ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយតាមបណ្តាញសង្គម Twitter ដោយថ្លែងអំណរគុណកម្ពុជា ចំពោះការអនុញ្ញាតឱ្យ នាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ
Sun,16 February 2020 (Time 04:37 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 125នាក់)

ភ្នំពេញ ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយតាមបណ្តាញសង្គម Twitter ដោយថ្លែងអំណរគុណកម្ពុ​ជា​ ចំពោះការអនុញ្ញាតឱ្យ នាវាទេសច​រ​ណ៍​ Westerdam ចូលសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ ប្រទេសកម្ពុជា ដែលប្រទេសចំ​នួ​ន​​​៤ និងកោះ២ បានបដិសេធមិនឱ្យចូលចតនោះ ។លោក ដូណាល់ ត្រាំ បានបង្ហោះសារយ៉ាងដូច្នេះថា៖ «សូមអរគុណប្រទេសកម្ពុជាដ៏ស្រស់បំព្រង សម្រាប់ការទទួលយក នាវាទេ​ស​ច​រ​​​ណ៍ Westerdam ឱ្យចូលចតនៅប្រ​ទេ​ស​​​របស់ខ្លួន ។ សហរដ្ឋអាមេរិក នឹងចងចាំអំពើល្អរបស់អ្នក»។សូមជម្រាបថា កប៉ាល់ទេសចរណ៍ Westerdam ផ្ទុកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ និងបុគ្គលិក​ក​ប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួ​យ​បារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19) ។នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam ដែលផ្ទុកមនុស្សជាង២ពាន់នាក់ ភាគច្រើនជាជនជាតិអាមេរិក និងអឺរ៉ុប បា​នចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុ​ន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ។ បន្ទាប់ពីបានចូលចតនៅកំពង់ផែព្រះសីហនុ និងឆ្លង​កាត់ការត្រួតពិនិត្យសុខភាព ភ្ញៀ​វ​ទេសចរណ៍អស់ទាំងនោះ ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរកម្សាន្តដោយសេរី នៅក្នុងប្រទេ​​​សកម្ពុជា ឬចាកចេញតាមជើងយ​ន្ត​ហោះ​ ប្រ​សិ​​​​​​​ន​ជាពួកគេចង់ចាកចេញ ។ស្ថានទូតប្រទេសជាច្រើន ទាំងអាមេរិក និងអឺរ៉ុប សុទ្ធតែបានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ទឹកចិត្តរបស់រាជរដ្ឋា​ភិ​បា​ល​​​​​កម្ពុជា ក្នុងការជួយសង្គ្រោះដល់នាវាយក្សដោយបានអនុញ្ញាតឱ្យចតនៅកំពង់ផែក្រុងព្រះសីហនុ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ