ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ២០២១ ដែលមានការចូលរួមប្រជុំផ្ទាល់ និងតាម រយ:ប្រពន្ធ័ Zoom ជាលក្ខណៈHybrid ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានធ្វើការវាយតំលៃខ្ពស់ចំពោះរាល់ភារកិច្ចការងារ ដែលបណ្តាអគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រសួងព័ត៌មាន សម្រេចអនុវត្តន៍បានក្នុងពេលកន្លងមកនេះ ជាពិសេស អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា វិទ្យុជាតិកម្ពុជាទីភ្នាក់ ងារសារព័ត៌មានកម្ពុជា AKP ដែលបានប្រឹងប្រែងផលិតកម្មវិធី និងផ្សាយព័ត៌មាន ថ្មីៗទាន់ហេតុការណ៍ ជូនដល់សាធារណជនបានជ្រាប ក្នុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ។អ្វីដែលសំខាន់ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ បាន ផ្សាយនោះ គឺប្រសាសន៏ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយក រដ្ឋមន្រ្តី ហ៊ុន សែន បានលើកពីប្រធានការណ៏នានាក្នុងការចូលរួមបង្ការ ការពារ ទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ។ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំតាមបណ្តាអគ្គនាយកដ្ឋានទាំង៥ ចំណុះអោយក្រសួងព័ត៌មាន ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការងារតាមជំនាញ នីមួយៗ បានធ្វើរបាយការណ៍ ជម្រាបជូនពីវឌ្ឍនភាពការងារសំខាន់ៗ ដែលសម្រេចអនុវត្តន៍ក្នុងពេលមកនេះ ដោយបានផ្សាយពីទិដ្ឋភាព ដើរលេងកំសាន្តរបស់ប្រជាពលរដ្ឋនៅ តាម តំបន់រម្មណីយដ្ឋានទេសចរណ៍នានា ពិសេសព្រឹត្តការណ៏របស់ជាតិសំខាន់ៗកើតមានឡើង ក្នុងនោះបានផ្សាយពីមានការឆ្លើយបំភ្លឺរបស់ព្រះរាជាណាចក្រ កម្ពុជា ទៅនឹងសារព័ត៌មាន បរទេសមួយចំនួនដូចជា The Guardian និង The Washington Post បានផ្សាយនូវលទ្ធផលនៃការស្រាវជ្រាវមួយ ក្នុងនោះក៏មានព័ត៌មានបំផ្លើសខុសពីការពិត ដែលបានចោទប្រកាន់ថា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន មានលិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីប ។ ជាការឆ្លើយ តបនេះ ក៏មានការចេញញាត្តិគាំទ្រជាច្រើន និងបានច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់បំផ្លើស ការពិតចំពោះ នាយករដ្ឋមន្រ្តី កម្ពុជា ថា មានលិខិតឆ្លងដែន នៃសាធារណរដ្ឋស៊ីប ឬ មានសញ្ជាតិស៊ីប ។ទន្ទឹមនេះ ប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ ក៏បានផ្សាយយ៉ាងទូលំទូលាយ ពីគំនិតផ្តួចផ្តើម ប្រកបដោយគតិបណ្ឌិតឈ្លាសវៃដ៏ខ្ពង់ខ្ពស់ និងស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធនានា ដើម្បីកំណត់ឲ្យឥស្សរជនដែលកាន់មុខតំណែងជា ប្រធានព្រឹទ្ធសភា ប្រធាន រដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមាន «សញ្ជាតិខ្មែរ តែមួយ គត់» ។ គំនិតផ្តួចផ្តើមនេះ គឺធានាទាំងខាងផ្លូវច្បាប់ និងនយោបាយ ឲ្យ មេដឹកនាំថ្នាក់កំពូលរបស់ជាតិកម្ពុជា ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងភក្តីភាព ចំពោះជាតិ មាតុភូមិកម្ពុជា ដើម្បីតម្កល់ផលប្រយោជន៍រយៈពេល វែងសម្រាប់ ប្រទេសកម្ពុជាផង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនារបស់ ប្រទេសជាតិ និងសុខមាលភាពប្រជាជនផង ព្រមទាំងបញ្ចៀស និងប្រឆាំងដាច់ខាតនូវការជ្រៀតជ្រែកពីសំណាក់បរទេសខាងក្រៅ ចូលមកក្នុងកិច្ចការដឹកនាំប្រទេសកម្ពុជា។
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ