ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្រា្តលីប្រចាំកម្ពុជា កោតសរសើរប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ហើយរឹងមាំ និងផ្លាស់ប្តូរមុខមាត់យ៉ាងលឿនបំផុតលើឆាកអន្តរជាតិ
Thu,13 February 2020 (Time 02:43 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 32នាក់)

ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្រា្តលីប្រចាំកម្ពុជា កោតសរសើរប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ហើយរឹងមាំ និងផ្លាស់ប្តូរ​មុ​ខមាត់យ៉ាងលឿនបំផុតលើឆាកអន្តរជាតិ ដោយកម្ពុជាបានដាក់ចេញ និងអនុវត្តនូវកិច្ចការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័​យ​ យ៉ាងសស្រាក់សស្រាំរបស់រាជរដ្ឋាភិបាល ចាប់តាំងតែពីដើមនីតិកាលទី៥មកនេះ ។ឯ​​កឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្រា្តលីប្រចាំកម្ពុជា បានកោតសរសើរវាយតម្លៃខ្ពស់ ចំពោះការរីក​ច​ម្រើ​ន និងផ្លាស់ប្តូរគួរឲ្យកត់សម្គាល់របស់កម្ពុជានាពេលបច្ចុប្បន្ន ជាមួយនឹងការអភិវឌ្ឍ ពោពេញទៅដោយសុខសន្តិភាពពេ​ញ​លេ​​​ញ ដែលសមិទ្ធិផលទាំងនេះ គឺកើតឡើងពីកិច្ចខិតខំប្រឹងប្រែងផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជាតែម្តង។ ជាពិសេស បានជួយធ្វើ​​​ឲ្យមូលដ្ឋាននៃសេដ្ឋកិច្ចជាតិ មានលក្ខណៈរឹងមាំ និងមានសន្ទុះខ្លាំងក្លា, ការកៀងគរចំណូលប្រកបដោយប្រសិទ្ធិភាព ហើយ​កា​រចំ​ណាយទៀតសោតមានតម្លាភាព និងសក្កិសិទ្ធភាព ដែលកត្តាទាំងនេះបានធ្វើឱ្យកម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្​ចខ្ព​ស់ ហើយរឹងមាំ និងផ្លាស់ប្តូរមុខមាត់យ៉ាងលឿនបំផុតលើឆាកអន្តរជាតិ។ ជាក់ស្តែងកាលពីឆ្នាំកន្លងទៅ អ្នកទេសចរណ៍អូ​ស្រ្តា​​លីបានមកទស្សនាប្រទេសកម្ពុជាយ៉ាងច្រើនកុះករ ហើយចំណែកវិស័យអប់រំវិញ សម្រាប់ឆ្នាំ២០២០នេះ មាននិស្សិតកម្ពុជាចំ​នួ​​​នប្រមាណ ៣,០០០នាក់ បានចុះឈ្មោះទៅសិក្សានៅប្រទេសអូស្រ្តាលី ដែលរួមមានទាំងនិស្សិតទទួលអាហារូបករណ៍ និងបង់ថ្លៃ ។​ជាការឆ្លើយតប ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការអបអរសារទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំ​ពោះ​ឯកឧត្តម Pablo Chiho Kang ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្រា្តលី ប្រចាំនៅកម្ពុជា។ ឯកឧត្តម​ស​ង្ឃឹមថា តាមរយៈវត្តមាន និងបេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីនៅកម្ពុជា ប្រពៃណីនៃកិច្ចសហប្រតិបត្តិការទ្វេ​​​ភាគី រវាងប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី នឹងកាន់តែស៊ីជម្រៅ និងប្រសើរថែមទៀតនៅលើគ្រប់វិស័យ។ ឯកឧត្តម ឧ​បនា​យ​ក​រដ្ឋមន្ត្រី បានគូសរំលេចពីគុណបំណាច់ដ៏ឧត្តុង្គឧត្តមរបស់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ចំពោះរាជរដ្ឋាភិបាល និងប្រ​ជា​ជ​ន​​​កម្ពុជា ចាប់តាំងពីការជួយដល់ដំណើរការ កសាងសន្តិភាព រហូតដល់ការអភិវឌ្ឍលើគ្រប់វិស័យ ហើយចំណងមិត្តភាព និងកិ​ច្ច​ស​​​ហប្រតិបត្តិការ រវាងប្រទេសទាំងពីរត្រូវបានលើកកម្ពស់ ឥតឈប់ឈរ ដែលបាននាំមកនូវសមិទ្ធផលប្រកបដោយផ្លែផ្កាជាច្រើ​ន​អនេក ។ឯកឧត្តមបញ្ជាក់ថា កម្ពុជានឹងបន្តខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងមិត្តភាពឲ្យកាន់តែស្អិតរមួតបន្ថែមទៀត ដើម្បីជា​ឧ​ត្តមប្រយោជន៏សម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ