ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សមាជិករដ្ឋសភាសម្រេចបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តតែងតាំង ឯកឧត្តម ជាម យៀប ឡើងកាន់តំណែងជាអនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
Thu,25 November 2021 (Time 03:07 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 154នាក់)

រាជធានីភ្នំពេញ ៖ សមាជិក សមាជិការដ្ឋសភាសរុបចំនួន១០៧រូប ក្នុងចំណោម១០៨រូប ដែលមានវត្តមានក្នុងសាលប្រជុំរដ្ឋសភា បានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តជូនឯកឧត្តម ជាម យៀប ឡើងកាន់តំណែងជាអនុប្រធានទី១ រដ្ឋសភា ជំនួសឯកឧត្តម ងួន ញ៉ិល ដែលបានទទួល មរណភាព។

ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងការចូលរួមពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាតំណាងរាស្ត្រ មណ្ឌលខេត្តកណ្ដាល។

ក្រៅពីការបោះឆ្នោតសម្រាប់តំណែងអនុប្រធានទី១ រដ្ឋសភា នៅព្រឹកដដែលនេះក៏មានការផ្តល់សុពលភាពដល់ឯកឧត្តម អ៊ុន ប៊ុនហាន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ជំនួសឯកឧត្តម ងួន ញ៉ិល និងការបោះឆ្នោតជ្រើសតាំងឯកឧត្តម ឈាង វុន ជាសមាជិកគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងការបោះឆ្នោតឯកឧត្តម ជៀប ស៊ីវន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា។

ជាមួយគ្នានេះ ក៏មានការបោះឆ្នោតទុកចិត្តលើលោកជំទាវ សោម គីមសួគ៌ បន្តជាអគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ និងអគ្គសវនកររង ចំនួន២រូបទៀត គឺឯកឧត្តម សួន សិទ្ធី និងឯកឧត្តម អ៊ុក សារាវុធ បន្តអាណត្តិថ្មី៥ឆ្នាំទៀត។

សូមបញ្ជាក់ថា អាសនៈក្នុងរដ្ឋសភា នៅនីតិកាលទី៦នេះ មានសរុប១២៥កៅអី ដោយមានប្រធានរដ្ឋសភា១រូប និងអនុប្រធានរដ្ឋសភាចំនួន ២រូប ព្រមទាំងមានគណៈកម្មការជំនាញចំនួន១០ ដោយក្នុងគណៈកម្មការជំនាញនីមួយៗមានប្រធានមួយរូប ដើម្បីជាសេនាធិការឱ្យ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងប្រធានរដ្ឋសភា ក្នុងការបំពេញតួនាទី និងភារកិច្ចតាមជំនាញ ដូចជាពិនិត្យសេចក្តីព្រាងច្បាប់ ឬ សេចក្តីស្នើច្បាប់ និងការកោះហៅតំណាងរាជរដ្ឋាភិបាលឱ្យចូលបំភ្លឺចម្ងល់ ដែលជាកង្វល់ ឬសំណូមពរ និងដោះស្រាយបញ្ហាប្រឈម របស់ប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោត ជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ