រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន នីងកីឡា បានអញ្ជើញចូលរួមជួបសំណេះសំណាល នីងប្រកាសជាផ្លូវការនៃស្តីអ នុញ្ញាតឲ្យធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងការប្រកួតលីគឡើងវិញជាជំហានៗជាមួយសហព័ន្ធកីឡាជាតិចំនួន៣៤នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា ក្រសួងអប់រំ យុវជន នីងកីឡា នឹងអនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិបើកដំណើរការហាត់ហ្វឹកហ្វឺន នីងការប្រកួតលីគរបស់ខ្លួនឡើងវិញជាជំហានៗ ប៉ុន្តែត្រូវមានផែនការអនុវត្តច្បាស់លាស់ ព្រមទាំងគោរពតាមលក្ខខណ្ឌសុវត្ថិភាព ជាពិសេសនោះការប្រកួតទាំងនេះមិនអនុញ្ញាតឲ្យមានអ្នកទស្សនាឡើយ គឺការប្រកួតបិទទ្វារ។ឯកឧត្តម បានបន្តថា ការប្រកួតលីគមិនត្រូវឲ្យមានចំនួនកីឡាករ-កីឡាការិនី នីងមន្ត្រីលើសពី១០០នាក់ឡើយ មានន័យ ថា ការប្រកួតតម្រូវឲ្យមានតែកីឡាករ-កីឡាការិនី នីងមន្ត្រីបច្ចេកទេសតែប៉ុណ្ណោះ ទោះបីមានកីឡាករ-កីឡាការិនី នីងមន្ត្រីមិនគ្រប់១០០នាក់ក៏មិនអនុញ្ញាតឲ្យទស្សនីកជនចូលទស្សនាការប្រកួតដែរ។ចំណែកពហុកីឡដ្ឋានជាតិអូឡាំពិក និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាត្រូវឲ្យក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិចូលហ្វឹកហាត់ ព្រមទាំងស្នាក់នៅដូចធម្មជាតិ ក្រោមស្ថិនការត្រួតពិនិត្យ និងថែទាំសុខ ភាពត្រឹមត្រូវ ហើយម៉ឹងម៉ាត់ជាប្រចាំតាមការណែនាំដោយសហការជាមួយក្រសួងសុខាភិបាល។ ចំពោះការហូបចុកក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិទំាងឈុតធំ និងឈុតតូចត្រូវទទួលខុសត្រូវខ្លួនឯង។យោងតាមគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានបញ្ជាក់ថា យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លើរបាយការណ៍សង្ខេបស្តីពីលទ្ធផលប្រជុំរវាងក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យមើលការបើកឡើងវិញនៃវិស័យកីឡាជាជំហានៗ។ វិស័យកីឡា ត្រូវបានអនុញ្ញាតឲ្យមានវិធានការកែតម្រូវសម្រាប់ការបើកដំណើរការឡើងវិញនូវវិស័យកីឡា ដោយត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ