ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ភោជនីយដ្ឋាន-អាហារដ្ឋាន ជិត៥០ទីតាំងនៅក្រុងសៀមរាប នឹងត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញជាបន្តបន្ទាប់
Wed,13 October 2021 (Time 03:50 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 78នាក់)

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឱ្យដឹងថា ក្នុងបណ្តាភោជនីយដ្ឋាន និងអាហារដ្ឋានប្រមាណជិត២០០កន្លែងនៅក្នុងក្រុងសៀមរាប ក្នុងនោះមានភោជនីយដ្ឋាន និងអាហារដ្ឋានជិត៥០កន្លែង ដែលរដ្ឋបាលក្រុងសៀមរាបគ្រោងនឹងអនុញ្ញាតឱ្យបើកដំណើរ អាជីវកម្មដ្ឋានរបស់ខ្លួន ក្នុងរូបភាពលើសពីការវេចខ្ចប់ ដោយការបម្រើសេវាកម្មទទួលភ្ញៀវ ឱ្យពិសាអាហារ និងភេសជ្ជៈនៅនឹងកន្លែង ហើយលោកក៏បានដឹកនាំក្រុមការងារចម្រុះ ចុះប្រគល់លិខិតបញ្ជាក់អនុញ្ញាតដល់ម្ចាស់អាហារដ្ឋានចំនួន៣កន្លែងផងដែរ កាលពីល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ។

លោកអភិបាលក្រុងបានបញ្ជាក់ដែរថា មុននឹងឈានមកដល់ការប្រគល់លិខិតបញ្ជាក់ អនុញ្ញាតនេះ ម្ចាស់សេវាកម្មដ្ឋានម្ហូបអាហារទាំងនេះ ត្រូវបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការអនុវត្តលក្ខខណ្ឌស្តង់ដារអប្បរមា ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ក្នុងបរិបទ កូវីដ-១៩ ជាមួយនឹងការដាក់ពាក្យស្នើសុំផងដែរ។ អ្វីដែលត្រូវឆ្លងកាត់ដើម្បីធានាសុវត្ថិភាព ដោយការទទួលខុសត្រូវនៅពេលដំណើរការនោះ គឺការចុះត្រួតពិនិត្យវាយតម្លៃរបស់ ក្រុមការងារចម្រុះថ្នាក់ខេត្ត រួមមានមន្រ្តីជំនាញមកពីមន្ទីរទេសចរណ៍ សុខាភិបាល ទូរគមនាគមន៍ និងមន្ទីរបរិស្ថានជាដើម។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានបញ្ជាក់ថា ៣ការពារ និង៣កុំ គឺជាវិធានការដ៏មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ជាមួយគ្នា នេះដែរ ប័ណ្ណសម្គាល់ចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ គឺជាឧបករណ៍ដ៏សំខាន់ផងដែរ សម្រាប់ ការប្រើប្រាស់ បង្កើតទំនុកចិត្តរវាងអ្នកបម្រើសេវាកម្ម និងអតិថិជន។ វាមិនជាការលំបាក នោះទេ បើគ្រាន់តែជាការបង្ហាញប័ណ្ណនេះឱ្យគ្នាឃើញទៅវិញទៅមកនោះ។

លោកបានបន្តថា វិធីសាស្រ្តក្នុងការរៀបតុ-កៅអី ដើម្បីត្រៀមទទួលភ្ញៀវ ដែលជា ការរក្សាគម្លាត គួរប្រើតុតូចៗដាច់ដោយឡែកពីគ្នា ឬក៏អាចរៀបតុធំវែង រក្សាគម្លាតកៅអី សម្រាប់ទទួលភ្ញៀវក្នុងលក្ខណៈជាក្រុមគ្រួសារ តែបើមិនមែនគ្រួសារ គឺមិនអាច អនុញ្ញាតឱ្យប្រើទេ។

លោកបន្តថា អាចនឹងមានករណីរឹតបន្តឹងសុវត្ថិភាពក្នុងភោជនីយដ្ឋានបន្ថែម ទៀតដោយផ្អែកលើហានិភ័យនៃបញ្ហាកូវីដ១៩ នោះគឺអាចនឹងតម្រូវឱ្យមានការរៀបចំតុ អាហារនីមួយៗ មានរបាំងកញ្ចក់សុវត្ថិភាព ព្រោះថានៅពេលទទួលទានអាហារ និងភេសជ្ជៈ គ្រប់គ្នាមិនមានពាក់ម៉ាសនោះឡើយ។ ទាំងអស់នេះ គឺជាគន្លងថ្មី សម្រាប់ការរៀនរស់ ជាមួយកូវីដ-១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ