ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
កម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការរដ្ឋានខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួន អ្នកស្រី អែងវ៉ាន់ ពលរដ្ឋរស់នៅតំបន់អូរខ្សាច់ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
Mon,11 January 2021 (Time 05:47 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 74នាក់)

ខេត្តព្រះសីហនុ៖ នាវេលាម៉ោងប្រហែល ១១ថ្ងៃត្រង់ ត្រូវនឹងថ្ងៃសៅរ៍ ទី៩ ខែមករា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានចាប់ឃាត់ខ្លួនលោកស្រី អេង វ៉ាន់ ដែលមានអាយុជាង៥០ឆ្នាំ តាមដីការបស់តុលាការ យកមកស្នងការដ្ឋានខេត្តព្រះសីហនុ រួចក៏បានបញ្ជូនទៅកាន់  ពន្ធនាគារខេត្តព្រះសីហនុ នៅថ្ងៃដដែល។

ក្រោយពីធ្វើការឃាត់ខ្លួនអ្នកស្រី អែង វ៉ាន់ តាមដីការរបស់តុលាកា ប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុបានប្រតិកម្មយ៉ាងខ្លាំងថា ក្នុងការចាប់ខ្លួនអ្នកស្រី អែង វ៉ាន់ នេះ ហាក់ដូចជាមានរឿងមិនប្រក្រតីមួយចំនួនដែលប្រជាពលរដ្ឋ និងក្រុមគ្រួសារអ្នកស្រី អែង វ៉ាន់ មិនអាចទទួលបានយកបាន និងបានលើកឡើងថា ក្នុងការចាប់ខ្លួនអ្នកស្រី អែង វ៉ាន់ ពេលនេះវាជារឿងអយុត្តិធម៌បំផុត ជាមួយគ្នានោះ ប្រជាពលរដ្ឋបានរិះគុន ចំពោះកម្លាំងស្នងការដ្ឋាន ដែលចុះមកឃាត់ខ្លួនជនរងគ្រោះថា ហេតុអ្វីពេលចុះមកចាប់ជនរងគ្រោះ ម្ដេចមិនបង្ហាញដីការដែលបង្គាប់អោយចាប់អ្នកស្រី អែង វ៉ាន់ អញ្ចឹង គឺគ្រាន់តែចុះអានអោយស្ដាប់ប៉ុណ្ណោះ រួចក៏ចាប់ជនសង្ស័យមកស្នងការតែម្ដង។

ប្រភពពីក្រុមគ្រួសារអ្នកស្រី អែង វ៉ាន់ បានឱ្យដឹងថា អំឡុងពេលចាប់ខ្លួនអ្នកស្រី អែង វ៉ាន់ ប្រជាពលរដ្ឋដែលកំពុងរស់នៅកន្លែងកើតហេតុ បានសុំមើលលិខិតនាំខ្លួនរបស់តុលា ប៉ុន្តែសមត្ថកិច្ចមិនបានបង្ហាញឱ្យ្រជាពលរដ្ឋនៅកន្លែងកើតហេតុបានពិនិត្យនោះទេ ហើយក៏មិនដឹងថា ក្នុងសាលដីការបង្គាប់អោយចាប់ខ្លួនអ្នកស្រីអែងវ៉ាន់នេះ ពួកគាត់មិនដឹងថាតុលាកា ចោទពីបទអ្វីនោះដែរ។

ចំណែកលោកហ៊ី រ៉ា តំណាងពលរដ្ឋរស់នៅ ភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានឱ្យដឹងថា អ្នកស្រីអែងវ៉ាន់ មិនធ្លាប់មានបញ្ហាជាមួយបុគ្គលណាទេកន្លងមក គ្រាន់តែមានបញ្ហាទំនាស់ដីធ្លីជា​មួយលោក ប៊ុន សាររឿន អតីតចៅសង្កាត់លេងមួយប៉ុណ្ណោះ។

ចុចទីនេះ ដើម្បីមើលវីដេអូបន្ត

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ