ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
មោទនភាពនៃសន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិ
Wed,20 January 2021 (Time 04:30 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 114នាក់)

ទស្សនៈសំខាន់ៗរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ស្តីពី “មោទនភាពនៃសន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិ”មានខ្លឹមសារដូចតទៅ៖
១-អបអរសាទរជាមួយនឹងសមិទ្ធិផលថ្មីៗ ដែលជាគុណប្រយោជន៍ បម្រើប្រជាពលរដ្ឋ និងកូនចៅ ពីមួយអណត្តិ ទៅមួយអណត្តិ ដែលនេះគឺជាចូលរួមយ៉ាងសំខាន់ ក្នុងការដោះស្រាយ តម្រូវការជូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាល បានខិតខំដោះស្រាយតាមតម្រូវការជូន ប្រជាពលរដ្ឋ ប៉ុន្តែក៏ត្រូវការចូលរួម ពីដៃគូអភិវឌ្ឍ និងផ្នែកដែលពាក់ព័ន្ធដទៃទៀត។ ជាក់ស្តែង ម្ចាស់ជំនួយដែលបានគាំទ្រ និងកសាងនូវសមិទ្ធិផលនានា សម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋ។
២- អ្វីដែលសំខាន់ជាងគេ និងមានតម្លៃបំផុត គឺសុខសន្តិភាព ស្ថេរភាព ដែលរកដោយលំបាកខ្លាំងណាស់ ពីព្រោះយើងបានឆ្លងកាត់នូវអតីតកាលដ៏លំបាកបំផុត ហើយយុវជនសម័យថ្មីមួយចំនួនមិនបានឆ្លងកាត់សម័យកាលដ៏លំបាកនោះ ពិតជាមិនយល់តម្លៃសន្តិភាព ស្ថេរភាពនោះទេ។ ជាក់ស្តែងប្រទេសមួយចំនួននៅលើពិភពលោក មិនទាន់មានសន្តិភាពនៅឡើយទេ ដែលនេះគឺជាមោទនភាពនៃសន្តិភាព ស្ថេរភាពនៅក្នុងប្រទេសកម្ពុជា។
៣- ពេលខ្លះ យើងភ្លេចនូវអ្វីដែលយើងមានសព្វថ្ងៃ គឺសន្តិភាព ស្ថេរភាព សង្គម សិទ្ធិ សេរីភាព និងការប្រត្តិបត្តសាសនា ដែលបានបង្កលក្ខណៈ និងផ្តល់ឱកាសគ្រប់បែបយ៉ាងសម្រាប់យើងទាំងអស់គ្នា និងផលប្រយោជន៍សម្រាប់កូនចៅនៅជំនាន់ក្រោយៗ ទៀត។ ដូច្នេះ យើងត្រូវរួមគ្នាថែរក្សា សុខសន្តិភាព ធ្វើរួមគ្នាកសាង ដើម្បីប្រជាពលរដ្ឋ និងកូនចៅរបស់យើង។
៤- គោលនយោបាយ រាជរដ្ឋាភិបាល បានផ្តល់ឱកាសស្មើរៗគ្នា ក្នុងការរៀនសូត្រ ការបង្កើនសុខដុមរមនា សាសនា ការលើកកិត្តិយសជាតិ ការកសាងសមិទ្ធិផលផ្សេងៗជាច្រើន និងការរស់នៅប្រចាំថ្ងៃ។
៥- ដូច្នេះការចូលរួមថែរក្សា សុខសន្តិភាព គឺសំខាន់ណាស់ តាមរយៈការជ្រើសរើសថ្នាក់ដឹកនាំ ដែលមានការទទួលខុសត្រូវ មានគោលនយោបាយច្បាស់លាស់ និងខិតខំបង្រួបបង្រួមជាតិ លើកស្ទួយកិត្តិយសជាតិ ធ្វើឱ្យសេដ្ឋកិច្ច រីកចម្រើន និងខិតខំកសាងសមិទ្ធិផលជាច្រើន សម្រាប់ប្រជាពលរដ្ឋ និងកូនចៅប្រជាពលរដ្ឋនៅជំនាន់ក្រោយ៕ #ដកស្រង់ពីផេកផ្លូវការ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល Central Youth CPP #សម្រួលផ្សាយដោយ លោក គង់ សុខហេង

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ