ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
អភិបាលខេត្តកណ្ដាល ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការមណ្ឌលយុវនីតិសម្បទា ដំបូងគេនៅកម្ពុជា ដែលមានទីតាំងនៅ ឃុំបាគូរ ស្រុកកណ្ដាលស្ទឹង
Tue,30 November 2021 (Time 04:07 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 140នាក់)

ខេត្តកណ្តាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំកងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ដើម្បីចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការមណ្ឌលយុវនីតិសម្បទា ដំបូងគេនៅកម្ពុជា ដែលមានទីតាំងនៅ ឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមណ្ឌលនេះនឹងគ្រោងដាក់ម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងអំឡុងខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម រដ្ឋមន្រ្តី បានស្នើដល់ ក្រុមការងារទាំង៤ រួមមាន៖ ក្រុមការងាររៀបចំខ្លឹមសារ ក្រុមការងារពិធីការ និងបដិសណ្ឋារកិច្ច ក្រុមការងារសន្តិសុខ សណ្តាប់ធ្នាប់ សុខាភិបាល និងក្រុមការងារហិរញ្ញវត្ថុ ត្រូវអនុវត្តការងារដែលបានប្រគល់ជូនតាមរយៈសេចក្តីសម្រេច ឱ្យមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់ ត្រូវមានកិច្ចសហការរវាងគ្នានិងគ្នាឱ្យល្អប្រសើរ សំខាន់ត្រូវសម្របសម្រួល ដោះស្រាយបញ្ហានានាដែលពាក់ព័ន្ធ និងរាយការណ៍ជូនថ្នាក់ដឹកនាំឱ្យទាន់សភាពការណ៍ សំដៅធ្វើឱ្យពិធីសម្ពោធប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
សូមជម្រាបថា៖ មណ្ឌលយុវនីតិសម្បទានេះមាន៩២បន្ទប់ សង់លើផ្ទៃដីជាង៥ហិតា ហើយជាមណ្ឌលទី១ នៅកម្ពុជាដែលត្រូវបានបង្កើតឡើង អនុលោមតាមច្បាប់យុត្តិធម៌អនីតិជន ដើម្បីផ្ទេរអនីតិជនល្មើសច្បាប់អាយុក្រោម ១៨ឆ្នាំ ចេញពីពន្ធនាគារមករស់នៅ ទទួលបានការបណ្ដុះបណ្ដាលជំនាញផ្សេង ដាច់ដោយឡែកពីអ្នកល្មើសច្បាប់ដែលមានអាយុចាប់ពីអាយុ១៨ឆ្នាំឡើងទៅ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ