ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ត្រៀមបញ្ជូនអត្តពលិក១៣នាក់ទៅហ្វឹកហាត់នៅក្រៅប្រទេស គឺប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង ដើម្បីត្រៀមលក្ខណៈសម្បត្តិចូលរួមប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣១ ឆ្នាំ២០២១ (SEA GAMES 2021 )
Fri,22 May 2020 (Time 03:02 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 45នាក់)

ចេញផ្សាយថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០

រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ត្រៀមបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួន ទៅធ្វើការហ្វឹកហាត់នៅប្រទេសចំនួន២ គឺប្រទេ​ស​ចិន និងប្រទេសកូរ៉េខាងត្បូ​ង ដើម្បីត្រៀមលក្ខណៈសម្បត្តិចូលរួមប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣១ ឆ្នាំ២០២១ (SEA GAMES 2021)​នៅប្រទេសវៀតណាម និងលើកទី៣២ ដែលព្រះរាជា​ណា​​​​​​​​ចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក សំ សុខយី អគ្គលេខាធិការ នៃសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានឲ្យដឹងថា សហព័ន្ធត្រៀមលក្ខណៈបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅប្រទេសកូរ៉េខាងត្បូង ចាប់ពី​ខែ​វិច្ឆិកាឆ្នាំ២០២០ ដែលក្រុមនេះត្រៀមចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងារ ឆ្នាំ២០២២ នៅទីក្រុងប៉េកាំងប្រ​ទេ​សចិន និងបញ្ជូនទៅហ្វឹកហាត់រយៈពេលវែងនៅប្រទេស​ចិន ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៣ ត្រៀមចូលរួមប្រកួតកីឡា SE​A​ GAMES លើកទី៣១នៅប្រទេសវៀតណាមនិងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែ​ល​ព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកបានប​ន្ត​ថា​ សម្រាប់កម្មវិធីហ្វឹក ហាត់ប្រចាំថ្ងៃពីគ្រូបង្វឹក ត្រូវបន្តការហ្វឹកហាត់ខ្លួនឯងដោយស្មារតីទទួលខុសត្រូវខ្ពស់ចំ​ពោះ​​​​​​​ថ្នាក់ដឹកនាំសហព័ន្ធ។ ជា​មួយគ្នានេះ ត្រៀមពិនិត្យរកកីឡាករ-កីឡាការិនីប្រភេទទម្ងន់ធ្ងន់ និងទាក់ទងសហព័ន្ធលើកទម្ងន់វៀតណាម ក្នុងការត្រៀមខ្លួនជាស្រេច និងចំ​គោ​លដៅការប្រកួតកីឡា SEA GAMES លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២១ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ លោកអគ្គលេ​ខា​ធិការបានបន្ថែមថា ត្រូវពិនិត្យក្នុងការជ្រើសរើសកីឡាករ-កីឡា ការិនី ត្រៀមបញ្ជូនហ្វឹកហាត់នៅប្រទេសកូរ៉េ និងត្រៀមធ្វើតេស្តឈុតធំ ត្រូវទៅហ្វឹកហាត់នៅ​ចិ​​ន​ ដាក់ជូនថ្នា​ក់​ដឹកនាំពិនិត្យនិងសម្រេច។

ការបញ្ជូនទៅហ្វឹកហាត់ប្រទេសកូរ៉េចាប់ពីខែវិច្ឆិកាឆ្នាំ២០២០ សម្រាប់ត្រៀមចូលរួមការប្រកួតកីឡារដូវរងារនៅប្រទេសចិនឆ្នាំ២​០​២២ មានចំនួ​ន​ ៥នាក់រួមមាន កីឡាការិនី សេង ប៉ូរិន ប្រធានក្រុមក្នុងប្រ ភេទទម្ងន់ក្រោម៤៩គីឡូក្រាម កីឡាការិនី ស៊ឺន លីណា ក្នុងប្រភេទទម្ងន់ក្រោម៥៩ គីឡូក្រាម កីឡាករទឺម៉ាចក្នុងប្រភេទទម្ងន់ក្រោម៥៥​គី​ឡូក្រា​​​​​​​ម កីឡាករយិនសុវណ្ណក្នុងប្រភេទទម្ងន់ក្រោម៤៨គីឡូក្រាម និង កីឡាករ ឈាង ដេវិត ក្នុងប្រភេទទម្ងន់ក្រោម៦១គីឡូក្រាម។

ចំណែកក្រុមត្រៀមបញ្ជូនទៅហ្វឹកហាត់ប្រទេសចិន ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ សម្រាប់ចូលរួមការប្រកួតកីឡាSEA GAMES លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០​២​១ចំនួន៨នាក់ដូចជា កីឡាករឆាំ ពិសិន ក្នុងប្រភេទទម្ងន់ក្រោម៧៣គីឡូក្រាម កីឡាករ ហេង វុទ្ធី ក្នុងប្រភេទទម្ងន់ក្រោម៨៩គីឡូក្រាម កីឡាករ ជឿម ពិសិដ្ឋក្នុងប្រភេទ​ទ​ម្ង​ន់ក្រោម៨១គីឡូក្រាម កីឡាការិនី រើន ស្រីនិតក្នុងប្រភេទទម្ងន់ក្រោម៦៤គីឡូក្រាម កី​ឡា​ការិនីខ្មែរអាមេរិក ឆេង សំនាង នៅអាមេរិកក្នុងប្រភេទទម្ងន់ក្រោ​ម៥៥​គី​ឡូក្រាម​។​​​កីឡាការិនី តាន់ ប៉ុចក្នុងប្រភេទទម្ងន់ក្រោម៤៩គីឡូក្រា​ម កីឡាករ ឌុច ប៊ុនរ័ត្នក្នុងប្រភេទទម្ងន់ក្រោម៧​គីឡូក្រាម កីឡាករ សៀង សម្បត្តិក្នុងប្រភេទទម្ងន់ក្រោម៦​១​គីឡូ​ក្រា​​​ម និងគ្រូបង្វឹក២នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ