ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
មន្ដ្រីគយ និងរដ្ឋាករ សហការជាមួយនគរបាលប៉ុស្ដិ៍ច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឃាត់ខ្លួនជនជាតិជប៉ុនម្នាក់ ជាមួយនឹងថ្នាំញៀន១,៧ គីឡូក្រាម
Mon,17 February 2020 (Time 04:55 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 50នាក់)

រាជធានីភ្នំពេញ ៖ មន្ដ្រីគយ និងរដ្ឋាករ សហការជាមួយនគរបាលប៉ុស្ដិ៍ច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ មន្ទីរប្រឆាំងគ្រឿង​ញៀន និងសមត្ថកិច្ចពាក់ព័ន្ធ ប្រចាំអា​កា​​​​សយានដ្ឋានអន្ដរជាតិភ្នំពេញ ចាប់ខ្លួនបុរសជនជាតិជប៉ុនម្នាក់ ដកហូតបានថ្នាំ​​​​​ញៀនជិត ២គីឡូក្រាម ។លោក លឹម សម្បត្តិ ប្រធានការិយាល័យគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែ​កុម្ភៈ ឆ្នាំ២០២០នេះថា ប្រតិបត្តិការនេះធ្វើ​ឡើងនៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។ លោក លឹម សម្បត្តិ បានអះអាងថា ជ​នជាតិជប៉ុនដែលត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះ NONAKA SHUNICHI អា​យុ​៧​២​ឆ្នាំ​ កាន់លិខិតឆ្លង​ដែ​នលេខ TK 5670834 ធ្វើដំណើរតាមជើងយន្ដហោះលេខ KE 690 (ភ្នំពេញ-សេអ៊ូល) និងបន្ដដំណើរតាមជើងយន្ដ​ហោះ​​​​​​​​​​​​ KE 767 (សេអ៊ូល-អាម៉ូរី) ប្រ​​​ទេសជប៉ុន ដែលជាគោលដៅចុងក្រោយ ។ជាលទ្ធផលនៃការត្រួតពិនិត្យ សមត្ថកិច្ចរកឃើញក្រាមពណ៌ស ជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន ដែលមានទម្ងន់ ១,៧​គី​ឡូ​​ក្រាម ។ បច្ចុប្បន្នជនសង្ស័យ រួមជាមួយវ​ត្ថុ​​​តាង ត្រូវបានប្រគល់ជូននគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ