ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
កាកបាទក្រហមកម្ពុជា បានផ្តល់ថវិ​កាចំនួន ១លានដុល្លារ ប្រចាំឆ្នាំ២​០​២​​​​​០ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើ​ម្បីចូលរួមលើកកម្ពស់សុខុមាលភាពកុមាររាប់លាននាក់នៅកម្ពុជា
Tue,26 May 2020 (Time 03:14 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 71នាក់)

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាចំនួន ១លានដុល្លារ ប្រចាំឆ្នាំ២០២០ ដល់មូលនិ​​​ធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពកុមាររាប់លាននាក់នៅកម្ពុជា ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា បានឲ្យដឹងថា លោកជំទាវ អាន្នី សុខអាន អនុប្រធានកាក​បា​​ទក្រហមកម្ពុជា បាននាំយកថវិកាចំនួន១ លានដុល្លារ ជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋម​ន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមលើកក​ម្ព​ស់សុខុមាលភាពរបស់កុមារ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានឲ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់និងបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានេះឡើង ដើម្បីផ្ដល់ភាពងាយស្រួលដល់សប្បុរសជនទាំងអស់ ដែលចង់ចូលរួមបរិច្ចាគថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ចាប់តាំងពីមូលនិធិគន្ធបុប្ផាកម្ពុជា ដាក់ឲ្យដំណើរការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១​៨​ រហូតមកដល់បច្ចុប្បន្ន បន្ទាប់ពីមានផលប៉ះពាល់ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ដូចជាថយចុះនៃទំហំបរិច្ចាគ ពីសំ​ណា​​ក់សប្បុរសជននានា ជាពិសេសផលប៉ះពាល់ដោយសារការធ្លាក់ចុះ នៃភ្ញៀវទេសចរណ៍អន្តរជាតិ នៅខេត្តសៀមរាបដែលធ្វើឲ្យ​កា​រ​ឧបត្ថម្ភប្រចាំត្រីមាស របស់គ្រឹះស្ថានអង្គរជូនមូលនិធិពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ មានការ​ថ​​​​​​យចុះ ។ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសតែ​ង​តែ​​ឧបត្ថម្ភថវិកាសំរាប់ជួយដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។
លោកជំទាវ អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា សកម្មភាព សប្បុរសធម៌របស់កាកបាទក្រហមកម្ពុជាតែងតែបានចុះជួយដល់បណ្តាប្រជាជនរងគ្រោះ និងមានការខ្វះខាតផ្នែកជីវភាពរស់នៅ ជាពិសេសក្នុងខណៈដែ​ល​ជំងឺកូវីដ-១៩ បាននិងកំពុងរាតត្បាត ក្នុងនោះក៏បន្តជួយឧបត្ថម្ភថវិកាប្រចាំឆ្នាំជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើ​ម្បី​ជួ​យ​ស​ង្រ្គោះ​ជីវិតកុមារនៅកម្ពុជាផងដែរ ។ ជាងនេះទៅទៀត លោកជំទាវ បានផ្តាំផ្ញើសួរសុខទុកដល់លោកគ្រូ អ្នកគ្រូពេទ្យដែលបានកំពុងបំពេញបេសកកម្មពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនកុមារកម្ពុជា ដែលប្រកបដោយគុណភាពនិងក្រមសីលធម៌វិជ្ជាជីវៈ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ