ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ស្ថានភាពទឹកនៅ ស្ទឹងព្រែកត្នោត ត្រង់ស្ពានកំពង់ទួល ចាប់ផ្ដើមស្រកចុះ នៅថ្ងៃទី១២ ខែតុលានេះ
Tue,12 October 2021 (Time 03:06 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 104នាក់)

រាជធានីភ្នំពេញ ៖ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញបានលើកឡើងថា គិតមកដល់ត្រឹម ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ ស្ថានភាពទឹកនៅស្ទឹងព្រែកត្នោតបានចាប់ផ្ដើមស្រក យ៉ាងខ្លាំង ហើយបើទោះបីជាមានការស្រកចុះយ៉ាងណាក្ដី ក៏មន្ទីរជំនាញ និងអាជ្ញាធរ ដែនដីនៅតែបន្តត្រៀម បង្ការទប់ស្កាត់គ្រោះមហន្តរាយដែលអាចកើតឡើងជានិច្ច។

លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ ​បាន​បញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែតុលា ២០២១នេះថា ស្ថានភាពទឹកនៅស្ទឹងព្រែកត្នោត​ បាន​ស្រក​ចុះរហូតដល់១ម៉ែត្រ សម្រាប់ថ្ងៃទី១២ ខែតុលានេះ  ពោលគឺទឹកបានស្រក​ព្រមៗ​គ្នាទាំងកម្ពស់ទឹក នៅខេត្តកំពង់ស្ពឺ កម្ពស់ទឹកនៅខេត្តកណ្ដាល និងកម្ពស់ទឹកនៅ​រាជធានី​ភ្នំពេញ។ លោកបានបន្ដថា សម្រាប់ថ្ងៃទី១២ ខែតុលានេះកម្ពស់ទឹក នៅចំណុចស្ពានឃ្លៃ មានកម្ពស់៤,២០ម៉ែត្រ ស្រកចុះ០,៥ម៉ែត្រ បើប្រៀបធៀបកាលពីម្សិលមិញ ចំណុច រលាំង​ជ្រៃ កម្ពស់ទឹក៦,៩០ម៉ែត្រ ស្រកចុះ០,០២ម៉ែត្រ បើប្រៀបធៀបកាលពីម្សិលមិញ។ ចំពោះ​ទឹក​ស្ពានកំពង់ទួល (ស្ពាន៧មករា) កម្ពស់ទឹក៦,២០ម៉ែត្រ ស្រកចុះ១ម៉ែត្រ បើប្រៀបធៀប​កាលពីម្សិលមិញ។

លោកប្រធានមន្ទីរបន្តទៀតថា ស្ថានភាពទឹកនៅពេលនេះ មិនមានអ្វីជាបញ្ហានោះទេ ប៉ុន្តែយើងនៅតែសង្កេតមើលតាមដានស្ថានភាពទឹក និងអាកាសធាតុបន្តទៀត។ ចំពោះវិធានការបង្ការទប់ស្កាត់គ្រោះទឹកជំនន់នេះ មន្រ្ដីជំនាញនៅតែបន្តត្រៀមដដែល ទៅតាម​ការណែនាំរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយ​ក្នុងពេលនេះ មន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានលើកកូនទំនប់តូចមួយ​នៅលើទំនប់ចាស់ដើម្បីការពារទឹកជំនន់ដែលសកម្មភាពនេះ បាននិងកំពុងធ្វើសកម្មភាពយ៉ាងមមាញឹក ។ 

លោកប្រធានមន្ទីរបានបន្ថែមថា មន្ទីរធនធានទឹក នៅតែបន្ដតាមដានមើលស្ថាន​ភាពទឹកជាប្រចាំ ក្នុងខណៈពេលមានបញ្ហាអ្វីកើតឡើង គឺអាចផ្ដល់ព័ត៌មាន ឬជួយសង្គ្រោះ​បងប្អូនប្រជា​ពលរដ្ឋបានទាន់ពេល និងមិនបង្កឱ្យខូចខាតទ្រព្យសម្បត្តិផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ