ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា (ច្បាប់សំណង់មានគោលដៅធានាបាននូវសុវត្ថិភាព និងភាពរឹងមាំសម្រាប់សំណង់ដែលត្រូវសាងសង់ និងធានាផលប្រយោជន៍ជាបុគ្គលនិងសាធារណៈ)
Thu,13 February 2020 (Time 02:21 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 27នាក់)

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋម​ន្ត្រី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីភាព បើកវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ ជូនអ្ន​ក​​​វិជ្ជាជីវៈក្នុងវិស័យសំណង់ “លើកទី២” ។ក្នុងវគ្គផ្សព្វផ្សាយនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា មានប្រសាសន៍ថា ក្នុងនាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម​និ​ងសំណង់ សូមស្វាគមន៍និងថ្លែងអំណរគុណដល់វិស្វករ ស្ថាបត្យករ ដែលបានចុះបញ្ជីនៅក្នុងគណវិជ្ជាជីវៈទាំង២នេះ ហើយនាពេ​ល​​​នេះ អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ វិស្វករ ស្ថាបត្យករ ក៏បានចូលរួមវគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់នេះជាលើកទី២ ដែល​មា​នសរុប១២៤៩រូប ហើយបើធៀបនឹងកាលពីលើកទី១ មានអ្នកចូលរួមចំនួនតែ ៦៤១រូប ដែលចាត់ទុកថា នេះជាចំនួនដែល​មា​នការកើនឡើង ។ឯកឧត្ដម ជា សុផារ៉ា បញ្ជាក់ថា ចំពោះអ្នកនូវសេសសល់មិនទាន់បានចូលរួម គឺក្រសួងនឹងរៀបចំវគ្គផ្សព្វផ្សាយច្បាប់នេះ ជាលើ​ក​ចុងក្រោយមួយវគ្គទៀតផងដែរ ដើម្បីបញ្រ្ជាបការយល់ដឹងស្តីពីច្បាប់សំណង់ឱ្យបានទូលំទូលាយជូនពួកគាត់ សំដៅបង្កល​ក្ខ​ណៈ​ងាយស្រួលក្នុងការអនុវត្តការងារ ហើយនាពេលខាងមុខក្រសួងគ្រោងនឹងបន្តធ្វើការផ្សព្វផ្សាយច្បាប់សំណង់នេះទៅដល់រូ​ប​វ័​ន្ត​​​បុគ្គលបណ្តាក្រុមហ៊ុនដែលបានចុះបញ្ជីដូចគ្នា។ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានលើកឡើងអំពីច្បាប់សំណង់ ដែលច្បាប់នេះបានធ្វើការជ្រើសរើសរកដៃគូស​ម្រា​ប់​ជួ​យ​​​​គាំទ្រ ហើយដៃគូដែលមានភាពសក្តិសម គឺយើងជ្រើសរើសយកប្រទេសជប៉ុន ដែលជាប្រទេសមួយដែលមានស្តង់ដារត្រឹមត្រូវច្បា​ស់លាស់ ហើយងាយស្រួលត្រង់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ជាមួយនឹងក្រសួងដីធ្លី គមនាគមន៍ ទេ​ស​ច​រ​ណ៍ នៅប្រទេសជប៉ុន ធ្លាប់បានចុះអនុស្សារណៈយោគយល់គ្នារួច កាលពីប៉ុន្មានឆ្នាំកន្លងមកនេះ ដូច្នេះហើយទើបយើងរៀបចំ​តា​ក់​តែងច្បាប់សំណង់នេះបានដោយជោគជ័យ ដោយមានការជួយគាំទ្រពីអ្នកជំនាញការរបស់ជប៉ុនផងដែរ ។ឯកឧត្ដម ជា សុផារ៉ា បន្តថា ច្បាប់សំណង់នេះមានគោលដៅធានាបាននូវសុវត្ថិភាព និងភាពរឹងមាំសម្រាប់សំណង់ដែលត្រូវ​សា​ង​សង់ និងធានាផលប្រយោជន៍ជាបុគ្គលនិងសាធារណៈដែលកំណត់គោលដៅ២សំខាន់៖- គោលដៅចំបងទីមួយ របស់ច្បាប់នេះ គឺចង់ឱ្យសំណង់រក្សាបាននូវសុវត្ថិភាព មិនប៉ះពាល់ដល់សុខមាលភាព គឺធានានូវភាពមិនរឹងមាំ ដែលមិនបណ្តាលនាំឱ្យមានវិបត្តិដូចដែលធ្លាប់កើតមានកន្លងមកនោះទេ។- គោលដៅទី២ នៃច្បាប់សំណង់ គឺការសាងសង់ ត្រូវស្ថិតនៅលើដី ដែលមានកម្មសិទ្ធដែលអនុលោមទៅតាមផែនការប្រើប្រាស់ដីធ្លី​ ប្លង់គោល ក៏ដូចជាប្លង់នគរូបនីយកម្ម ដែលបានរៀបចំ ដែលមានន័យថា សំណង់ដែលបានសាងសង់ត្រូវគោរពគម្លាតរវាង​ឯ​កជនទាំងសងខាង រក្សាគម្លាតឱ្យស្របទៅតាមបទដ្ឋាននគរូបនីយកម្ម និងគោរពចំពោះទីតាំងសាធារណៈ ដូចជា លូទឹកនិ​ង​​​ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ ក្នុងន័យដដែលនេះដែរដើម្បីធានាដល់ប្រសិទ្ធភាពនៃច្បាប់នេះ គឺមុននឹងច្បាប់សំណង់នេះ ត្រូ​វ​បា​នរៀបចំតាក់តែងនោះ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានរៀបចំធ្វើប្លង់គោលហេដ្ឋារចនាសម្ព័ន្ធនៅទូទាំ​ង​ប្រទេស ដើម្បីដកចេញនូវហេដ្ឋារចនាសម្ព័ន្ធឱ្យអស់ ងាយស្រួលឱ្យប្រជាពលរដ្ឋធ្វើសំណើរសុំការសាងសង់សំណង់ ដែលនេះបាន​ផ្ត​ល់ផលប្រយោជន៍ចំនួន២ គឺយើងអនុវត្តតាមប្លង់គោលប្រើប្រាស់ដីធ្លី ស្របតាមផែនការ ដែលបានរៀបចំពេល ដែលសំណង់​ត្រូ​វ​បានសាងសង់គឺយើងរក្សាគម្លាត ហើយដកចេញនូវហេដ្ឋារចនាសម្ព័ន្ធហើយនោះ ប្រជាពលរដ្ឋក៏មិនមានការភ័យខ្លាច រីឯរ​ដ្ឋក៏មិនតម្រូវឱ្យមានការដោះស្រាយឆ្លើយតបនូវផលប៉ះពាល់ដែលសំណង់បានសង់ហើយមិនគោរពទៅតាមប្លង់គោលនោះដែរ។ ក្នុ​ងគោលដៅនេះហើយ នៅក្នុងច្បាប់សំណង់យើងបានរៀបចំយ៉ាងដូច្នេះ ដើម្បីធានានូវប្រក្រតីភាពនិងចូលរួមចំណែកក្នុងការ​ស​ន្សំសំចៃថវិការបស់ជាតិ ហើយប្រជាពលរដ្ឋ ក៏មិនមានការភិតភ័យផងដែរ។ យើងក៏បានដាក់នូវគោលដៅសំរាប់គាំទ្រដល់វិស័​យ​​​អចលនទ្រព្យ គាំទ្រដល់អ្នកវិនិយោគដែលពួកគាត់ត្រូវការភាពរឹងមាំនិងជំនឿជឿជាក់។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជាសុផារ៉ា បានចាត់ទុកថាការ ជួបជុំគ្នានាពេលនេះគឺដើម្បីពង្រឹងច្បាប់សំណង់ដល់អ្នកមានវិជ្ជា​ជី​វៈក្នុងវិស័យសំណង់ឱ្យបានយល់ច្បាស់អំពីច្បាប់សំណង់ ងាយស្រួលក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធិភាព។ ចំពោះគោលដៅ​ដែ​លច្បាប់សំណង់នេះបានរៀបចំរួចនោះ គឺការថែរក្សានូវបរិស្ថានល្អនិងកុំឱ្យសំណង់ដែលសាងសង់ឡើងនោះ នាំឱ្យមានការប៉ះពាល់ដល់បរិស្ថាន ដោយរាល់សំណង់ទាំងអស់ត្រូវតែមានផ្ទៃបៃតង ហើយការបង្ហូរទឹកកខ្វក់ចេញទៅក្រៅគឺត្រូវសម្លាប់មេរោគ មុ​ន​នឹងបង្ហូរទៅកាន់ប្រភពទឹកសាធារណេៈ ធ្វើយ៉ាងណាឱ្យទឹកកខ្វក់នេះ កាត់បន្ថយបាននូវជាតិពុលមដើម្បីលើកកម្ពស់ដល់សុ​ខ​​​​​​មាលភាពនិងកិច្ចគាំពារបរិស្ថានឱ្យបានល្អប្រសើរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ