ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សហព័ន្ធខ្មែរកីឡាទោក្រយាន បានបិទវគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹកអន្តរជាតិកម្រិត១ កីឡាទោចក្រយាន
Sat,27 November 2021 (Time 03:48 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 115នាក់)

រាជធានីភ្នំពេញ ៖ ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានសហព័ន្ធខ្មែរកីឡាទោក្រយានបានអញ្ជើញបិទវគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹកអន្តរជាតិកម្រិត១ កីឡាទោចក្រយាន កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បន្ទាប់ពីបានដំណើរអស់រយៈពេល៥ថ្ងៃ។

ឯកឧត្តម កឹម សុខុន បានវាយតម្លៃខ្ពស់ចំពោះគ្រូបង្វឹកទាំងអស់ ដែលបានខិតខំក្រេបជញ្ជក់ចំណេះដឹងពីគ្រូឧទ្ទេសប្រចាំវគ្គ ដើម្បីអភិវឌ្ឍន៍ខ្លួន ក៏ដូចជាវិស័យកីឡាទោចក្រយាននៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន លោក នូ ចំរើន បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ ស្របតាមផែនការកសាងធនធានមនុស្សរបស់សហព័ន្ធខ្មែរកីឡាទោចក្រយានឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ លោកបន្ដថា វគ្គនេះទទួលបានការអនុញ្ញាតជាគោលការណ៍ពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធបានរៀបចំបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹកនេះ គឺដើម្បីគោលបំណងអភិវឌ្ឍន៍សមត្ថភាពធនធានគ្រូបង្វឹករបស់សហព័ន្ធក្នុងការ បង្វឹកកីឡាករ-កីឡាការិនី ទៅតាមស្តង់ដារបច្ចេកទេសក្នុងការបង្វឹករបស់សម្ព័ន្ធកីឡាទោចក្រយានអន្តរជាតិ (Union Cyclist International (UCI)។

សម្រាប់វគ្គបណ្តុះបណ្តាលផ្តោតសំខាន់លើការសិក្សាទ្រឹស្តីការបង្វឹកផ្នែកកង់ប៊ី អ៊ឹម អ៊ិច (Theory BMX Bike Training), កង់ល្បឿន (Thisory Time Trall Bike Training), កង់គួក (Theory Road Bike Training) និងផ្នែកកង់ភ្នំ (Theory Mountain Bike Training) ព្រមទាំងឱ្យសិក្ខាកាមអនុវត្តជាក់ស្តែងផងដែរ។

លោក នូ ចំរើន បានបញ្ជាក់បន្ថែមទៀថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្សលើផ្នែកបង្វឹកដល់ក្រុមកីឡាករកីឡាការិនី ដើម្បីឈានទៅការចូលរួមការប្រកួតកីឡាទោចក្រយានលក្ខណៈជាតិ និងអន្តរជាតិនានា និងជាពិសេសសម្រាប់ត្រៀមខ្លួនដើម្បីចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ខាងមុខ។ លោកបានបន្ថែមថា នេះគឺជាចំណែកដ៏ចាំបាច់ក្នុងការអភិវឌ្ឍវិស័យកីឡាទោចក្រកយានឲ្យកាន់តែមានគុណភាព ក្រោមការលើកកម្ពស់យ៉ាងខ្លាំងពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន និងមានការជួយសម្របសម្រួលពីថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡាទោចក្រយាន, ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសម្ព័ន្ធកីឡាប្រណាំងទោចក្រយានអន្តរជាតិ (UCI)។

សូមបញ្ជាក់ថា បន្ទាប់ពីសិក្ខាកាមបានយកចិត្តទុកដាក់ និងខិតខំព្យាយាមខ្លាំងចំពោះវគ្គបណ្តុះបណ្តាលនេះ និងបានយល់កាន់តែច្បាស់អំពីសារៈប្រយោជន៍ផងនោះ ទើបប្រធានគណៈគ្រប់គ្រងវគ្គសិក្សាបានវាយតម្លៃសិក្សានូវលទ្ធផលល្អ ៣០ភាគរយ លទ្ធផលល្អបង្គួរ៥០ភាគរយ និងមធ្យម ២០ភាគរយ៕ ដកស្រង់ពី ក្រសួងព័ត៌មាន សម្រួលផ្សាយ គង់ សុខហេង

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ