ថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើដល់អភិបាលខេត្តបាត់ដំបងថ្មី បន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
Mon,11 October 2021 (Time 03:31 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 13នាក់)

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើដល់អភិបាលខេត្តបាត់ដំបងថ្មី បន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខណៈខេត្តមួយនេះ ជា
ខេត្ដស្ថិតនៅជាប់ព្រំដែនប្រទេសថៃ ក្នុងចំណោមខេត្តមួយចំនួនទៀតរបស់ប្រទេសកម្ពុជាដែលមានអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួនច្រើនដោយសារមានបងប្អូនប្រជាពលរដ្ឋមកពីខេត្តផ្សេងឆ្លងកាត់ទៅកាន់ប្រទេសថៃ។

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា “ខេត្តបាត់ដំបងគឺជាខេត្តមួយ ជាប់នឹងព្រំដែនប្រទេសថៃ ហើយមានបងប្អូនខ្មែរមួយចំនួនមកពីខេត្តផ្សេងៗទៀតឆ្លងកាត់ដើម្បីទៅធ្វើការនៅប្រទេសថៃ ហើយកន្លងមកនេះមានបងប្អូនឆ្លងជំងឺកូវីដ១៩ មានចំនួនច្រើន និងមានការព្យាបាលជាសះស្បើយផងដែរ។ ដូច្នេះ ខ្ញុំស្នើអភិបាលខេត្តថ្មី ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ឱ្យទាន់ពេលវេលា”។ សម្តេចក្រឡាហោមក៏បាន ស្នើឱ្យអភិបាលខេត្ដថ្មីត្រូវធ្វើការដោះស្រាយបញ្ហាឱ្យទាន់ពេលនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដាក់ចេញឱ្យបានល្អ ដើម្បីធ្វើការការពារសន្តិភាពជាតិ ។




ឯកឧត្ដម ងួន រតនៈ អតីតអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានលើកឡើងថា ចាប់តាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាបានជួបប្រទះនឹងការរីករាល ដាលនៃជំងឺកូវីដ១៩ ដែលរហូតមកដល់បច្ចុប្បន្នគឺពុំទាន់មានការថមថយចុះទាំងស្រុងនៅឡើយទេ។ ទន្ទឹមនេះ ខេត្តបាត់ដំបងក៏បាននិងកំពុងតែប្រយុទ្ធប្រឆាំងនឹងការរីករាតត្បាតជាសកលនៃជំងឺនេះផងដែរ។ ឯកឧត្ដមបានបន្ដថា គិតមកដល់បច្ចុប្បន្ននេះខេត្តមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១០ ៦២៧ នាក់ ក្នុងនោះជាសះស្បើយចំនួន ៨ ១៧៩ នាក់ និងស្លាប់១៤២នាក់។ ឯកឧត្ដមបានបន្ដទៀតថា ខេត្តបាត់ដំបងបានកំពុងអនុវត្តន៍នូវយុទ្ធនាការ ចាក់វ៉ាក់សំាំងបង្ការជំងឺកូវីដ១៩ដោយគិតមកដល់បច្ចប្បន្នការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ ឆ្នាំឡើង បានចំនួន៩៧ភាគរយ ដែលនឹងឈានទៅបិទយុទ្ធនាការនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ។

ដោយឡែកយុវវ័យ និងកុមារដែលមានអាយុ១២ឆ្នាំ ដល់១៧ឆ្នាំ ចាក់វ៉ាក់សាំងបានប្រមាណ៦៥ភាគរយ និងកុមារពីអាយុ៦ឆ្នាំ ដល់១១ ឆ្នាំ បានប្រមាណ៧៩ភាគរយ។ ជាមួយគ្នានោះដែរ ឯកឧត្ដមបានបន្ថែមថា ស្របពេលដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យបើកសាលារៀនឡើងវិញ រដ្ឋបាលខេត្តបានសម្រេចឱ្យតែថ្នាក់ទី៩ ដល់ ថ្នាក់ទី១២ ជាជំហានដំបូង។ ជាលទ្ធផលមានតែសាលារៀនសាធារណៈចំនួន៩៩សាលា បើបើកដំណើការ និង២៦សាលាទៀតពុំទាន់អាចបើកដំណើរការដោយសាលាខ្លះជាប់យកធ្វើជាមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល ព្រមទាំងស្ថិតក្នុងតំបន់ដែលមាន កម្រិតហានិភ័យឆ្លងខ្ពស់។

ក្រៅពីបញ្ហាប្រឈម នៃជំងឺកូវីដ១៩ ខេត្តបាត់ដំបងក៏បានជួប ប្រទះនូវបញ្ហាប្រឈម នៃគ្រោះមហន្តរាយធម្មជាតិ ផងដែរ ដូចជាគ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ និងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២០ គ្រោះទឹកជំនន់បានធ្វើឱ្យមានការជន់លិចឃុំ ចំនួន៩៩ លើគ្រប់ក្រុង ស្រុក ព្រមទាំងប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋសរុបចំនួន ៧២ ៨២០ គ្រួសារ។ សូមជម្រាបជូនថា យោងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្ដម សុខ លូ ជាអភិបាលនៃគណៈអភិបាលខេត្ដបាត់ដំបង ជំនួសឯកឧត្ដម ងួន រតនៈ អតីតអភិបាលខេត្ដបាត់ដំបង ដែលត្រូវផ្ទេរភារកិច្ច ជាអភិបាល នៃគណៈអភិបាលខេត្ដកំពង់ធំ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ