ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ក្រុមហ៊ុនកូកា-កូឡា និងក្រសួងទេសចរណ៍ បង្កើតវគ្គបណ្តុះបណ្តាល ដើម្បីត្រៀមរៀបចំទទួលទេសចរណ៍វ៉ាក់សាំង និងបដិសណ្ឋារកិច្ចភ្ញៀវដល់អាជីវករ នៅក្នុងខេត្តព្រះសីហនុ
Sat,27 November 2021 (Time 04:43 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 129នាក់)

ក្រុមហ៊ុនកូកា-កូឡាកម្ពុជា សហការរៀបចំ និងបានឧបត្ថម្ភដល់វគ្គបណ្តុះបណ្តាល ដើម្បីត្រៀមរៀបចំទទួលទេសចរណ៍វ៉ាក់សាំង អនាម័យ និងបដិសណ្ឋារកិច្ចភ្ញៀវដល់អាជីវករនៅក្នុងខេត្តព្រះសីហនុ។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំផ្តួចផ្តើមដោយក្រសួងទេសចរណ៍ ដោយមានការចូលរួមពី លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និង កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃក្រុមហ៊ុនកូកា-កូឡាកម្ពុជា និងមន្រ្តីសាលាខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងសាលប្រជុំសាលាខេត្តព្រះសីហនុ។

កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃក្រុមហ៊ុនកូកា-កូឡាកម្ពុជាបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលដៅរួមចំណែកបង្កឱ្យមានភាពកាន់ប្រសើរឡើង ក្នុងសេវាម្ហូបអាហារ និងបដិសណ្ឋារកិច្ចត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសក្នុងបរិបទដែលចាំបាច់នៅតែបន្តការការពារនូវការរីករាលដាលជំងឺកូវីដ-១៩។ កញ្ញាបន្ដថា វគ្គបណ្តុះបណ្តាលនេះ មានខ្លឹមសារសម្រាប់ការត្រៀមរៀបចំទទួលទេសចរណ៍វ៉ាក់សាំងនិងការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ច ការទទួលភ្ញៀវ អនាម័យចំណីអាហារ ការរៀបចំកន្លែងលក់ ការរៀបចំខ្លួនក្នុងនាមជាអ្នកលក់ និងការគ្រប់គ្រងបែងចែកសំណល់។

កញ្ញាបានលើកឡើងថា “ខេត្តព្រះសីហនុពិតជាមានសក្តានុពលខ្លាំងក្នុងវិស័យទេសចរណ៍ ហើយវគ្គបណ្តុះបណ្តាលនេះដែរគឺពិតជាមានអត្ថប្រយោជន៍ណាស់សម្រាប់បងប្អូនអាជីវករ ព្រោះថានៅពេលដែលពួកគាត់បានយល់ដឹងច្បាស់លាស់អំពីការអនុវត្តវិធានសុវត្ថិភាពអនាម័យម្ហូបអាហារក្នុងវិស័យទេសចរណ៍ ការរៀបចំទីកន្លែងលក់ឱ្យមានអនាម័យ និងការធ្វើបដិសណ្ឋារកិច្ច នឹងរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ ដែលចាំបាច់មានការសហការពីបងប្អូនអាជីវករ”។

គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ គឺជាវគ្គបណ្តុះបណ្តាលលើកទី៥ ដែលក្រុមហ៊ុនកូកា-កូឡាកម្ពុជាបានសហការរៀបចំជាមួយក្រសួងទេសចរណ៍ ដោយវគ្គបណ្តុះបណ្តាលចំនួន៤មុន ដែលបានប្រារព្ធនៅខេត្តបាត់ដំបង កំពង់ធំ កោះកុង និង ខេត្ដកែបរួចមកហើយ។ វគ្គបណ្តុះបណ្តាលនេះ គឺជាគំនិតផ្តួចផ្តើមមួយដើម្បីលើកកម្ពស់ស្ត្រី ដែលជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង៥ គឺ ១. ពិភពលោកគ្មានសំរាម ២.ទឹក ៣.ការលើកកម្ពស់ស្ត្រី ៤.អាកាសធាតុ ៥. សុខុមាលភាពសហគមន៍ ដោយឈរលើគោលបំណងបង្កើតភាពស្រស់ស្រាយដល់ពិភពលោក និងបង្កើតភាពខុសគ្នាជាវិជ្ជមាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ