ខេត្តកែប៖ នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកែបបានរៀបចំពិធីប្រកាសសេចក្តីសម្រេចលេខ ០០១/២០ សសរ.គប.ខក ចុះថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ របស់គណៈកម្មាធិការគណបក្សខេត្តកែប ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារយុវជនគណបក្សខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកែប ។អង្គពិធីប្រកបដោយកិត្តិយស នាឱកាសនេះផងដែរ ត្រូវបានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាដែលជាអនុប្រធាន សមាជិកអចិន្រ្តៃយ៍ សមាជិក សមាជិកា ១២៣រូប ស្រី ១៧រូប ។នៅក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម សោម ពិសិដ្ឋ បានណែនាំដល់សមាជិក សមាជិកាទាំងអស់ត្រូវចូលរួមបំពេញ បេសកកម្មក្នុងនាមជាយុវជនគណបក្សប្រកបដោយឆន្ទ: មនស្សការ និងណែនាំដល់ប្រធានក្រុមការងារយុវជនគណបក្សក្រុង ស្រុក ត្រូវរៀបចំកែសម្រួល និងបំពេញបន្ថែមនូវសមាសភាពក្រុមការងារយុវជនគណបក្សក្រុង ស្រុក ឃុំ សង្កាត់ និងសកម្មជនយុវជនគណបក្សភូមិឲ្យបានសមស្រប និងទាន់ពេលវេលាស្របតាមការណែនាំផងដែរ ។
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ