ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តម គួច ចំរើន អនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅសាលាខេត្តព្រះសីហនុ
Tue,16 November 2021 (Time 04:16 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 176នាក់)

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាត ឱ្យឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេស ជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនៅសាលាខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្វាគមន៍ឯកអគ្គរដ្ឋទូតជប៉ុន និងលោក ស្រីអនុប្រធានអង្គការ UNDP ប្រចាំកម្ពុជា បានមកបំពេញទស្សនកិច្ចខេត្តព្រះសីហនុ ដើម្បីរម្លឹកចំណងមិត្តភាព សាមគ្គីភាពរវាងកម្ពុជា និងជប៉ុន រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុនជាមិត្តដ៏ស្មោះត្រង់ជួយកម្ពុជា ក្នុងការងារមនុស្សធម៌ ការចែករំលែកបទពិសោធន៍ ជួយកសាង និងផ្តល់ជំនួយមនុស្សធម៌ជាច្រើន ពិសេសបណ្តុះបណ្តាលវិស័យអភិវឌ្ឍន៍ ធនធានមនុស្ស។ តាមរយៈរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន បានជួយកសាងសាលា បឋមសិក្សា២៤ និងអនុវិទ្យាល័យចំនួន២សាលា នៅខេត្តព្រះសីហនុ។ ជប៉ុនបានចូលរួម ចំណែកក្នុងកំណើន សេដ្ឋកិច្ចជាតិ ពិសេសជួយកសាងកំពង់ផែទឹកជ្រៅនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ អភិវឌ្ឍន៍កំពង់ផែទឹកជ្រៅជាពីរដំណាក់កាលជំហានទី១ និងជំហានទី២ នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៥ អាចឱ្យនាវាមានជម្រៅទឹក ១៤,៥០ម៉ែត្រ ចូលចតបាន។ នាវាមកពីតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណជា ៩៣ភាគរយចូលចត ធ្វើឱ្យតម្លៃ នៃការដឹកជញ្ជូនមានការថយចុះ ដើម្បីប្រកួតប្រជែងទីផ្សារជាមួយប្រទេសជិតខាង។ ជប៉ុន បានផ្តល់កម្ចីដល់កំពង់ផែ ជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច ហើយអ្នកវិនិយោគជប៉ុន បានមក វិនិយោគលើសណ្ឋាគារ និងបានចូលរួមចំណែកដល់វិស័យសេដ្ឋកិច្ចសង្គមជាច្រើនទៀត។ ដោយសារតែជំងឺកូវីដ១៩ វាយប្រហារ ខ្សែសង្វាក់ផលិតកម្មមួយចំនួនប្រឈមនឹងជំងឺ កូវីដ១៩ផងដែរ។ ដោយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងមានជំនួយឧបត្ថម្ភ ពីកូវ៉ាក់ ជប៉ុន អាម៉េរិក អង់គ្លេស បានជួយផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មកកម្ពុជា គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាចាក់វ៉ាក់សាំងជូនកុមារចាប់ពី៥ឆ្នាំឡើង បានចំនួន ៨៨ភាគរយ ធៀបនឹងចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់ ដោយឡែកនៅខេត្តព្រះសីហនុ ចាក់វ៉ាក់សាំងបានជាង ៩៣ភាគរយ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ការរាតត្បាតនៃជំងឺកូវីដ-១៩ មានការធូរស្បើយ រាជរដ្ឋាភិបាលបានធ្វើការបើកប្រទេសសាកល្បងឡើងវិញ ទទួលភ្ញៀវទេសចរវ៉ាក់សាំងគ្រប់ ដូសតាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ដោយគ្រាន់តែតម្រូវឱ្យធ្វើតេស្តរកមេរោគកូវីដ ១៩ មិនចាំបាច់ធ្វើចត្តាឡីស័កទៀតទេ។ ទោះបីកម្ពុជារងនូវការគំរាមកំហែងពីជំងឺកូវីដ១៩ ប៉ុន្តែកម្ពុជាធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍ ដោយបានអនុញ្ញាតឱ្យនាវាទេសចរណ៍ Wasterdam ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានភ្ញៀវទេសចរចម្រុះ ជាតិសាសន៍ ៤៦សញ្ជាតិ នេះគឺជាទឹកចិត្តមនុស្សធម៌ក្នុងការជួយសង្គ្រោះ ហើយក៏មិន អាចខ្វះបានពីជប៉ុនបានដែរ ដែលបានជួយអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងស្នើសុំឱ្យឯកអគ្គរដ្ឋទូតជប៉ុន ជួយផ្សព្វផ្សាយ និងជំរុញអ្នកវិនិយោគជប៉ុន មកកាន់ខេត្តព្រះសីហនុ ដែលជាចក្ខុវិស័យវែងឆ្ងាយ ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ប្រកបដោយនិរន្តរភាព ចីរភាព ប្រកបដោយបរិស្ថានល្អ។ ឯកឧត្តមសង្ឃឹមថា រដ្ឋាភិបាល ជប៉ុន នឹងបន្តចែករំលែកបទពិសោធន៍ បច្ចេកទេសដល់កម្ពុជា ពិសេសខេត្តព្រះសីហនុ ជាត្រី វិស័យក្នុងការចូលរួមអភិវឌ្ឍខេត្តព្រះសីហនុនាពេលខាងមុខ។

ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានជម្រាបពីគោលបំណង ដែលគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ ក្នុងនោះបានចុះពិនិត្យមើលទីលានចាក់សំរាមនៅស្រុកព្រៃនប់ និងសាលារៀននៅក្នុង ក្រុងព្រះសីហនុ ជាមួយអង្គការ UNDP ចំនួន០២នាក់ និងមន្ត្រីស្ថានទូតចំនួន០៤នាក់។ ទន្ទឹមនោះ យើងបានមើលឃើញខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើននូវហេដ្ឋារចនា សម្ព័ន្ធក្នុងក្រុងព្រះសីហនុ និងបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា យើងនឹងបន្តកិច្ចសហការ ពិសេសជួយជំរុញក្រុមហ៊ុនជប៉ុន មកធ្វើការវិនិយោគ នៅខេត្តព្រះសីហនុនាពេលខាងមុខ។ ខេត្តព្រះសីហនុ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវស្អាត កាកសំណល់ត្រូវបានដោះស្រាយ ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ វាមានសារៈ សំខាន់ក្នុងការទាក់ទាញវិនិយោគ។ ខេត្តព្រះសីហនុ បាន និងកំពុងរៀបចំផែនការមេអភិវឌ្ឍ ខេត្ត ប្រែក្លាយ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង វាមានសារ:សំខាន់ក្នុងការទាក់ទាញ អ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ កាន់តែច្រើននាពេលខាងមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ