ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្តកំពត នាំយកអំណោយមនុស្សធម៌ ចែក​ជូនដល់កុមារកំព្រាចំនួន៨៦នាក់
Sat,09 October 2021 (Time 02:21 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 123នាក់)

ខេត្តកំពត៖ នាព្រឹកថ្ងៃសុក្រ ០២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះ លោកជំទាវ លាង ហៃ ជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា រួមដំណើរដោយ លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា ព្រមទាំងក្រុមប្រតិបត្តិសាខា រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានទៅផ្តល់ជូនដល់កុមារកំព្រាចំនួន៨៦នាក់ រស់នៅក្នុងភូមិកុមារ អេស អូ អេស កំពត ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណភូមិកុមារ អេស អូ អេស កំពត ស្ថិតក្នុងភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ។

នាឱកាសនោះលោកជំទាវលាង ហៃ ជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា និងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក ខ្វះខាត មានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងជាពិសេសគឺកុមារកំព្រា ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

ជាមួយគ្នានេះដែរលោកជំទាវបានណែនាំផ្តាំផ្ញើដល់ក្មួយៗកុមារកំព្រារទាំងអស់ដោយបញ្ជាក់ថា ខិតខំសិក្សារៀនសូត្រដើម្បីក្រេបជញ្ជក់យកនូវចំណេះដឹងទៅអភិវឌ្ឍន៍ខ្លួនឲ្យបានល្អប្រសើរ ហើយត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងថែរក្សាសុខភាពឱ្យបានល្អ រស់នៅប្រកបដោយអនាម័យដោយប្រកាន់ខ្ជាប់នូវហូបស្អាត ផឹកស្អាត និងរស់ស្អាត ទាំងអស់គ្នាត្រូវចូលរួមការពារទប់ស្កាត់ការចម្លងជំងឺកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល។

អំណោយផ្តល់ជូនដល់មណ្ឌលរួមមាន ៖ - អង្ករ៥០០គីឡូក្រាម - មី២០កេស - ត្រីខ ៥០យួរ(៥០០កំប៉ុង) - ទឹកសុទ្ធ២០កេស - ម៉ាសបោកទឹកបានចំនួន១កេស (ស្មើនឹង៦០០ម៉ាស)- ថវិកាចំនួន២លានរៀល - ឧបត្ថម្ភថវិកាដល់បុគ្គលិក និងម៉ែដោះ ចំនួន៤២នាក់ ក្នុងម្នាក់ៗ៤ម៉ឺនរៀល- ឧបត្ថម្ភថវិកាដល់កុមារកំព្រាចំនួន៨៦នាក់ក្នុងម្នាក់ទទួលបានថវិកា១ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ