ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តល់អង្កចំនួន១៤០តោន ដល់ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីសម្រាលទុក្ខលំបាកប្រជាពលរដ្ឋក្រីក្រ
Thu,28 May 2020 (Time 06:00 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 85នាក់)

រាជធានីភ្នំពេញ ៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានីភ្នំពេញផ្តល់អង្ករចំនួន១៤០តោនសម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រនៅខណ្ឌទំាង១៤ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។
ក្រោយ កិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅរាជធានីភ្នំពេញ ដើម្បីពិភាក្សារកដំណោះស្រាយជួយដល់ប្រជាពលរដ្ឋក្រីក្រក្នុងសហគបន៍ ដែលកំពុងប្រឈមនឹង ការខ្វះខាតស្បៀង ក្នុងអំឡុងពេលនៃការរីករាលដាលរាគកវីដ ១៩ ស្របតាម ខ្លឹមសារនៃលិខិតលេខ ១៧ សជណ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២៨ ឧសភានេះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន រាជធានីភ្នំពេញបាន ផ្តល់អង្កចំនួន១៤០តោន ដល់ខណ្ឌទាំង១៤ ដើម្បីសម្រាលទុក្ខលំបាកប្រជាពលរដ្ឋក្រីក្រ ។
លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំក្រុមការងារនេះ គឺដើម្បីពិភាក្សារកដំណោះស្រាយ ស្វែងរកគន្លឹះមួយចំនួន ធ្វើយ៉ាងណាជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ រងគ្រោះនិងងាយរងគ្រោះ នៅក្នុងរាជធានី ខណៈដែលប្រទេសកម្ពុជាបាននិងកំពុងប្រឈមមុខទៅនឹងជំងឺកូវីដ-១៩ ហើយការផ្តល់អង្កចំនួន១៤០តោន ដល់ខណ្ឌទាំង១៤ ដើម្បីសម្រាលទុក្ខលំបាកប្រជាពលរដ្ឋក្រីក្រ ស្របតាមកាលៈទេសៈដែលយើងកំពុងប្រឈមនេះ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីបានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ ផ្អែកតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋានបានសហការបានអនុវត្តនូវរាល់វិធានការទាំងឡាយ ដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមរយៈ ការអនុវត្តនូវអនុសាសន៍ឆ្លើយតបភ្លាមៗដូចជាមិនឱ្យមាន ការជួបជុំរៀបចំកម្មវិធីពិធីសាសនាបិទទាំងស្រុងនូវសាលារៀន និងគ្រឹះស្ថានសិក្សាគ្រប់កម្រិត ទូទាំងរាជធានីភ្នំពេញ បិទទាំងស្រុងនូវកម្មវិធីប្រគុំតន្ត្រីនៅតាមទីធ្លាសាធារណៈ, បិទអាជីវកម្មខារ៉ាអូខេ (KTV), ក្លឹប , រោងភាពយន្ត , បៀរហ្គាឌិន កាស៊ីណូណាហ្គាវើល , និងកន្លែងសប្បាយភាពក្នុង វិស័យទេសចរណ៍ជាដើម។
រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ និងចាត់វិធានការទាន់ពេលវេលាចំពោះក្រុមជនឱកាសនិយម និងក្រុមបំពុល សង្គម ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាកេងចំណេញផលប្រយោជន៍ ឬ បង្កឱ្យ មានចលាចលក្នុងសង្គម។បន្ថែមពីនេះទៀតបានចុះអប់រំផ្សព្វផ្សាយ និងចែកខិត្តបណ្ណសុខភាពជូនប្រជាពលរដ្ឋតាមមូលដ្ឋាន, ទីផ្សារ និង សហគមន៍ ជាមួយនឹងការផ្សព្វផ្សាយតាមបណ្តាញ , ផ្ទាំងប៉ាណូ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើនទីតាំង ទូទាំងរាជធានីភ្នំពេញ ។
ឯកឧត្តមអភិបាលបានបញ្ជាក់ថា នៅរាជធានីភ្នំពេញមានសហគមន៍ក្រីក្រចំនួន ៣៣៥ សហគមន៍ ស្ថិតក្នុងសង្កាត់ចំនួន ៥២ នៃខណ្ឌចំនួន ៩ ។ តែក្រោមម្លប់សន្តិភាព នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឱ្យចំនួនសហគមន៍ក្រីក្រ មានការថយចុះពី ៣៣៥ សហគមន៍ ក្នុងឆ្នាំ២០០៣ មកត្រឹមតែ ១៥១ សហគមន៍ ក្នុងឆ្នាំ២០២០ ហើយពួកគេរស់ក្នុងស្ថានភាពកាន់តែល្អប្រសើរក្រោមការយកចិត្តទុកដាក់ជាប្រចំាពីអាជ្ញាធរមូលដ្ឋាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ