រាជធានីភ្នំពេញ៖ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានសំដែងនូវការកោតសរសើរចំពោះ រដ្ឋបាលរាជធានីភ្នំពេញយ៉ាងខ្លាំង លើការអនុវត្តការងារ នៅក្នុងត្រី មាសទី៣ ឆ្នាំ២០២១នេះ ដែលមានទាំងការងារធ្វើឱ្យភូមិ សង្កាត់ មានសុវត្ថិភាព ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការងារអនាម័យ បរិស្ថាន ការងារអភិវឌ្ឍន៍ ការដោះស្រាយការលិចលង់ និងការប្រមូលពន្ធប្រថាប់ត្រាលើអចលនទ្រព្យផងដែរ ដោយការប្រមូលពន្ធនេះ ជាមធ្យមបានប្រមាណជាង៤លានដុល្លារក្នុង១ខែ ។ការសំដែងការកោតសរសើរពីសំណាក់ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនេះ បានធ្វើ ឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៣ ខែតុលាឆ្នាំ២០២១នេះ ក្រោមវត្តមានឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជ ធានីភ្នំពេញ លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញតំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំ ពេញនៅសាលារាជធានីភ្នំពេញ។ឯកឧត្តម ប៉ា សុជាតិវង្ស បានមានប្រសាសន៍លើក ឡើងថា រដ្ឋបាលរាជធានីភ្នំពេញនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ បានអនុវត្តការងារ បានយ៉ាងល្អប្រសើរ ដូចជា ការងារអនុវត្តគោល នយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឯកឧត្តមសូមកោត សរសើរដល់សមត្ថកិច្ចពាក់ ព័ន្ធ ដែលបានយកចិត្តទុក ដាក់បង្ក្រាបបទល្មើសព្រហ្ម ទណ្ឌបានស្ទើរតែ ១០០% គឺបង្ក្រាប បាន ៧៧ករណី លើ ៧៨ករណី ។ ការងារគ្រប់គ្រងសំណល់បរិស្ថាន និងអនា ម័យ ដោយបានពិនិត្យទម្ងន់បានល្អ (ការពិនិត្យជញ្ជីង លាងសម្អាត ថ្លឹងបានត្រឹមត្រូវ និងពិនិត្យរថយន្តចាក់សំរាមមិនឱ្យសល់ក្នុងឡាន..។ល។ និងការជំរុញចលនាដឹកជញ្ជូនសំរាមពេលបុណ្យភ្ជុំបិណ្ឌបានស្អាតពុំមានកកស្ទះ។ ចំណែកការងារធនធានទឹក និងឧតុនិ យម ឃើញថាសកម្មភាពរបស់ការងារធនធានទឹក ជំរុញអនុវត្តការងារបាន ១០០% លើចំណុចមួយចំនួនធំ។ ដោយឡែក សម្រាប់ការ ងារដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីវិញ បានខិតខំជំរុញការអនុវត្តប្រមូលពន្ធប្រថាប់ត្រាគួរជាទីមោទនៈ រហូតដល់ ៥០.៦៧៧,៨៥ លានរៀល គិតជាមធ្យមប្រហែលជាជាង ៤លានដុល្លារក្នុង១ខែ។ឯកឧត្តមបន្តទៀតថា ក្រៅពីការងារខាងលើ ពាក់ព័ន្ធការ ងារដោះស្រាយជំនន់ទឹកភ្លៀង រដ្ឋបាលរាជធានីភ្នំពេញ បានដោះស្រាយបានយ៉ាងល្អផងដែរ។លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញនិងជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំនេះក៏បានលើកឡើងដែរថា រដ្ឋបាលភ្នំពេញ សម្រាប់ការងារគ្រប់ គ្រងជំងឺកូវីដ-១៩ បានសហ ការជាមួយគណៈកម្មការជាង ១០ ដោយបានដើរតួជាប្រតិ បត្តិករ ដោះស្រាយលើការព្យាបាលអ្នកជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័កជាដើម។ លោកបន្តថា ចាប់ពីពេលនេះតទៅ រាជធានីភ្នំពេញលែងមានការធ្វើតេស្តរហ័ស ជាទ្រង់ទ្រាយធំទៀតហើយ បន្តការអនុវត្តការព្យាបាលតាមផ្ទះ ដែលការព្យាបាលតាមផ្ទះនេះ បានទទួលការគាំទ្រនិងកោត សរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ