ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ស្ថានទូតរុស្ស៊ី រួមជាមួយក្រុមហ៊ុនរុស្ស៊ី ចូលរួមក្នុងសកម្មភាពមនុស្សធម៌ ផ្ដល់សម្ភារ បរិក្ខារវេជ្ជសាស្រ្ដជូនមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
Fri,15 October 2021 (Time 03:01 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 71នាក់)

ស្ថានទូតនៃសហព័ន្ធរុស្ស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រួមជាមួយក្រុមហ៊ុនរុស្ស៊ី BioBuilding Co. ក្រុមហ៊ុនកម្ពុជា Leasure Asia Corporation eBiodis SGU Import Export Co. Ltd. ព្រមទាំងសាកលវិទ្យាល័យអង្គរ និងសមាគមពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី បានរៀបចំសកម្មភាពមនុស្សធម៌ ដោយមានផ្ដល់ជាសម្ភារ បរិក្ខារវេជ្ជសាស្រ្ដមួយចំនួនជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ការប្រគល់ និងទទួលសម្ភារទាំងនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជាបានប្រគល់ជូនលោកវេជ្ជបណ្ឌិត ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នូវឧបករណ៍ប្រមូលផ្តុំ អុកស៊ីសែន ថ្នាំសម្លាប់មេរោគអេឡិចត្រូលីត eBiodis ៥២០ លីត្រ ថ្នាំសម្លាប់មេរោគ អាល់កុល៨៧០លីត្រ ម៉ាស៦០០ប្រអប់ វីតាមីន១០ប្រអប់ ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងម៉ាស៊ីនបាញ់ថ្នាំ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា។

ឯកឧត្ដម អាណាតូលី បូរ៉ូវីក បានគូសបញ្ជាក់ថា ការផ្ដល់ជូននូវសម្ភារ ឧបករណ៍ទាំងនេះ ដោយសារតែមើលឃើញពីការរួមចំណែកដ៏សំខាន់របស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងការចូលរួមប្រយុទ្ធឥតឈប់ឈរប្រឆាំងជំងឺកូវីដ-១៩។ ទន្ទឹមនេះ ដោយគិតគូរពីទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ឯកឧត្ដម ឯកអគ្គរដ្ឋទូតរុស្ស៊ីបានបញ្ជាក់ពីតួនាទីដ៏សំខាន់ជាប្រវត្តិសាស្ត្ររបស់ព្រះអង្គ ក្នុងការបង្កើតមន្ទីរពេទ្យនេះ កាលពីឆ្នាំ១៩៥៨ ព្រមទាំងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសរុស្ស៊ី និងកម្ពុជាក្នុងវិស័យសុខាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ