ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលអញ្ជើញបើកវិញ្ញាសារប្រឡង ជ្រើសរើសក្របខណ្ឌមន្ត្រីរាជការរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តកណ្ដាល ឆ្នាំ២០២០
Sun,28 November 2021 (Time 02:33 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 155នាក់)

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ថ្លែងប្រាប់បេក្ខជនប្រឡងក្របខ័ណ្ឌមន្ត្រីរាជការ រដ្ឋបាលថ្នាក់ក្រោមជាតិខេត្តកណ្ដាល ថា៖ "ចេះគឺជាប់" ដូច្នេះសូមប្អូនៗ ក្មួយៗទាំងអស់ ត្រូវបញ្ចេញឱ្យអស់ពីសមត្ថភាពរបស់ខ្លួន។

ឯកឧត្តម បានថ្លែងប្រាប់ដល់បេក្ខជនបែបនេះ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញបើ កវិញ្ញាសារប្រឡង ជ្រើសរើសក្របខណ្ឌមន្ត្រីរាជការរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តកណ្ដាល ឆ្នាំ២០២០ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន តាខ្មៅ។
ឯកឧត្តម បន្តថា ពាក្យថា "ចេះគឺជាប់" គឺជាពាក្យដែលក្រសួងអប់រំយុវជន និងកីឡា បានប្រើប្រាស់គ្រប់ការប្រឡងទាំងអស់ ហើយទទួលបានការគាំទ្រពីមហាជន ក៏ដូចជាសិស្សានុសិស្សទាំងអស់ផងដែរ និងបានធ្វើឱ្យសិស្សានុសិស្សទាំងអស់ ខិតខំរៀនសូត្រ ដើម្បីទទួលបានចំណេះដឹងពិតប្រាកដ និងមានសមត្ថភាពក្នុងការប្រឡងប្រជែងនៅគ្រប់ការប្រឡងទាំងអស់។
ហើយពាក្យថា "ចេះគឺជាប់" សម្រាប់បេក្ខជនប្រឡងក្របខណ្ឌមន្ត្រីរាជការរដ្ឋបាលថ្នាក់ក្រោមជាតិ នៅពេលនេះ គឺមានន័យថា ប្អូនៗ ក្មួយៗ ដែលមានសមត្ថភាពពិតប្រាកដ មានចំណេះដឹង ដែលបានធ្វើត្រូវនៅគ្រប់វិញ្ញាសាទាំងអស់ នោះនឹងទទួលបាននូវលទ្ធផលល្អ និងច្បាស់ជាជាប់ក្នុងការប្រឡងនេះជាក់ជាមិនខាន។
ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់បេក្ខជនទាំងអស់ មិនត្រូវមានការគិតអ្វីផ្សេង ក្រៅពីខិតខំយកចិត្តទុកដាក់ក្នុងការប្រឡង ពិនិត្យនូវវិញ្ញាសារបស់ខ្លួន ហើយបើទោះជាការប្រឡងនៅលើកនេះ មិនទទួលបាននូវលទ្ធផលល្អ សូមកុំមានការអស់សង្ឃឹម និងត្រូវខិតខំរៀនសូត្របន្ថែម បំពេញនូវអ្វីដែលជាកង្វះខាតរបស់ខ្លួន ហើយមកដាក់ពាក្យប្រឡងជាថ្មីម្ដងទៀត នៅពេលដែលមានការជ្រើសរើសលើកក្រោយឱទៀតផងដែរ។
សូមបញ្ជាក់ផងដែរថា ការប្រឡងជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តកណ្ដាល ឆ្នាំ២០២០ ក្របខ័ណ្ឌដែលត្រូវជ្រើសរើសររួមមាន៖
-ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន ៣នាក់
-ក្របខ័ណ្ឌមន្ត្រីក្រមការ ចំនួន៣នាក់
-ក្របខ័ណ្ឌលេខាធិការរដ្ឋបាល ចំនួន២នាក់។
បេក្ខជនដែលបានដាក់ពាក្យប្រលងសរុបចំនួន ១៧៧នាក់ ក្នុងនោះក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ចំនួន៥៣នាក់ ក្របខ័ណ្ឌមន្ត្រីក្រមការ ចំនួន ៤៩នាក់ និងក្របខ័ណ្ឌលេខាធិការរដ្ឋបាល ចំនួន ៧៥នាក់។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ