ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
លោកជំទាវ ហ៊ុន ម៉ាណា ប្រធានកម្មវិធីផ្ទះទេវតា ដឹកនាំក្រុមការងាប្រគល់ផ្ទះចំនួន ០៣ខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តស្វាយរៀង
Fri,22 May 2020 (Time 03:00 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 199នាក់)

ចេញផ្សាយថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០

ខេត្តស្វាយរៀង ៖ លោកជំទាវ ​​​​ហ៊ុ​ន ម៉ាណា ប្រធានកម្មវិធីផ្ទះទេវតា បានអញ្ជើញដឹកនាំក្រុមការងា ចុះប្រគល់ផ្ទះទេវតាចំនួន ០៣ខ្នងបន្តទៀតជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ ពិធីនេះក៏មានការចូលរួមផងដែរពីឯ​កឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងក្រុមការងារ។

ពិធីប្រគល់ផ្ទះទេវតានេះដែរ លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចទាំងពីរតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋគ្រប់ទីកន្លែង។លោកជំទាវបានមានប្រសាសន៍ឱ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ពីសុខភាព ជាពិសេសអនុវត្តការលាងដៃជាប់ជាប្រចាំ និងពាក់ម៉ាស់ផងដែរ ដើម្បីការពារជំងឺកូវីដ-១៩។

ផ្ទះទេវតា ដែលត្រូវប្រគល់ជូននោះមាន៖

១-ផ្ទះលេខ២៧៦ ប្រគល់ជូនលោកតា សំ សារឿន អាយុ៦៨ឆ្នាំ រស់នៅភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។

២- ផ្ទះលេខ២៧៧ ប្រគល់ជូនលោកយាយ ចាន់ ហ៊ន អាយុ៨៤ឆ្នាំ និងលោកយាយ ចាន់ អ៊ុក អាយិ៧០ឆ្នាំ រស់នៅភូមិគោកតែត ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។

៣- ផ្ទះលេខ២៧៨ ប្រគល់ជូនអ្នកមីង មាឃ នី អាយុ៤៥ឆ្នាំ រស់នៅភូមិសេសជ្រុំ ឃុំស្វាយតាយាន ស្រុកកំពង់រោរិ៍ ខេត្តស្វាយរៀង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។

លោកយាយ លោកតា ដែលទទួលបានអំណោយផ្ទះខាងលើ ក៏បានទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតរួមមានសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួយចំនួន។ នាឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា និងក្រុមការ​ងា​រ​ ក៏បានចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់លោកយាយ លោកតា និងក្មួយៗសិស្សានុសិស្សដែលបានចូលរួមអបអរសាទរពិធីប្រគល់ផ្ទះទេវតានេះដែរ រួមមានផ្តល់ជូន៖សម្ភារសិក្សា, នំកញ្ចប់, សំលៀកបំពាក់, ជែលលាងដៃ, សាប៊ូលាងដៃ រទេះជនពិ​ការចំនួន០៣ និងថវិកាមួយចំនួន។

ដោយឡែកប្រជាពលរដ្ឋដែលកំពុងជួបជីវភាពខ្វះខាតខ្លាំងចំនួន១គ្រួសារទៀត ឈ្មោះលោកយាយ វីង ធើក រស់នៅភូមិចន្ទ្រា ឃុំចន្ទ្រា ខេត្តស្វា​យ​រៀង ក៏បានទទួលអំណោយពីសម្តេចតេជោ ​ហ៊ុ​ន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ អំណោយរួមមាន៖ អង្ករ១០០គីឡូក្រាម, ត្រីខ១កេ​ស, មី៥កេស, ទឹកដោះគោខាប់១កេស, ពូក ខ្នើយ មុង កន្ទេល, ប្រេងកូឡា ប្រេងខ្យល់, ចានដែក ឆ្នាំងតូច-ធំ, វែកបាយ វែកសម្ល វែកឆា ស្លា​បព្រា សម, កំសៀវ ចានបាយ ចានសម្ល, តែ១គីឡូក្រាម, ស្ករស៥គីឡូក្រាម, ទឹកស៊ីអ៊ីវ៣យួរ, វិទ្យុ១គ្រឿង, សំលៀកបំពាក់, ថ្នាំពេទ្យ និងថវិកាចំនួន ១លានរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ