ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ និងនគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យ ចុះធ្វើការផ្សព្វផ្សាយដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ
Thu,21 October 2021 (Time 03:41 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 51នាក់)

ខេត្តបន្ទាយមានជ័យ ៖ ដើម្បីបញ្ចៀស និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនោះ នាព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ២០២១ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញសហការជាមួយមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋបើកបរយានយន្តគ្រប់ប្រភេទនៅកន្លែងបំបែកទ្រូងផ្លូវច្រើនដំណាក់ ផ្លូវជាតិលេខ៥ ដែលបង្កឱ្យអ្នកបើកបរមិនទាន់យល់ពីទិសចរា ចរណ៍ ស្លាកសញ្ញា ឬក៏ជាព្រួញសញ្ញាជាដើម។

លោក សុក ចាន់ថា បានគូសបញ្ជាក់ថា អ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវតែយល់ពីច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នាដូចជាត្រូវគោរពសញ្ញាចរាចរណ៍ ភ្លើងសញ្ញាស្លាកសញ្ញា ចែកទ្រូងផ្លូវ និងសញ្ញាព្រួញ។ល។ លោកបន្តថា ច្បាប់ចរាចរណ៍ផ្លូវគោកនេះ មានវិសាលភាពគ្រប់ដណ្តប់ រាល់ការធ្វើចរាចរណ៍លើផ្លូវថ្នល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ច្បាប់នេះមានគោលបំណង រក្សាសណ្ដាប់ធ្នាប់សុវត្ថិភាពក្នុងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ដែលបើកឱ្យធ្វើចរាចរណ៍ជាសាធារណៈ ការពារអាយុជីវិតមនុស្សសត្វ និងការពារបរិស្ថាន ទប់ស្កាត់ការប៉ះពាល់ សុខភាពមនុស្សនិងការខូចខាតទ្រព្យសម្បត្តិរដ្ឋនិងឯកជន។

លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានបញ្ជាក់ទៀតថា ការបើកបរដោយគោរពច្បាប់ចរាចរណ៍យ៉ាងម៉ឹងម៉ាត់ក៏ចាត់ទុកថាជាការបើកបរប្រកបដោយសុជីវធម៌ដែរ។ លោកបន្ថែមទៀតថា សុជីវធម៌ និងការអធ្យាស្រ័យរបស់អ្នកបើកបរមិនមែនជាសិទ្ធិនោះទេ ក៏ប៉ុន្តែជាអភ័យឯកសិទ្ធិ យោគយល់គ្នាទៅវិញទៅមកជាការល្អបំផុត។ លោកប្រធានមន្ទីរក៏បានបន្ដទៀតថា ក្នុងការចុះអប់រំណែនាំពីច្បាប់ចរាចរណ៍មន្ត្រីជំនាញយើងសង្កេតឃើញថាមានអ្នកបើកបរជាច្រើនរួមមាន ម៉ូតូ រថយន្តតូចធំ និងគោយន្តជាដើម នៅមិនទាន់យល់ពីសញ្ញាទិសចរាចរណ៍ ឬក៏គំនូសព្រួញសញ្ញាបណ្ដាលឱ្យការបើកបរបញ្ច្រាសទិស នាំឱ្យគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុណាមួយ។

លោក សុក ចាន់ថា បានធ្វើការអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកធ្វើដំណើរគ្រប់ ប្រភេទត្រូវអនុវត្តន៍ដោយទទួលខុសត្រូវខ្ពស់គោរពនូវច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួនដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាបបំផុតនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ