ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល អញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាស ឆ្នាំសិក្សាថ្មី ២០២០-២០២១ នៅវិទ្យាល័យហ៊ុនសែនស្អាង
Mon,11 January 2021 (Time 06:39 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 122នាក់)

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាស ឆ្នាំសិក្សាថ្មី ២០២០-២០២១ នៅវិទ្យាល័យ ហ៊ុន សែន ស្អាង ។
ក្នុងពិធីបើកបវេសនកាសឆ្នាំសិក្សាថ្មីនេះ លោកជំទាវ អភិបាលរងខេត្ត បានអានសាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ ជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ។
លោកជំទាវអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់ប្អូនៗ សិស្សានុសិស្ស ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បន្ថែម ក្នុងការសិក្សាឆ្នាំថ្មីនេះ ដើម្បីបង្កើននូវចំណេះដឹងល្អៗ ដើម្បីអភិវឌ្ឍខ្លួនយើង អោយមានសមត្ថភាពល្អ រួមចំណែកការអភិវឌ្ឍន៍ប្រទេសជាតិ ។
លោកជំទាវអភិបាលរងខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ត្រូវបន្តការពារ និងទប់ស្កាត់ជម្ងឺកូវិដ-១៩ និងត្រូវបន្តរក្សាអនាម័យដោយលាងសម្អាតដៃនឹងសាប៊ូ អាល់កុល ឬជែលលាង អោយបានជាប្រចាំ រាល់ពេលចេញពីផ្ទះ និងនៅទីប្រជុំជនត្រូវពាក់មាស់ និងរក្សាគម្លាតសុវត្តិភាពផងដែរ ។
សូមបញ្ជក់ថា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ នៅវិទ្យាល័យ ហ៊ុន សែន ស្អាង នាពេលនេះ លោកជំទាវអភិបាលរងខេត្ត ក៏បានឧបម្ថត្ភកង់ចំនួន ៥គ្រឿង ជូនដល់សិស្ស ៥នាក់ ដែលមានជីវភាពក្រីក្រ និងជូនរង្វាន់ដល់សិស្សឆ្នើមប្រចាំវិទ្យាល័យ ហ៊ុន សែន ស្អាង ចំនួន ១០នាក់ រួមនឹងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ