ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
រយៈពេល០៣ថ្ងៃនៃពិធីបុណ្យអុំទូក ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរប្រមាណជិត១២ម៉ឺននាក់
Sun,21 November 2021 (Time 03:11 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 153នាក់)

ខេត្តសៀមរាប ៖ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុងរយៈពេល០៣ថ្ងៃនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពី ថ្ងៃទី១៨ ដល់ ថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២១នេះ ភ្ញៀវទេសចរបានមកដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាបមានចំនួនប្រមាណ ១១៨ ១៤៦ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណ ១១៧ ០០០ នាក់ (ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ៧០ភាគរយទៅ៨០ភាគរយប្រមាណជា ៨០ ០០០-៩០ ០០០ នាក់)ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៧៩ ០០០ នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួនប្រមាណ ១២ ៧០០ នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ២៥ ៣០០ នាក់ ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ១ ១៤៦ នាក់ ភាគច្រើន គឺជាជនជាតិចិន។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅតាមរមណីយដ្ឋាននានា នៅក្នុងខេត្តសៀមរាបនេះ ជារួមគឺឃើញថា ភាគច្រើនបានគោរព អនុវត្តន៍វិធានការសុខាភិបាល ដោយមានការបាញ់អាកុល វាស់កម្តៅ ពាក់ម៉ាសមុន និងចូលទៅទស្សនាកម្សាន្តតាមរមណីយដ្ឋាននានា។ ចំពោះនៅក្នុងទីប្រជុំជនក្រុងវិញ បើទោះបីយើងកំពុងតែធ្វើការស្ថាបនាផ្លូវក៏ពិតមែន ប៉ុន្តែសណ្តាប់ធ្ឋាប់ រៀបចំបានយ៉ាងរលូន។

លោកបន្តថា ទោះបីជាយ៉ាងនេះក្តីយើងក៏បានជួបការលំបាកខ្លះដែរ ដូចជាពាក់ព័ន្ធអាហារដ្ឋានយើងមានការខ្វះ ដោយសារយើងមិនទាន់បានរៀបចំបើកឡើងវិញឱ្យបានគ្រប់គ្រាន់នៅឡើយ។ ដោយម្ចាស់អាហារដ្ឋាននីមួយៗមិននឹកស្មានថា មានភ្ញៀវទេសចរមកលេងច្រើនបែបនេះ។

សូមបញ្ជាក់ថា នៅរយៈពេល២ឆ្នាំចុងក្រោយនេះ ៗជាលើកទីមួយហើយដែល បានឃើញស្ថានភាពភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាបច្រើនបែបនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ