ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
វឌ្ឍនភាពនៃការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្ម និងកែច្នៃកសិផលសម្រាប់នាំចេញរបស់ក្រុម Greenrich Group Co., Ltd
Mon,25 May 2020 (Time 04:32 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 37នាក់)

ខេត្តកោះកុង ៖ ថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ឯកឧត្ដម អ៊ុង សំអាត រដ្ឋលេខាធិការ ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងសហការីបានអញ្ជើញមកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្ម និងកែច្នៃកសិផលសម្រាប់នាំចេញរបស់ក្រុម Greenrich group Co., Ltd លើដីសម្បទានសេដ្ឋកិច្ចចំនួន ៦០.២០០ហិកតា ក្នុងឆ្នាំ១៩៩៨ ដែលមានទីតាំងស្ថិតនៅតំបន់ទ្រនាប់ឧទ្យានជាតិបុទុមសាគរ ក្នុងស្រុកកោះកុង ខេត្តកោះកុង។
លោក រតនា តំណាងឱ្យក្រុមហ៊ុន បានរាយបាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូជ្រាបថា ក្រុមហ៊ុន Greenrich group ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ASIA PULP & PAPER (APP) ដែលជាក្រុមហ៊ុនផលិតក្រដាសលំដាប់លេខ១ នៅអាស៊ី ក្នុងចំណោម ១០ក្រុមហ៊ុន ដែលផលិតក្រដាសធំជាងគេលើពិភពលោក។ ក្រុមហ៊ុននេះបានចាប់ផ្តើមអនុវត្តន៍គម្រោងអភិវឌ្ឍន៍ឧស្សាហកម្មឈើដាំ លើដីសម្បទានសេដ្ឋកិច្ចចំនួន ១០.០៧៧ហិកតា ក្នុងស្រុកត្រពាំងរូង ខេត្តកោះកុង ក្នុងឆន្ទ:គឺ “ដាំដើមឈើផ្តល់ប្រយោជន៍ដល់បរិស្ថាន ផលិតក្រដាសផ្តល់ប្រយោជន៍ដល់មនុស្សលោក” ។ គិតចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ ធ្វើការដាំដុះបាន ៥.៨៧៧ហិកតា ទទួលបានទិន្នផល ១៣៨តោនក្នុង១ហិកតា សរុបរួមបរិមាណឈើ ៨០ម៉ឺនតោន។
កន្លងមកក្រុមហ៊ុន បាននាំចេញចំណិតឈើសរុបជាង ១១ម៉ឺនតោន (ឈើរបស់ក្រុមហ៊ុន និងឈើប្រមូលទិញពីចម្ការឯកជន)។ ក្នុងអំឡុងប្រតិបត្តិការ ក្រុមហ៊ុនត្រូវការពលកម្មចំនួន ២.៥០០នាក់។ ក្រុមហ៊ុនបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន និងប្រព័ន្ធផ្គត់ផ្គង់ទឹកសម្រាប់បុគ្គលិក កម្មករ ក្នុងក្រុមហ៊ុនទាំងមូល។
ក្រៅពីសមិទ្ធផលដែលសម្រេចបាន ក្រុមហ៊ុនកំពុងប្រឈមបញ្ហាមួយចំនួន ដូចជា ការកាប់ទន្ទ្រានដីយកជាកម្មសិទ្ធិ និងការធ្វើផ្លូវកាត់ដីក្រុមហ៊ុន។ ទិសដៅអនាគត ក្រុមហ៊ុននឹងធ្វើការសហការជាមួយក្រសួងបរិស្ថានដើម្បីធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សហការជាមួយអាជ្ញាធរខេត្តដើម្បីធ្វើការចុះបញ្ជីដីរដ្ឋ ចាប់ផ្តើមប្រមូលផលឈើ និងដាំដុះឡើងវិញ ដើម្បីផ្តល់ប្រយោជន៍សម្រាប់សង្គម បរិស្ថាន និងសេដ្ឋកិច្ច និងជាពិសេស សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការរៀបចំផែនការដាំឈើក្នុងឆ្នាំ២០២០នេះ។
ឆ្លៀតឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវអភិបាលខេត្ត បានធ្វើការសំណេះសំណាលជាមួយកម្មករចំនួន ១០០នាក់ ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនកម្មករ និងបានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារ ដែលបម្រើការឱ្យក្រុមហ៊ុន និងនៅក្នុងស្រុកបុទុមសាគរ ឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាពល្អ ចៀសឱ្យឆ្ងាយពីជំងឺឆ្លងសកលកូវីដ-១៩ គ្រប់ៗគ្នា។
ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបានរួមមាន ការដាំ និងប្រមូលផលក្នុងក្រុមហ៊ុន និងពីដៃគូដាំ និងជាពិសេសបាននាំចេញចំណិតឈើ។ ដើមឈើអាកាស្យាមានការលូតលាស់ធំៗល្អ និងផ្តល់ផលជាបណ្តើរៗសម្រាប់សេដ្ឋកិច្ច ហើយនេះគឺជាឆន្ទ:របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងក្នុងការដាំឈើឧស្សាហកម្មប្រយោជន៍បង្កើតគម្របព្រៃឈើ រក្សាលំនឹងបរិស្ថាន ទ្រទ្រង់កំណើនសេដ្ឋកិច្ច សង្គម តាមរយ:ធ្វើការផ្គត់ផ្គង់ឈើស្រស់ជាវត្ថុធាតុដើមឱ្យទៅរោងចក្រកែច្នៃគ្រឿងសង្ហារឹម និងវិស័យសំណង់។
ឯកឧត្តមរដ្ឋមន្រ្តី បានសំណូមពរ និងស្នើឱ្យក្រុមហ៊ុនយកចិត្តទុកដាក់អំពីសុខភាព ជីវភាពប្រចាំថ្ងៃ និងចំណូលគ្រួសាររបស់កម្មករ ដោយបង្កើតរបរកសិកម្មបន្ថែម ដូចជា ចិញ្ចឹមសត្វ និងដាំបន្លែដើម្បីផ្គត់ផ្គង់ជីវភាព។ ក្រុមហ៊ុនត្រូវសហការឱ្យបានពេញលេញជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានដើម្បីការពារដីព្រៃ និងទប់ស្កាត់ការរំលោភយកដីធ្វើជាកម្មសិទ្ធិ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ