ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សីតុណ្ហភាពនៅទ្វីបទឹកកកអង់តាកទិច ទើបបំបែកកំណត់ត្រាថ្មីមួយទៀតនោះ គឺ២០.៧៥អង្សាសេ
Sun,16 February 2020 (Time 04:22 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 140នាក់)

សៅប៉ូឡូ ៖ ក្រុមអ្នកវិទ្យាសាស្ត្រក្នុងទ្វីបអង់តាក់ទិច បានចុះបញ្ជីសីតុណ្ហភាពថ្មីមួយរហូតដល់ទៅ ២០.៧៥អង្សាសេ ដែលនេះគឺក​ម្រិ​​​តលើស ២០អង្សាសេជាលើកដំបូង នៅ​​​​​លើទ្វីបទឹកកកយក្សមួយនេះ ខណៈមានការព្រួយបារម្ភកាន់តែខ្លាំង អំពីការរលាយផ្ទាំ​ង​​​ទឹកកក និងការកើនឡើងនៃកម្ដៅផែនដី ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី១៤ ខែកុ​ម្ភៈ ​ឆ្នាំ២០២០ ។លោក ខាឡូស ស្កាអ៊ីហ្វើ (Carlos Schaefer) ជាអ្នកវិទ្យាសាស្ត្រប្រេស៊ីលម្នាក់ បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «យើងមិនដែលបានឃើ​ញ​​​សីតុណ្ហភាពក្ដៅបែបនេះទេ នៅលើទ្វីបអង់តាក់ទិច» ។  លោកបន្ថែមថា ការរកឃើញនេះធ្វើឡើងនៅឯស្ថានីយនៅលើកោះមួ​យ​ ស្ថិតនៅភាគខាងជើងចុងបំផុត នៃទ្វីបមួយនេះកាលពីថ្ងៃទី៩ ខែកុម្ភៈ ប៉ុន្តែនេះមិនមែនបង្ហាញពីនិន្នាការ ប្រម្រែបម្រួល​អា​​កាសធាតុនោះទេ ព្រោះវាគ្រាន់តែជាការផ្តោតតែទៅលើ សីតុណ្ហភាពតែមួយគត់ និងមិនមែនជាផ្នែកមួយទិន្នន័យរយៈពេល​វែ​ង​ឡើយ ។គួរជម្រាបថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ កម្ដៅនៅលើទ្វីបអង់តាក់ទិច មានសីតុណ្ហភាព ១៧.២អង់ង្សាសេ ខណៈឆ្នាំ​២០​១​​៩ កន្លងទៅត្រូវបានអង្គការសហប្រជាជាតិចាត់ទុកថា ជាឆ្នាំដ៏ក្ដៅបំផុតមួយមិនធ្លាប់ចាប់តាំងពីឆ្នាំ២០១៦ មក ខណៈនៅឆ្នាំ​​​២០២០ នេះ សីតុណ្ហភាពកំពុងបន្តស្ថិតនៅក្នុងនិន្នាការនេះដដែល ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ