ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
នាវាចម្បាំង HMAS Anzac របស់ប្រទេសអូស្ត្រាលី នឹងមកទស្សនកិច្ចនៅកម្ពុជា
Sun,17 October 2021 (Time 02:24 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 54នាក់)

នាវាចម្បាំង HMAS Anzac របស់ប្រទេសអូស្ត្រាលី នឹងធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ដែលជាផ្នែកមួយនៃសកម្មភាពចូលរួមក្នុងតំបន់របស់នាវាបញ្ជាការ Indo-Pacific Endeavour 2021 (IPE 21)។

យោងតាមការផ្សព្វផ្សាយរបស់ ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នេះគឺជាដំណើរទស្សនកិច្ចរបស់កងនាវាចរភូមិន្ទអូស្រ្តាលី លើកដំបូងមកកាន់ព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦មក ហើយនឹងធ្វើដំណើរទស្សនកិច្ចដោយគ្មានការប៉ះពាល់ផ្ទាល់ ដោយសារបរិបទនៃជំងឺកូវីដ-១៩។

នាវា HMAS Anzac នាំយកមកជាមួយនូវសម្ភារការពារផ្ទាល់ខ្លួន (PPE) និងសម្ភារវេជ្ជសាស្រ្ត មួយចំនួនទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនឹងផ្តល់ជូនដល់ខេត្តព្រះសីហនុ និងកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។

ដំណើរទស្សនកិច្ចនេះក៏ផ្តល់ឱកាសសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកជាក់ស្តែងរបស់អូស្ត្រាលី-កម្ពុជា និងផ្លាស់ប្តូរយោបល់គ្នាអំពីសន្តិភាព និងសន្តិសុខស្ត្រី តាមរយៈសិក្ខាសាលាអនឡាញដែលនឹងត្រូវរៀបចំឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ