោកថា នឹងជំរុញអ្នកវិនិ​យោ​​​គអូស្ត្រាលី ឲ្យមកវិនិយោគលើវិស័យនេះ។ ទាក់ទងខាងវិស័យកសិកម្មវិញ ភាគីទាំង​ពី​រ​ក៏បានពិភាក្សា ដែលកន្លងមកអូស្ត្រាលី បានជួយវិស័យនេះថាធ្វើយ៉ាងណា ឲ្យប្រជាកសិករកម្ពុជាយើង បានបង្កបង្កើនផល បា​នច្រើនដងក្នុងមួយឆ្នាំ ក៏ដូចជាបង្កបង្កើនផលឲ្យបានផលច្រើន។លោកឯកអគ្គរដ្ឋទូត គូសបញ្ជាក់ថា អូស្ត្រាលីនឹងបន្តផ្តល់ជំនួយ ដល់ប្រទេសកម្ពុជាយើង ក៏ប៉ុន្តែការផ្តល់ជំនួយលើកនេះ គឺ​អូ​ស្ត្រា​លីនឹងធ្វើការយ៉ាងជិតស្និត ជាមួយរាជរដ្ឋា​ភិ​បាលយើង មានន័យថា បើផ្តល់ជំនួយដល់វិស័យសុខាភិបាល អូស្ត្រាលីនឹងធ្វើការ​យ៉ា​ងជិតស្និត ជាមួយក្រសួងសុខាភិបាល បើផ្នែកបណ្តុះបណ្តាលធនធានមនុស្ស នឹងធ្វើ​ការរួមគ្នាយ៉ាងជិតស្និត ជាមួយក្រសួងអ​ប់​​​រំ។បន្ថែមលើនេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីកិច្ចប្រជុំកំពូល ASEM ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅចុងឆ្នាំនេះ។ លោកឯកអគ្គរដ្ឋទូតបញ្ជាក់ថា អូស្ត្រាលីមានបំណងធ្វើការ​ជិតស្និតជាមួយកម្ពុជា ជួយកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលនេះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ