លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះថា អាជ្ញាធរខេត្តសៀមរាប បានសម្រេចឱ្យសាលារៀនរបស់រដ្ឋចំនួន១៧៣ សាលាដំណើរការបង្រៀនតាមបណ្តុំឡើងវិញ ប៉ុន្តែអនុញ្ញាតសម្រាប់ថ្នាក់ទី៩ និងទីថ្នាក់ ១២ប៉ុណ្ណោះ។សាលារៀនទាំងនេះ ស្ថិតនៅក្នុងស្រុកចំនួន៨ក្នុងចំណោម១២ក្រុង-ស្រុក ដែលមើល ឃើញថា មានហានិភ័យទាប ក្នុងនោះកម្រិតមធ្យមសិក្សាមានចំនួន៤៤សាលា និងកម្រិត បឋមសិក្សាចំនួន១២៩លាសា។ សម្រាប់សិស្ស និងគ្រូ ដែលត្រូវអនុញ្ញាតឱ្យបង្រៀន និងរៀន នៅពេលនេះ គឺត្រូវមានការចាក់វ៉ាក់សាំងរួច។ ដោយឡែក លោកគ្រូអ្នកគ្រូត្រូវធ្វើតេស្តរក មេរោគកូវីដ១៩ជាមុនសិន ហើយសម្រាប់ថ្ងៃនេះបើកដំណើរកម្រិតមធ្យមសិក្សា មានចំនួន៤៤សាលា និងនៅថ្ងៃទី២០ ខែតុលា បើកកម្រិតបឋមសិក្សាចំនួន១២៩លាសា។លោកអភិបាលរងបានពន្យល់ថា មុននឹងឈានដល់ការបើកសាលានៅថ្ងៃនេះ គណៈកម្មការរៀបចំបើកដំណើរការសាលារៀនឡើងវិញរបស់ខេត្តសៀមរាប បានចុះត្រួត ពិនិត្យ និងវាយតម្លៃជាច្រើនតំណាក់កាល។ ការបើកសាលានេះ គឺស្ថិតនៅក្នុងការប្រុង ប្រយ័ត្នខ្ពស់ណាស់ ដោយយុទ្ធសាស្រ្ត ដោយមិនទាន់អាចបើកឱ្យទូទំទូលាយនោះទេ គឺធ្វើទៅតាមដំណាក់កាលមួយៗ។លោកបានបន្តថា ពេលនេះយើងបើកតែសាលារៀនរបស់រដ្ឋសិន សម្រាប់សាលា រៀនឯកជន គណៈកម្មការរៀបចំបើកដំណើរការសាលារៀនឡើងវិញរបស់ខេត្តសៀមរាប និងធ្វើការប្រជុំជាមួយម្ចាស់សលាលារៀនឯកជនទាំងអស់ ដើម្បីដាក់ស្តង់ដារSOP ទៅឱ្យពួកគាត់បំពេញឱ្យបានត្រឹមត្រូវគ្រប់លក្ខខណ្ឌឱ្យហើយ បន្ទាប់មកគណៈកម្មការ រៀបចំបើកដំណើរការសាលារៀនឡើងវិញរបស់ខេត្តសៀមរាប ដែលដឹកនាំដោយ អភិបាលខេត្ត និងធ្វើការវាយតម្លៃ។លោក ពៅ ពិសិដ្ឋ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមប្រយុទ្ធ ប្រឆាំងនឹង កូវិដ១៩ទាំងអស់គ្នា ជាពិសេសត្រូវរៀបចំកូនៗឱ្យទៅសាលារៀនត្រូវ មានអនាម័យខ្ពស់ និងអនុវត្តន៍ឱ្យបាននូវវិធានការ ៣កាពារ និង៣កុំ។កញ្ញា ភៀន ដាលីន ជាសិស្សថ្នាក់ទី១២ នៃសាលាវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគងខេត្តសៀមរាបបានឱ្យដឹងថា កញ្ញាពិតជាសប្បាយចិត្តនៅពេលដែលបាន ចូលរៀនឡើងវិញ ហើយកញ្ញាក៏បានត្រៀមលក្ខណៈរួចរាល់ហើយដែរ សម្រាប់ការចូលរៀន ដូចជារៀបចំចំណីអាហារមកពីផ្ទះ ឬក៏ទទួលទានអាហារពីផ្ទះហើយទើបមកសាលារៀន ត្រៀមអាល់កុល និងម៉ាសឱ្យបានគ្រប់គ្រាន់ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ