ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
កម្ពុជានឹងទទួលឥទ្ធិពលព្យុះទី១៧ ដែលធ្វើឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ប្រឈមនឹងជំនន់ទឹកភ្លៀងនៅតំបន់មួយចំនួន
Fri,08 October 2021 (Time 06:02 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 144នាក់)

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសថា កម្ពុជានឹងទទួលឥទ្ធិពលព្យុះទី១៧ ដែលធ្វើឱ្យ មានភ្លៀងធ្លាក់ពីមធ្យម ទៅខ្លាំង ប្រឈមនឹងជំនន់ទឹកភ្លៀងនៅតំបន់មួយចំនួនចាប់ពីថ្ងៃទី១០ ដល់១២ ខែតុលា ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុង ប្រយ័ត្ន ដើម្បីបញ្ចៀសផលប៉ះពាល់នានាដែលកើតមានឡើងជាយថាហេតុ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងថា នៅថ្ងៃទី៨ ខែតុលា សម្ពាធទាបសកម្មបានកើតឡើងនៅលើប្រទេសហ្វីលីពីន ។ សម្ពាធទាបសកម្មនេះនឹងបង្កើន ឥទ្ធិពលជាបន្តបន្ទាប់ ធ្វើដំណើរចូលក្នុង សមុទ្រចិនខាងត្បូង ដោយអាចបង្កើនឥទ្ធិពលទៅជាព្យុះទី១៧ (មិនទាន់ មានឈ្មោះជាផ្លូវការ) ។ ដូចនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវបណ្តាឥទ្ធិពលជាអាទិ៍ មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅខ្លាំង , ជ្រលងសម្ពាធទាបប៉ាស៊ីហ្វិក, ឥទ្ធិពលព្យុះទី១៧ និងប្រព័ន្ធសម្ពាធទាប (ITCZ) ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ២១ទៅ២៣°C និងសីតុណ្ហភាព អតិបរមា មានពី ២៨ទៅ៣០°C ហើយអាចនឹងមានពពកច្រើនដេរដាស មានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលអាចបង្កជា ជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រមួយចំនួន មាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ និងខេត្តសៀមរាប ។ នៅថ្ងៃទី១០ដល់១២ ខែតុលា នឹងអាចមានខ្យល់កន្ត្រាក់ក្នុងល្បឿនមធ្យម ។

ចំណែកឯបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ១៩ទៅ២១°Cនិងសីតុណ្ហភាពអតិបរមា មានពី ២៥ទៅ២៧°C ហើយអាចនឹងមានពពកច្រើនដេរដាស មានភ្លៀងផ្គររន្ទះ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលអាចបង្កជាជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រមួយចំនួនដូចជា ខេត្តព្រះវិហារ ឧត្តរមានជ័យ កំពង់ចាម និង ខេត្តត្បូងឃ្មុំ ។ នៅថ្ងៃទី១០ដល់១២ ខែតុលា នឹងអាចមានខ្យល់កន្ត្រាក់ ក្នុងល្បឿនពីមធ្យមទៅខ្លាំង ។ រីឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២១ទៅ២៣°C និង សីតុណ្ហភាពអតិបរមា មានពី ២៥ទៅ២៧ °C ហើយអាចនឹងមានពពកច្រើន មានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ហើយអាចនឹងមាន ពពកច្រើន ដេរដាស មានភ្លៀង ផ្គររន្ទះ ក្នុងកម្រិតមធ្យមទៅខ្លាំង ដែលអាចបង្កជាជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រមួយចំនួនដូចជា ខេត្តកោះកុង និងក្រុងព្រះសីហនុ ។ នៅថ្ងៃទី១០ដល់១២ ខែតុលា និងអាចមានខ្យល់កន្ត្រាក់ក្នុងល្បឿនពីមធ្យមទៅខ្លាំង ជាមួយនិងរលកនៅលើផ្ទៃសមុទ្រ មានកម្ពស់ពីមធ្យមទៅខ្ពស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ