ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
រាជរដ្ឋាភិបាលលើកទឹកចិត្តប្រជាពលរដ្ឋឲ្យចូលរួមវិនិយោគនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រ ដើម្បីជាប្រយោជន៍ទទួលបានដើមទុនសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួនឲ្យកាន់តែប្រសើរ និងរឹងមាំ
Mon,25 May 2020 (Time 04:28 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 27នាក់)

រាជធានីភ្នំពេញ ៖ ថ្ងៃច័ន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឲ្យចូលរួមវិនិយោគនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រ ដើម្បីជាប្រយោជន៍ទទួលបានដើមទុនសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួនឲ្យកាន់តែប្រសើរ និងរឹងមាំ។
ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ផ្សារមូលបត្រនៅកម្ពុជា បាននឹងកំពុងក្លាយជាច្រកហិរញ្ញប្បទានមួយសម្រាប់ក្រុមហ៊ុន សហគ្រាស ក៏ដូចជាសាធារណជន ដែលត្រូវការទុនដើម្បីជួយគាំទ្រដល់ការរីកចម្រើនផ្នែកអាជីវកម្ម។
ថ្លែងក្នុងពិធីចុះបញ្ជីមូលបត្រកម្មសិទ្ធិជាផ្លូវការរបស់ធនាគារអេស៊ីលីដា នៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះធនាគារពាណិជ្ជលើកដំបូងនៅកម្ពុជានេះ ដែលបានសម្រេចបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈដល់ប្រជាពលរដ្ឋកម្ពុជាទូទៅ ទោះបីជាស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ជាសកល។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ភាគហ៊ុននិកដែលចូលរួមវិនិយោគជាមួយធនាគាររបស់ខ្លួន នឹងទទួលបានអត្ថប្រយោជន៍ទាំងភាគលាភ និងចំណេញមូលធន។ លោក អះអាងថា ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារ អេស៊ីលីដា បានទាក់ទាញវិនិយោគិនរូបវន្តបុគ្គលសញ្ជាតិខ្មែរជាច្រើនចូលរួមវិនិយោគនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដែលនេះនឹងបន្តរួមចំណែកអភិវឌ្ឍផ្សារមូលធនកម្ពុជា។
បើតាមការបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឲ្យដឹងថា ការចូលរួមវិនិយោគរបស់វិនិយោគិន និងសាធារណជន ក្នុងផ្សារមូលបត្រកម្ពុជាអាចទទួលបានផលចំណេញដូចជា ទទួលបានប្រាក់ចំណេញពីការជួញដូរភាគហ៊ុន ទទួលបានដើមទុនពង្រីកអាជីវកម្ម និងទំនាក់ទំនងនៃការខ្ចីទុន ដោយមិនបាច់ដាក់ទ្រព្យតម្តល់ ជាដើម។ ឯកឧត្តម មានប្រសាសន៍ថា វិស័យមូលបត្រ ជួយកែប្រែទម្លាប់ប្រជាពលរដ្ឋពីការសន្សំប្រាក់មកជាការវិនិយោគដែលទទួលបានជីវភាពកាន់តែប្រសើរ។
ឯកឧត្តម បានឲ្យដឹងថា គិតដល់បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន១២ហើយ ដែលបានចុះបញ្ជីនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដោយក្នុងនោះមាន៦ជាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ(ភាគហ៊ុន) និងចំនួន៦ទៀត ជាក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណ។ ក្រុមហ៊ុនទាំង១២នេះ បានប្រមូលទុនពីទីផ្សារមូលបត្របានជាង២៤០លានដុល្លារអាមេរិក៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ