ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ទទួលជំនួបសវនាការជាមួយសហភាពប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក(ABU)
Thu,21 October 2021 (Time 03:46 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 118នាក់)

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ទទួលជួបធ្វើសវនាការ ជាមួយ សហភាពប្រព័ន្ធផ្សព្វផ្សាយ អាស៊ី-ប៉ាស៊ីហ្វិក ASIA-PACIFIC BROAD CASTING UNION ហៅកាត់ថា A B U ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងកិច្ចការផ្សេងៗទៀត តាម រយៈប្រព័ន្ធ វីដេអូអនឡាញ នៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ។ក្នុងជំនួបសវនាការនេះ តំណាង ABU បានធ្វើការ ណែនាំអំពីសវតា នៃ ស្ថាប័ន ABU ព្រមទាំងកិច្ចការមួយចំនួន ទាក់ទងការពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ជាមួយ ក្រសួងព័ត៌មាន កម្ពុជា ឱ្យ កាន់តែល្អប្រសើរបន្ថែមទៀត ។ABU បង្កើតឡើងតាំងពីឆ្នាំ១៩៤៦ មកម្ល៉េះ ក្នុងនាមជា សមាគមវិជ្ជាជីវៈ មិនរកប្រាក់ចំណេញ និងមិនមែនរដ្ឋាភិបាល ដោយមិនប្រកាន់និន្នាការនយោ បាយ និងមានអាណត្តិ ដើម្បីជួយដល់ការអភិវឌ្ឍន៍ ការផ្សព្វផ្សាយនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ ABU ក៏បានធ្វើបទបង្ហាញអំពីកម្មវិធីមួយចំនួន អំពីការផ្លាស់ប្តូរ ព័ត៌មាន ការចែករំលែកបទពិសោធន៍ក្នុងការផលិតកម្មវិធីផ្សេងៗទាក់ទងនិងវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សាព្វផ្សាយ ឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ អនុវត្តក្នុងកម្មវិធីផ្សេងៗរបស់ ABU ។តាមការបញ្ជាក់របស់ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជា អ្នកនាំពាក្យក្រសួងព័ត៌មាន បានអោយដឹងពីគម្រោងរបស់ ABU Academic ក្នុង ការគាំទ្រដល់ប្រទេសជាសមាជិក ដើម្បីទទួលបាននូវការបណ្តុះបណ្តាលផ្សេងៗ និងគម្រោងនៃការផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៏ក្នុងការផលិតកម្ម វិធី ផ្សេងៗទាក់ទងកម្មវិធី ទូរទស្សន៏ វិទ្យុ ក៏ដូចប្រពន្ធ័ផ្សព្វផ្សាយបែប ឌីជីថល និង ផ្នែកកីឡា ។ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានវាយតម្លៃខ្ពស់ចំពោះ គម្រោងរបស់ ABU ហើយបន្តកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ ប្រព័ន្ធផ្សព្វ ផ្សាយនៅកម្ពុជា ។ ចំពោះការផ្តួចផ្តើមគំនិតបង្កើតក្រុមការងារមួយរូមគ្នា គឺជាចំណុចល្អ ហើយភាគីកម្ពុជា នឹងរៀបចំក្រុមការងារហើយបញ្ជូនទៅខាង ABU ព្រមទាំង បន្តពិភាក្សាលើផែនការយុទ្ធសាស្ត្រសំខាន់ៗ ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ